ពេលដែលមនុស្សប្រុសនិយាយថាស្រលាញ់អ្នក ចង់ដឹងថាពិត និងក្លែងក្លាយប៉ុន្មានភាគរយ ដូច្នេះសូមអ្នកអាននូវចំណុចទាំង៤ខាងក្រោម ៖
១. ទង្វើនៅក្នុងផ្ទះ និងក្រៅផ្ទះ
មានមនុស្សប្រុសខ្លះ នៅក្នុងជីវិតរស់នៅមានទេពកោសល្យក្នុងការសម្តែងជាខ្លាំង។ នៅក្នុងផ្ទះ និងពេលចេញទៅក្រៅ ចរិតខុសគ្នាដាច់ស្រឡះ។ ពេលដែលនៅខាងក្រៅធ្វើអ្វីក៏ស្តាប់តាមអ្នកដែរ ដើម្បីឱ្យគេរាល់គ្នាយល់ថា មនោសញ្ចេតនាអ្នកទាំង២គឺល្អណាស់ តែពេលត្រឡប់មកផ្ទះវិញ បែរជាទុកអ្នកចោលមិនរវីរវល់ទៅវិញ ដូចជាមនុស្សដែលមិនធ្លាប់ស្គាល់គ្នា។
ទង្វើដែលស្រលាញ់ និងភាពទន់ភ្លន់ដាក់អ្នក អ្នកណាក៏អាចមើលឃើញដែរ តែមិនប្រាកដថាគេធ្វើចេញមកពីចិត្តនោះទេ។ ផ្ទុយមកវិញ មនុស្សប្រុសម្នាក់ដែលស្រលាញ់អ្នកចេញពីចិត្ត គឺធ្វើអ្វីដោយពិតជាក់ស្តែង នៅខាងក្រៅគោរព យកចិត្តទុកដាក់នឹងអ្នក នៅក្នុងផ្ទះក៏បែបនេះដែរ។
២. ចំពោះការចំណាយ
មានមនុស្សប្រុសខ្លះ ពេលដែលរាប់អានជាមួយអ្នក អាចទទួលយកចរិតអ្នកបានតែមួយផ្នែកប៉ុណ្ណោះ ក៏អាចនិយាយពាក្យថា “បងស្រលាញ់អូន” គ្រប់ពេលបានដែរ ។
ប៉ុន្តែឱ្យតែពេលជួបនៅក្នុងស្ថានភាពការជ្រើសរើសរវាងអ្នក និងប្រាក់ គេបែរជាជ្រើសរើសយកប្រាក់ដោយមិនស្ទាក់ស្ទើរ។ មនុស្សប្រុសខ្លះគេមិនក្រទេ តែគេគម្រិះ។
ផ្ទុយទៅវិញ មនុស្សប្រុសដែលស្រលាញ់អ្នកពិតប្រាកដ ទោះបីជាគេក្រយ៉ាងណា ក៏មិនអាចទៅឈ្លោះគ្នាជាមួយអ្នកនឹងបញ្ហាប្រាក់នោះដែរ គេមានតែខ្លាចមិនអាចផ្តល់អ្វីគ្រប់គ្រាន់ដល់អ្នក ញុំាងឱ្យអ្នកយល់ថាគេមិនល្អគ្រប់គ្រាន់។
៣. អារម្មណ៍ពឹងផ្អែកលើអ្នក
មនុស្សម្នាក់ដែលស្រលាញ់អ្នកពិតប្រាកដ ទោះជាយ៉ាងណាក៏មិនអាចបិទបាំងពីទឹកចិត្តរបស់គេបានដែរ។ ពេលដែលគេនៅជាមួយអ្នក គេសប្បាយចិត្តរីករាយជាខ្លាំង ពេលដែលអ្នកមិននៅក្បែរខ្លួនគេ គេមានអារម្មណ៍ថាល្អល្ហេវមិនទម្លាប់។
មិនខ្វល់ថាអ្នកទាំងពីរនៅឆ្ងាយពីគ្នាយ៉ាងណា តែចិត្តបែរជាយល់ថានៅជិតគ្នាទៅវិញ ប្រៀបបានដូចជាគេនៅក្បែរជាអ្នកអ៊ីចឹង គេរកអ្នកនិយាយគ្នា ចែករំលែកផ្លូវចិត្តជាមួយអ្នក។
មានពេលខ្លះគេខលមករកអ្នកមុន មានពេលខ្លះអ្នកក៏អាចខលរកគេមុនដែរ។ ផ្ទុយមកវិញ មនុស្សប្រុសដែលស្រលាញ់អ្នកតែសម្បកក្រៅ ចេះតែចង់បានសេរីភាព ពេលដែលអ្នកទាំងពីរស្គាល់គ្នាយូរទៅ បាត់បង់នូវភាពស្រស់បំព្រងកាលគ្រាដើម គេចូលចិត្តនៅម្នាក់ឯង ក៏សង្ឃឹមថាធ្វើរឿងអ្វីរៀងខ្លួន មិនចង់ឱ្យអ្នករំខានគេច្រើនឡើយ។
៤. ការយកចិត្តទុកដាក់លើអ្នក
មនុស្សប្រុសដែលស្រលាញ់អ្នកតែសម្បកក្រៅ ពេលដែលអ្នកមិនសប្បាយចិត្ត គេមិនដែលមកបារម្ភ និងថ្នាក់ថ្នមអ្នកឡើយ គ្រាន់តែនិយាយពាក្យមួយម៉ាត់ថា “ឈប់យំទៅ”។ ពេលដែលឈ្លោះគ្នា គេក៏មិនខ្វាយខ្វល់ពីអារម្មណ៍របស់អ្នកដែរ គ្រាន់តែខ្វល់ថាគេបានឈ្នះលើអ្នកឬក៏អត់?
ផ្ទុយមកវិញ មនុស្សប្រុសដែលស្រលាញ់អ្នកចេញពីចិត្ត ពេលដែលទាក់ទងគ្នា ទោះជាគេមិនបានធ្វើអ្វីដែលឥតខ្ចោះតាមតម្រូវការរបស់អ្នកមែនពិត តែក៏គេមិនធ្វើឱ្យអ្នកឈឺចិត្តដែរ។ តែគេនឹងអាចប្រឈមនឹងបញ្ហា ដើម្បីទៅប្រឹងប្រែងឱ្យអ្នកស្ងប់ចិត្ត។
រាល់ពាក្យដែលអ្នកបាននិយាយ គេសុទ្ធតែស្តាប់ហើយយកមកទុកក្នុងចិត្តជានិច្ច។ ពេលដែលអ្នកលំបាក គេទទួលអារម្មណ៍លំបាកដូចគ្នាដែរ ថែមទាំងបារម្ភពីអ្នកទៀតផង។
មនុស្សដែលស្រលាញ់អ្នកពិត ក្តីស្រលាញ់ចំពោះអ្នកមិនមែនបង្ហាញតែសម្បកក្រៅនោះទេ តែចេញពីចិត្ត។ នៅក្នុងចិត្តស្រលាញ់អ្នកយ៉ាងម៉េច ទង្វើរបស់គេនឹងបង្ហាញចេញមកយ៉ាងនោះដែរ។ ទោះជាយ៉ាងណាត្រង់ចំណុចទាំងនេះក៏មិនអាចកុហកគេបានឡើយ៕
ប្រភព ៖ petsjiayuan.com / ប្រែសម្រួល ៖ Mythical Bird (ក្នុងស្រុក)