ជ្រើសរើស​ផ្កា​ឈូក​មួយ ដើម្បី​ទម្លាយ​ថា តើ​ជីវិត​អ្នក​កំពុង​ជួប​រឿង​អ្វី​នៅ​ពេល​នេះ?

ផ្កា​ឈូក គឺ​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​អត្ថន័យ​ផ្សេង​ពី​គ្នា​ទៅ​តាម​ជាតិសាសន៍​នីមួយៗ ដោយឡែក​សម្រាប់​ព្រះពុទ្ធ​សាសនា គឺ​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​ខ្ពស់ ដោយ​ឈូក​តំណាង​ឲ្យ​បញ្ញា​នៃ​អ្នក​គោរព​ព្រះ​ពុទ្ធ ព្រោះ​ព្រះ​សម្មាសម្ពុទ្ធ​បាន​ចាត់​ទុក​បញ្ញា​របស់​សត្វ​លោក​ដូច​ជា​ផ្កា​ឈូក​បួន​ពួក​ក្នុង​ជលសា។

ក្រឡេក​មក​ក្នុង​អត្ថបទ​នេះ​យើង​ជ្រើសរើស​ផ្កា​ឈូក​ចំនួន ៦ ឲ្យ​អ្នក​ធ្វើ​ការ​ចុច​យក​មួយ ហើយ​ផ្ទៀងផ្ទាត់​ចម្លើយ​នៅ​ខាង​ក្រោម ថា​តើ​ជីវិត​អ្នក​ពេល​នេះ​កំពុង​ជួប​ប្រទះ​នូវ​រឿងរ៉ាវ​អ្វី​ខ្លះ?

ផ្កា​ឈូក​ទី ១

1

ប្រសិន​ជា​ផ្កា​ឈូក​ទី ១ បាន​ទាក់ទាញ​ចិត្ត​អ្នក​ឲ្យ​ជ្រើសរើស​យក​នោះ មាន​ន័យ​ថា អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ពេល​នេះ គឺ​ការ​រក្សា​ភាព​ស្ងៀមស្ងាត់​និង​អត់ធ្មត់​ខ្ពស់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ បញ្ហា​របស់​អ្នក គឺ​ទាមទារ​ការ​ប្រើប្រាស់​អារម្មណ៍​ពិត​មក​ដោះស្រាយ តែ​ត្រូវ​ដឹង​ការ​ដែល​អ្នក​ពន្យារ​វា​ឲ្យ​បាន​កាន់​តែ​យូរ គឺ​កាន់​តែ​ល្អ។

ផ្កា​ឈូក​ទី ២

2

ការ​ដែល​អ្នក​ធ្វើ​សកម្មភាព​អ្វី​មួយ​ដោយ​ពុំ​បាន​គិត​ល្អិតល្អន់ វា​ជា​ធម្មតា​ហើយ​ដែល​បាន​ទាញ​ឲ្យ​អ្នក​ធ្លាក់​មក​ដល់​ចំណុច​នេះ។ បញ្ហា​របស់​អ្នក​បាន​កើត​ឡើង​ប៉ុន្មាន​សប្តាហ៍​មក​ហើយ តែ​យ៉ាង​ណា​ចូរ​បន្ត​ផ្តោត​លើ​ដំណោះស្រាយ និង​ត្រូវ​តែ​ព្យាយាម​ធ្វើ​ឲ្យ​គ្រប់​គ្នា​នៅ​ជុំវិញ​ខ្លួន​គិត​ថា​មិន​អី។

បញ្ហា​ហិរញ្ញវត្ថុ​ជា​អ្វី​ដែល​អ្នក​ប្រឈម​ធំ​បំផុត​នៅ​ពេល​នេះ តែ​តាម​មើល​ឃើញ​គឺ​អ្នក​ធ្វើ​បាន​ល្អ​ច្រើន​ជាង​មុន បែប​នេះ​ចូរ​បន្ត​ការ​ខិតខំ​របៀប​ហ្នឹង​ទៀត។

ផ្កា​ឈូក​ទី ៣

3

ជីវិត​របស់​មនុស្ស​យើង​មិន​ស្ថិតស្ថេរ​ជា​រៀង​រហូត​នោះ​ទេ ពេល​ខ្លះ​គេ​ឡើង​ខ្ពស់​ដល់​មេឃ គេ​នៅ​តែ​ធ្លាក់​មក​វិញ ចុះ​ទម្រាំ​យើង? ជួប​រឿង​អ្វី​ក៏​ដោះ​ហ្នឹង​ទៅ ហើយ​នៅ​ទី​បំផុត​រយៈ​ពេល ២-៣ សប្តាហ៍​បន្ទាប់ អ្នក​នឹង​មើល​ឃើញ​ថា ខ្លួន​ឯង​ជា​អ្នក​ប្រយុទ្ធ​នឹង​បញ្ហា​ដ៏​អស្ចារ្យ​ម្នាក់។ ពេលវេលា​នេះ​ចូរ​សង្កេត​មើល​ហើយ​ព្យាយាម​លុប​ចេញ​នូវ​មនុស្ស​ដែល​បង្កើត​ជាតិ​ពុល ចេញ​ពី​ជីវិត​របស់​អ្នក ជា​រឿង​ដែល​គួរ​តែ​ធ្វើ។

ផ្កា​ឈូក​ទី ៤

4

ជីវិត​របស់​អ្នក​កំពុង​ស្ថិត​ក្នុង​ភាព​ច្របូកច្របល់​យ៉ាង​ខ្លាំង អ្នក​សឹង​តែ​លែង​ចង់​បើក​ភ្នែក ព្រោះ​ពេល​បើក​គឺ​ឃើញ​តែ​បញ្ហា​នៅ​ចំពោះ​មុខ។ វា​ជា​ហេតុ​បណ្តាល​ឲ្យ​អ្នក​ឆាប់​មាន​អារម្មណ៍​ខឹង​ឆេវឆាវ រហូត​សឹង​តែ​ធ្វើ​ឲ្យ​អ្នក​ចង់​លាក់​ខ្លួន​ពី​អ្នក​ដទៃ​មួយ​រយៈ​ទៅ​ហើយ។

ជំនួស​ពី​ការ​រស់នៅ​ជាមួយ​ភាព​សោកសៅ ចូរ​អ្នក​នឹង​ឃើញ​នូវ​ពេលវេលា​ដែល​អ្នក​បាន​ខិតខំ​កន្លង​មក រឿង​ដែល​អ្នក​បាន​ឆ្លង​កាត់​កន្លង​មក ហើយ​ត្រូវ​ប្រាប់​ខ្លួន​ឯង​ថា អ្នក​ជា​មនុស្ស​ដ៏​អស្ចារ្យ​ម្នាក់​ដែល​អាច​ឆ្លង​កាត់​រឿង​ជា​ច្រើន ហើយ​កុំ​បោះបង់​ត្រឹម​តែ​បញ្ហា​មួយ​ពេល ធ្វើ​ឲ្យ​ខូច​ការ​ធំ​នូវ​រឿង​ជា​ច្រើន​នោះ។

ផ្កា​ឈូក​ទី ៥

5

ចូរ​ចំណាយ​ពេល​ឲ្យ​បាន​ច្រើន​ជាមួយ​មនុស្ស​ដែល​គេ​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​ពិត​ប្រាកដ ហើយ​កាត់​បន្ថយ​ពេលវេលា​ជាមួយ​មនុស្ស​ឥត​បាន​ការ​ដែល​សម្លឹង​ឃើញ​តែ​ប្រយោជន៍។ មួយ​រយៈ​នេះ​បញ្ហា​បេះដូង ​ការ​ជឿជាក់​លើ​មនុស្ស​ខុស បាន​ធ្វើ​ឲ្យ​អ្នក​រាង​ស្រងាក​ចិត្ត​បន្តិច​ហើយ។

ផ្កា​ឈូក​ទី ៦

6

អតីត​កាល​កំពុង​ញាំញី​ផ្លូវ​អារម្មណ៍​អ្នក អ្វី​ដែល​អ្នក​គួរ​ធ្វើ​នៅ​ពេល​នេះ គឺ​ត្រូវ​ដោះស្រាយ​បញ្ហា​ផ្លូវ​ចិត្ត។ ចូរ​បើក​បេះដូង​ឲ្យ​ទូលាយ ឆ្ពោះ​ទៅ​រក​ដំណើរ​ផ្សងព្រេង​ថ្មី ការ​សាកល្បង​របស់​ថ្មី នឹង​នាំ​មក​វិញ​នូវ​ប្រយោជន៍​ដល់​អ្នក ហើយ​កុំ​ភ្លេច​ពាំនាំ​នូវ​បទពិសោធន៍​ពី​មុន មក​បង្រៀន​អ្នក​តាម​ផ្លូវ​ដែល​ត្រូវ​ដើរ​ផង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក