មនុស្សដែលមានចរិតលក្ខណៈទាំង ៣ ចំណុចនេះ ជីវិតនឹងមានតែបញ្ហា ការធ្លាក់ចុះបន្តិចម្ដងៗ។ ហេតុដូច្នេះហើយ មនុស្សដែលឆ្លាត ពូកែពិតប្រាកដ នឹងមិនឱ្យរឿងល្ងង់ទាំង ៣ នេះមកគ្រប់គ្រងពួកគេបានឡើយ។ បើអ្នកអាចធ្វើបាន នោះបង្ហាញថា អ្នកឆ្លាត មានបញ្ញាខ្ពង់ខ្ពស់។
១. ភាពលោភលន់
មនុស្សរស់នៅលើលោកនេះ តែងតែគិតហើយគិតទៀតថា តើគេនឹងទទួលបានផលប្រយោជន៍អ្វីឬអត់។ ការរត់តាមលុយគឺជាធម្មជាតិរបស់មនុស្ស រឿងនេះ មនុស្សគ្រប់គ្នាសុទ្ធតែយល់ច្បាស់ណាស់ ប៉ុន្តែប្រសិនបើអ្នកលោភលន់ពេក ក៏មានន័យថា អ្នកកំពុងតែចងខ្លួនឯងហើយ។
មនុស្សជាច្រើនតែងតែចង់គ្រប់គ្រងលើអ្វីនោះ នោះនឹងធ្វើឱ្យពួកគេកាន់តែខ្លាចការបាត់បង់។ ដូច្នេះ យើងត្រូវតែរស់នៅដោយប្រុងប្រយ័ត្ន។ អ្វីដែលយើងតែងតែឃើញគឺតំណែងកាន់តែខ្ពស់ ប្រយោជន៍កាន់តែច្រើន ហើយយើងកាន់តែព្រួយបារម្ភគ្រប់ពេល។ រស់នៅក្នុងលោកនេះ កាន់តែលោភលន់ កាន់តែបាត់បង់ខ្លួនឯង។ លុយជាវត្ថុខាងក្រៅ កុំធ្វើឱ្យខ្លួនឯងវេទនា។
២. ភាពអាត្មានិយម
អ្វីដែលមនុស្សខ្លាចបំផុត គឺភាពអាត្មានិយម។ មនុស្សជាច្រើនគិតថាខ្លួនមានប្រាជ្ញា និងចេះអត់ឱន មានតែមនុស្សល្ងង់ប៉ុណ្ណោះដែលធ្វើបែបនោះ។ មនុស្សមានប្រាជ្ញាតែងតែយល់ច្បាស់ចំពោះចំណុចនេះ។ ភាពអាត្មានិយមពេក គឺជាការកាត់បំផ្លាញផ្លូវខ្លួនឯង។ ភាពអាត្មានិយមនឹងបំបែកអ្នកចេញពីសង្គម។ ពេលអ្នករាល់គ្នាដឹងថា អ្នកគិតតែពីខ្លួនឯង គ្មានអ្នកណាចង់រាប់អានអ្នកទៀតឡើយ។
៣. ការច្រណែន
ការច្រណែន គឺជាចិត្តវិទ្យាដែលគួរឱ្យខ្លាចបំផុត។ មនុស្សដែលច្រណែន នឹងមើលមិនឃើញពីតម្លៃរបស់អ្នកដទៃឡើយ។ ពួកគេតែងតែមានអារម្មណ៍អសន្តិសុខ និងព្រួយបារម្ភ។ ដោយសារតែការច្រណែន មនុស្សជាច្រើនធ្វើរឿងគ្មានសីលធម៌។ ពេលមនុស្សមានចិត្តច្រណែន គេតែងតែចង់ល្អជាងអ្នកដទៃ ដោយខ្លាចអ្នកដទៃលើស ឬល្អជាងខ្លួន៕