ខ្យងក្រហម ឬខ្យងមាស ដែលជាសត្វចង្រៃរបស់កសិករខ្មែរ នៅបរទេសបែរជាមួយក្បាល លក់បានដល់ទៅជាង ១០ដុល្លារឯណោះ

អ្នកនៅជនបទស្រុកស្រែចំការ ប្រាកដជាបានស្គាល់ច្បាស់ហើយនូវខ្យងប្រភេទនេះដែលគេហៅថា ខ្យងក្រហម ឬខ្យងមាស ។ ដូច្នេះយើងខ្ញុំសូមដកស្រង់អត្ថបទពីប្រវត្តិ ដំណើរដើមទង នៃសត្វដែលកសិករខ្មែរយល់ថាជាសត្វចង្រៃបំផុតទៅវិញដូចខាងក្រោម។

Golden Apple Snail Outbreak Kephis 2

Gold Inca Snail And Tankmates In Aquarium

#ខ្យងក្រហម ឬខ្យងមាស 

កាលពីជាងដប់ឆ្នាំមុន ឪពុកខ្ញុំបានយកខ្យងមួយគូដែលមានពណ៌លឿងដូចមាសមកដាក់ចិញ្ចឹមក្បែរផ្ទះ ដោយមិនដឹងថាគាត់យកពីណាមកទេ ហើយខ្យងនេះមើលទៅប្លែកពីខ្យងខ្មែរផ្សេងទៀតដូចជាខ្យងសេះ ឬខ្យងហោងដែលជាធម្មតាខ្យងខ្មែរទាំងនោះមានពណ៌ខ្មៅ។ ខ្យងនេះមើលទៅគួរឲ្យស្រឡាញ់ព្រោះតែសម្បុរពណ៌លឿងដូចមាសរបស់វា ហើយខ្ញុំនិងឪពុកខ្ញុំចូលចិត្តចុចពិលមើលវានៅពេលយប់ ហើយខ្ញុំចូលចិត្តមើលវាពេលវាបញ្ចេញប្រមោយដ៏វែងរបស់វាពេលវាយកទឹក(ដកដង្ហើម) និងពេលដែលវាកំពុងពងព្រោះមើលទៅគួរឲ្យចាប់អារម្មណ៍មែនទែន។

Gold Inca Snails Planted Aquarium

ក្រោយពីនោះមកប្រហែល២-៣ឆ្នាំ គឺឆ្នាំ២០០៧ ឬ២០០៨ ប្រជាកសិករខ្មែរបានឃើញវត្តមានខ្យងនេះយ៉ាងច្រើននៅក្នុងប្រទេសកម្ពុជា ហើយវាបានបង្កភាពភ្ញាក់ផ្អើលដោយបានបង្កភាពមហន្តរាយដល់ប្រជាកសិករ ព្រោះវាជាសត្វចង្រៃមួយប្រភេទដែលមានលទ្ធភាពបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករក្នុងស្រែឲ្យរាបដល់ដីត្រឹមតែរយៈពេលមួយយប់ ហើយវាក៏ជាសត្វដែលពិបាកក្នុងការសម្លាប់ឲ្យផុតពូជផងដែរ។

194076084_1896440083848448_7183037211388311704_n

ការពិតខ្យងនេះត្រូវបានប្រជាកសិករខ្មែរហៅថាខ្យងក្រហម ឬខ្យងមាស ដែលភាសាបច្ចេកទេសហៅថា Golden Snail ឬខ្យង​នេះ​មានឈ្មោះ​វិទ្យាសាស្ត្រ​ថា Poma ​Cea​ Camaliculate Lamarck ដែលវាមានប្រភពកំណើតនៅអាហ្វ្រិក ហើយវត្តមានរបស់ខ្យងនេះ ដំបូងនៅក្នុងប្រទេសកម្ពុជាគឺស្ថិតនៅក្នុងខេត្តសៀមរាប ដោយគេបាននិយាយថាមានអ្នកយកវាកមពីទ្វីបអាហ្រ្វិកចិញ្ចឹមព្រោះតែសម្បុរស្អាតប្លែករបស់វា និងដើម្បីធ្វើម្ហូប ព្រោះតែសាច់វាទន់និងមានរសជាតិឆ្ងាញ់ ប៉ុន្តែតាមការពិតវាមិនអាចប្រៀបផ្ទឹមជាមួយខ្យងខ្មែរឡើយព្រោះខ្យងនេះគេអាចហូបបានតែក្បាលវាតែប៉ុណ្ណោះ ឯគូទរបស់វាវិញសំបូរទៅដោយជាតិពុល និងមេរោគដែលអាចធ្វើឲ្យអ្នកបរិភោគរាករូស និងកើតជំងឺគ្រុនពោះវៀនជាដើម។

116463451_1632009293624863_7777991335461437399_n

ដោយសារតែនៅអាស៊ីអាគ្នេយ៍មានប្រទេសមួយចំនួនបានកើតខ្យងក្រហមនេះ ដូចជាប្រទេសថៃ ហ្វីលីពីន ឡាវ វៀតណាម ជាដើម ហើយប្រទេសកម្ពុជាក៏សំបូរកសិករដែលចិញ្ចឹមទាផងនោះ ពួកគាត់បានយកពូជខ្យងនេះពីប្រទេសវៀតណាម និងថៃមកចិញ្ចឹមដើម្បីធ្វើជាចំណីឲ្យទាស៊ី ដែលធ្វើឲ្យខ្យងនេះអាចបង្កបង្កើតកូនយ៉ាងច្រើននៅក្នុងប្រទេសកម្ពុជាដែលជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ប្រជាកសិករ ព្រោះតែវាបំផ្លាញដំណាំស្រូវយ៉ាងធ្ងន់ធ្ងរ។

116434026_1632009363624856_8929451338484828162_n

ខ្យងក្រហម ជាខុសពីខ្យងខ្មែរ ដោយខ្យងខ្មែរមិនចេះស៊ីស្រូវនោះទេ ហើយក៏មិនសូវធន់ទ្រាំនឹងអាកាសធាតុប្រែប្រួលដែរ ប៉ុន្តែខ្យងក្រហមវិញវានឹងកាត់បំផ្លាញកូនស្រូវតូចៗ និងធន់ទ្រាំបានជាមួយអាកាសធាតុនៅក្នុងប្រទសកម្ពុជាបានយ៉ាងល្អ ដោយនៅរដូវវស្សាវារស់នៅក្នុងទឹកជាធម្មតា ហើយនៅរដូវប្រាំងវាកប់ខ្លួននៅក្នុងដី ហើយពេលធ្លាក់ភ្លៀងឬរដូវទឹកជំនន់វាចេញមកក្រៅរស់នៅ និងបន្តពូជជាធម្មតា។

19059578_791865524305915_3398473887695078324_n

មូលហេតុដែលធ្វើឲ្យខ្យងនេះធំធាត់លឿន និងមានវត្ថមានយ៉ាងច្រើននៅក្នុងប្រទេសកម្ពុជានោះដោយសារតែវាជាសត្វដែលស៊ីមិនចេះឆ្អែត និងពាក់គ្នា៣-៤ម៉ោងម្តង(ខ្យងពេញវ័យ)ហើយពងចាប់ពី១០០០ទៅ១២០០០ ក្នុងមួយខែ ដោយពងម្តងបានប្រហែល២០០ពង ឬលើសពីនេះទៅតាមទំហំរបស់វា ហើយវាអាចរស់នៅរហូតដល់៦៦ឆ្នាំ ហើយវាក៏អាចធន់ទ្រាំជាមួយថ្នាំបាញ់សម្លាប់ល្អិតរបស់ប្រជាកសិករផងដែរ។

កាលពីមុនឪពុកម្តាយខ្ញុំតែងតែប្រើឲ្យខ្ញុំទៅចាប់ខ្យងនេះនៅក្នុងស្រែសម្លាប់ចោលព្រោះតែថ្នាំសម្លាប់សត្វល្អិតមិនអាចធ្វើអ្វីវាបាន បើមិនដូចច្នេះទេ វានឹងស៊ីស្រូវអស់មិនខាន។ ឆ្ងល់ថារើសអស់ហើយ មួយថ្ងៃក្រោយមានពេញវិញ មិនដឹងមកពីណា ហើយអ្នកខ្លះប្រហែលជាឆ្ងល់បែបនេះដែរហើយមើលទៅ។ តាមការពិត នៅរដូវប្រាំង ឬពេលទឹកគោកនោះ ពួកខ្យងទាំងតូចទាំងធំបានកប់ខ្លួនវាក្នុងដី ហើយនៅពេលដែលយើងបញ្ចូលទឹកក្នុងស្រែនោះ វានឹងចេញមកក្រៅ ហើយបើកូនស្រូវទើបតែព្រោះនោះប្រាកដក្លាយជាចំណីឆ្ងាញ់មាត់វាមិនខាន។

116434026_1632009363624856_8929451338484828162_n

ការប្រើថ្នាំពុលដើម្បីបំផ្លាញវាមិនមែនជាដំណោះស្រាយល្អឡើយ ព្រោះវាអាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាពប្រជាកសិករខ្លួនឯង ហើយវាងាប់បានតែមួយចំនួនប៉ុណ្ណោះ។ ដូច្នេះដើម្បីមានប្រសិទ្ធិភាពនោះគួរតែបំផ្លាញពងវាដោយវ៉ៃកំទេចចោល ហើយមេរបស់វាអាចវ៉ៃកំទេចដូចពង ឬអាចយកទៅឆាក្តៅបាន។ អ្វីក៏ដោយបើយើងមិនទាន់ស្គាល់ច្បាស់កុំទាន់គិតថាវាល្អព្រោះតែឃើញរូបរាងលក្ខណៈសម្បត្តិរបស់វាខាងក្រៅបើមិនដូច្នោះទេវានឹងអាចបង្កទុក្ខដល់យើងនៅថ្ងៃក្រោយមិនខាន។

19029457_791865300972604_2238406837253201281_n

81nFMduHuLL._AC_SL1500_

តែយ៉ាងណាមិញ នៅលើគេហទំព័រលក់ទំនិញដ៏ល្បី អាម៉ាហ្សូន យើងអាចមើលឃើញថា ខ្យងក្រហម នេះមានតម្លៃមិនធម្មតានោះទេ ដោយខ្យងក្រហមមួយក្បាលតម្លៃ $14.75 ឯណោះ។ បើកសិករខ្មែរអាចលក់ខ្យងក្រហមបានតម្លៃតែ 1/3 នៃតម្លៃខាងលើក៏អាចក្លាយជាអ្នកមានបាន មិនបាច់ដាំស្រូវក៏បានដែរ។ នៅស្រុកគេចិញ្ចឹមលក់មើលលេង តែមិនដឹងនោះទេថា ខ្យងហ្នឹងជាសត្វចង្រៃ ស្រុកខ្មែរចាប់បានដំចោលខ្ទេច ព្រោះអានេះស៊ីកូនស្រូវសាហាវណាស់តែមួយយប់អីហ្នឹង ស្រូវរាបដល់ដីមិនខាន៕

194939997_1896440060515117_4547793633431206368_n

ដកស្រង់ចេញពី៖ Chamnan Nget

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក