កាហ្វេ បានក្លាយជាភេសជ្ជៈពេញនិយមរបស់មនុស្សសម័យបច្ចុប្បន្ននេះ ជាពិសេសយុវវ័យតែម្តង ដោយក្រៅពីរសជាតិកាហ្វេ យុវជនបច្ចុប្បន្នក៏ចង់បានបរិយកាសហាងកាហ្វេដែលត្រជាក់ស្រស់ស្រាយ និងមានការតុបតែងហាងមានលក្ខណៈច្នៃប្រតិដ្ឋប្លែកគួរជាទីកម្សាន្តអារម្មណ៍ក្នុងពេលតែមួយ។
ថ្មីៗនេះផងដែរ ហាងកាហ្វេមួយកន្លែងនៅម្តុំតាខ្មៅ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើលព្រោះតែមានបរិយាកាសស្រស់ស្អាតមានការតុបតែងប្លែកគួរឱ្យចង់ទទួលទាន និងថតរូបកម្សាន្តប្រកបដោយភាពរីករាយនោះគឺ «Vespa Cafe&Restaurant »។
«Vespa Cafe&Restaurant » គឺជាហាងកាហ្វេដែលមានទេសភាពម៉ាអេម ស្ថិតនៅជាប់នឹងមាត់ស្ទឹងព្រែកឬស្សី ដែលចំណាយលុយទទួលទានកាហ្វេមួយកែវត្រឹមតែ ៦០០០រៀល ប៉ុណ្ណោះអ្នកក៏អាចទទួលលេងលំហែរកាយក្បែរមាត់ទឹក និងហាងកាហ្វេដែលមានការតុបតែងបែប Classic មួយនេះដែរ ដោយមិនត្រឹមតែមានកាហ្វេ ក៏មានភេសជ្ជៈជាច្រើនមុខ ស្រាបៀរ និងម្ហូបអាហារសម្រន់ផ្សេងៗ ជាពិសេសគឺថែមទាំងអាចស្ទូចត្រីកម្សាន្តអារម្មណ៍ផងដែរ ពិតជារីករាយមែនទែន។
គួរឱ្យដឹងផងដែរថា «Vespa Cafe&Restaurant » មានទីតាំងស្ថិតនៅភូមិព្រែកកាត់ សង្កាត់តាក្តុល ចម្ងាយប្រហែល ១០ នាទីពី រង្វង់មូលតាខ្មៅ សំរាប់ព័ត៌មានបន្ថែម និងទីតាំង អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 012/093399955 និង 092523111៕
អត្ថបទ៖ ក្នុងស្រុក
រូបភាព៖ Hea Ta/ សកល កិត្យា