នឹកទេការ៉េមបំពង់សណ្តែកខៀវ​ សណ្តែកក្រហម​ កាលសម័យបឋម? តោះសាកល្បងធ្វើញ៉ាំរម្លឹកអនុស្សាវរីយ៍ក្មេងៗម្តងមើល៍

កាលពីនៅបឋម និងកាលពីនៅតូចៗ​ យើងប្រាកដជាដឹងហើយថាសម័យនោះគ្មានអាហារ​ ចំណី និងការ៉េមទំនើបៗសម្បុរបែបដូចបច្ចុប្បន្ននោះទេ​ ហើយចំណីដែលក្មេងៗគ្រប់គ្នាចូលចិត្តមិនអាចបំភ្លេចបានគឺការ៉េមបំពង់ធ្វើពីសណ្តែកក្រហម និងសណ្តែកខៀវ។

130006916_111341440823816_1502985152458265597_n

ដូច្នេះដើម្បីរម្លឹកពីកុមាររភាពថ្ងៃនេះយើងខ្ញុំសូមដកស្រង់ពិវិធីធ្វើការ៉េមដ៏ពេញនិយមកាលពីសម័យកុមារ​ និងនៅតែនឹកជាប់មិនភ្លេចដល់បច្ចុប្បន្ននេះដូចខាងក្រោម​ ៖

#របៀបធ្វើការ៉េមសណ្តែកខៀនិងសណ្ដែកក្រហម

#គ្រឿងផ្សំ៖

-សណ្តែកខៀវ ក្រហមយកត្រាំទឹក២ទៅ៣ម៉ោងហើយយកស្ងោអោយឆ្អឹន

A

-ទឹកដោះគោស្រស់

-ទឹកដោះគោខាប់

-ខ្ទិះដូង

130687321_111688214122472_3752784765218595706_n

130875910_111688187455808_3430502012913089256_n

-អំបិលបន្តិច

-ស្ករស

-ម្សៅវ៉ាន់នី

-ម្សៅឆាបន្តិច

130549163_111688247455802_7665141332328794166_n

#វិធីធ្វើ

-យកគ្រឿងផ្សំAលាយចូលគ្នាហើយយកទៅដាំលើភ្លើងអោយពុះ(បើកភ្លើងតិចៗ) ដាក់ម្សៅវ៉ាន់នី ហើយកូរផងកុំអោយខ្លោចបាតឆ្នាំ ។ ពុះហើយដាក់សណ្តែកខៀវ-រឺក្រហមចូលទុកអោយពុះម្តងទៀត ទើបដាក់ម្សៅឆាចូល (ម្សៅឆាលាយទឹកសិនសឹមចាកចូលម្តងបន្តិចៗ) ។ឆ្អិនទុកអោយត្រជាក់ យកច្រកថង់ ហើយដាក់កន្លែងកក១យប់៕

#សរសេរអត្ថបទដោយSeth_pisey

130712960_111688244122469_5330380314509569456_n

130483151_111688167455810_2498010306501635383_n