ថ្ងៃដែលរះសុខៗ នៅមានភ្លៀង ចុះទម្រាំតែជីវិតមនុស្ស តើឲ្យសប្បាយរីករាយរៀងរហូតទៅបានដោយរបៀបណា?
បញ្ហានៃជីវិតរបស់មនុស្សម្នាក់ៗ គឺមានដើមចមនៅពីក្រោយនោះខុសៗពីគ្នា តែដំណោះស្រាយធំមួយដែលអ្នករាល់គ្នាអាចធ្វើបានដូចគ្នា នោះគឺការគ្រប់គ្រងផ្លូវចិត្ត ព្រោះពេលខ្លះមិនមែនសុទ្ធតែលុយ អាចដោះស្រាយបញ្ហាបានទាំងអស់នោះទេ។ តាមរយៈការជ្រើសរើសនូវរូបភាព ១ ក្នុងចំណោមរូបភាពទាំង ៣ យើងនឹងជួយអ្នកក្នុងការដោះស្រាយបញ្ហាដែលកំពុងជួបប្រទះ៖
រូបភាពទី ១
អ្វីដែលអ្នកស្រមៃ អ្វីដែលអ្នកចង់បាន ពេលខ្លះវាក៏បានដូចចិត្ត ពេលខ្លះទៅក៏មិនបានដូចការរំពឹងទុក។ ការរំពឹងទុកហ្នឹងហើយ ជារឿងឈឺចាប់បំផុតដែលខ្លួនឯងសម្លាប់ទឹកចិត្តខ្លួនឯង។
ដ្បិតបើមានអ្នកមានទេពកោសល្យ មានជំនាញ អាចជួយសម្រួលផ្លូវដែលត្រូវដើរក្នុងជីវិតហើយក៏ដោយ ប៉ុន្តែពេលខ្លះវាក៏គួបផ្សំលើសំណាង គួបផ្សំលើកាលៈទេសៈមនុស្សជុំវិញខ្លួនផងដែរ។ យ៉ាងណាកុំឲ្យបរាជ័យ ឬឥទ្ធិពលដ៏អាក្រក់នោះ មករារាំងផ្លូវរបស់អ្នកបានឲ្យសោះ។ ចូរប្រើប្រាស់ការគិតសុទិដ្ឋិនិយម មើលឃើញតែរឿងវិជ្ជមានច្រើនជាងអវិជ្ជមាន នោះអ្នកនឹងមានការធូរស្បើយចិត្តជាងមុន។
រូបភាពទី ២
ប្រហែលពេលនេះ អ្នកកំពុងជួបមនុស្សមិនល្អមួយចំនួន ឬមនុស្សដែលអ្នកមើលឃើញគេខុស។ ដំបូងអ្នកគិតថាគេល្អ អ្នកជឿជាក់លើគេខ្លាំងណាស់ តែចុងក្រោយគេបែរជាចង់បិទផ្លូវអ្នក ហើយម្នាក់ហ្នឹងហើយជាអ្នកដែលបោះបង់អ្នក នៅពេលដែលជួបការលំបាក។
មនុស្សគ្រប់គ្នាលើលោកមិនសុទ្ធតែពោរពេញដោយការស្រលាញ់ទាំងអស់នោះទេ ខ្លះក្នុងភ្នែករបស់ពួកគេក៏មើលឃើញតែភាពច្រណែនឈ្នានីស ចង់មានចង់បានខុសទំនង លែងស្គាល់ញាតិ បែងចែកឃើញតែសត្រូវ។ ដូច្នេះហើយមានតែអ្នកខ្លួនឯងទេ ជាអ្នករៀបចំនិងត្រួសត្រាយផ្លូវសម្រាប់ជីវិតរបស់ខ្លួនឯង ហើយការសាងសង់ចិត្តក្នុងការប្រឈមជាមួយមនុស្សប្រភេទណា ក៏អ្នកគួរតែបែងចែកឲ្យច្បាស់ ជៀសវាងជឿជាក់លើគេអស់ពីខ្លួន។
រូបភាពទី ៣
អ្នកមើលមិនឃើញអ្វីថ្មីទាល់តែសោះក្នុងជីវិត ប្រហែលអាចមកពីកន្លងមកអ្នកហត់នឿយពេកហើយ ធ្វើឲ្យពេលនេះរាងធុញទ្រាន់នឹងជីវិតបន្តិច ដ្បិតបើហិរញ្ញវត្ថុដែលអ្នកទទួលបាន វាសមល្មមនឹងរស់នៅបានក៏ដោយ។
មានគេប្រាប់មកយើងថា អ្នកដល់ពេលដែលត្រូវសម្រាកបន្តិចហើយ ដើម្បី Restart សារឡើងវិញនៅខួរក្បាលដ៏ល្អមួយនេះ នៅការគិតដែលនាំឲ្យអ្នកជោគជ័យមកដល់ចំណុចនេះ។ ចូរមានមោទនភាពចំពោះអ្វីខ្លួនឯងបានសម្រេច ហើយទុកឲ្យពេលវេលាជាអ្នកដោះស្រាយសម្រាប់បញ្ហាមួយចំនួន រួចពេលនេះចូររីករាយនឹងការលំហែអារម្មណ៍ តាមរយៈការធ្វើដំណើរកម្សាន្តឬជួបជុំមនុស្សជាទីស្រលាញ់បន្តិចសិនទៅ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក