ស្នេហារវាងមនុស្សពីរនាក់ ពេលខ្លះឈានដល់ផ្លូវបម្រុងនឹងបែក ក៏មានរឿងរ៉ាវជាច្រើនដែលលាក់បាំងនឹងគ្នា ហើយខ្លះបម្រុងតែនឹងក្បត់ ក៏ព្យាយាមធ្វើជាមនុស្សល្អនៅនឹងមុខយើង តែក្រោយខ្នងគេរៀបចំផ្លូវដើម្បីដើររួចទៅហើយ។
ខាងក្រោមយើងបង្ហាញការកត់សម្គាល់ ៦ ចំណុច អាចដឹងច្បាស់ថាដៃគូរបស់អ្នកកំពុងមានរឿងអ្វីលាក់បាំងឬអត់៖
៦) ទៅណាមកណា មិនចង់ឲ្យអ្នកទៅ
ជាការពិតមនុស្សស្រលាញ់គ្នា ដើរជាមួយគ្នាគ្មានអ្វីត្រូវលាក់បាំងទេ តែបើថ្ងៃមួយ គេលែងឲ្យអ្នកទៅ ហើយថាចង់ទៅតែម្នាក់ឯង នោះស្មើនឹងការទៅកន្លែងនោះ កំពុងមានអ្វីចង់លាក់នឹងអ្នក ឬមិនចង់ឲ្យអ្នកទៅជួបនរណាម្នាក់ហើយ។
៥) ចូលចិត្តបំភ្លេចចោលនៅរឿងដែលបាននិយាយឬសន្យាជាមួយអ្នក
ពាក្យសន្យា ទាំងឡាយគេលែងឲ្យតម្លៃដូចមុន គេធ្វើដូចធម្មតា ចង់បំភ្លេចក៏បំភ្លេច ហើយនិយាយបានតែនិយាយ មិនបានធ្វើចេញជាសកម្មភាពជាក់លាក់មកនោះទេ។
៤) ព្យាយាមបង្វែរដានសំណួរ
ពេលអ្នកសួរនាំសំណួរណារាងចាក់ដោតអារម្មណ៍ ឬត្រូវសាច់រឿងគេបន្តិច គេបែរជាបង្វែរដានមិនបានឆ្លើយ ឬប្តូរទៅប្រធានបទផ្សេង។ តើសំណួរទាំងនោះពិតជាពិបាកឆ្លើយណាស់មែនទេ? ជាមនុស្សស្រលាញ់គ្នា បើសួរលែងមានចម្លើយហើយ ក៏មិនស្មើនឹងមនុស្សផ្សេងពីរនាក់ដែរ។
៣) មិនឲ្យប៉ះទូរស័ព្ទ
យូរទៅ លែងមានអារម្មណ៍ទុកចិត្ត លែងជិតស្និទ្ធដូចមុន ដោយសូម្បីតែទូរស័ព្ទ ក៏លែងឲ្យដឹងលេខសម្ងាត់ លែងឲ្យប៉ះកាន់ផ្ទាល់ដូចមុន។ ពេលនរណា Call មក ឬផ្ញើសារមក គេកាន់ទូរស័ព្ទដើរចេញ ដើម្បីនិយាយ បែបស្ងាត់ៗ នោះហើយគេកំពុងលាក់បាំងច្បាស់ណាស់។
២) ឧស្សាហ៍ជះអារម្មណ៍មិនល្អមកលើអ្នក
មនុស្សតែប្រុងបែក ប្រុងមានអ្វីកុហកហើយ គេច្រើនតែមានអារម្មណ៍មិនល្អមកលើអ្នកជារឿយៗ។ បើជួបរឿងបែបហ្នឹងហើយ មិនថាអ្នកជាប្រុសឬស្រីទេ ក៏ត្រៀមចិត្តបណ្តើរៗទៅ។
១) ទំនាក់ទំនងបែប Private កាន់តែកើនឡើងរវាងអ្នក
តើលាក់បាំងដល់ពេលណា រវាងទំនាក់ទំនងយើងទាំងពីរ? បើសំណួរនេះអ្នកសួរទៅគេ គេកាន់តែគ្មានចម្លើយ ហើយបន្ថែមសម្ពាធទៅលើសំណួរនោះទៀត ក៏មានន័យថា គេប្រហែលចង់លាក់បាំងទំនាក់ទំនងជាមួយអ្នករៀងរហូតហើយ ឬម្យ៉ាងទៀតគេមិនទាន់មើលឃើញថា គួរច្បាស់លាស់ជាមួយអ្នកនៅឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក