ផ្នែក​លើ​តួ​ខ្លួន​ទាំង​ ៥ របស់​ស្ត្រី ទំហំ​កាន់​តែ​តូច កាន់​តែ​នាំ​ភាព​រុងរឿង​ដល់​ជីវិត

ផ្នែក​នៃ​រូបរាង​កាយ​ទាំង ៥ របស់​ស្រ្តី ដូច​បង្ហាញ​ខាង​ក្រោម តាម​ក្បួន​ហុងស៊ុយ ទំហំ​កាន់​តែ​តូច នោះ​កាន់​តែ​នាំ​លាភ នាំ​សំណាង និង​ជីវិត​អាពាហ៍ពិពាហ៍​ពោរពេញ​ទៅ​ដោយ​ក្តី​សុខ៖

៥) ដើម​ទ្រូង​តូច

1

តាម​រយៈ​ការ​សិក្សា​មួយ​បង្ហាញ​ថា ស្រ្តី​ដែល​មាន​ដើម​ទ្រូង​តូច សូម​កុំ​ប្រញាប់​មាន​ការ​អាក់អន់​ចិត្ត​អី ព្រោះ​ជា​ទូទៅ​ប្រភេទ​ដើម​ទ្រូង​តូច​គឺ​គេ​មើល​មក​ជា​ស្រ្តី​ដែល​មាន​ភាព​ប្រណីត និង​ស៊ីវិល័យ​ទៅ​វិញ​ទេ។

លើស​ពី​នេះ​តាម​ការ​ស្រាវជ្រាវ បុរស​ដែល​ខ្លាំង​ខាង​ផ្នែក​ហិរញ្ញវត្ថុ រមែង​សម្លឹង​ឃើញ​តែ​នារី​ដែល​មាន​ដើម​ទ្រូង​តូច​មក​ធ្វើ​ជា​គូ​អនាគត​ទេ។

៤) ​ស្មា​តូច

Ice_screenshot_20210213 125825

ក្នុង​ក្បួន​ហោរាសាស្ត្រ ស្រ្តី​ដែល​មាន​ស្មា​តូច ក្រៅ​ពី​អនុញ្ញាត​ឲ្យ​ពួក​គេ​អាច​ស្លៀកពាក់​មើល​ទៅ​ឃើញ​ស្អាត ជាង​នេះ​ពួក​គេ​ក៏​រមែង​ជា​ស្រ្តី​ដែល​មាន​ភាព​ឆ្លាតវៃ ពូកែ​ខាង​ទំនាក់ទំនង និង​ជា​មនុស្ស​មាន​យុទ្ធសាស្រ្ត​ខ្ពស់​ផង​ដែរ។

ការ​ប្រកប​របរ​រកស៊ី​អ្វី គឺ​ឆាប់​បាន​លាភ បាន​ចំណេញ ហើយ​មុខ​តំណែង​ការងារ​ក៏​ឆាប់​នឹង​ឡើង​ខ្ពស់​យ៉ាង​រហ័ស​ដែរ។

៣) ចង្កេះ​តូច

3

​ស្រ្តី​ដែល​មាន​ចង្កេះ​តូច រាង​ពង​ក្រពើ ក្រៅ​ពី​បង្ហាញ​អំពី​ដំណើរការ​សុខភាព​ល្អ​របស់​នាង​ហើយ ជាង​នេះ​នាង​ក៏​ជា​មនុស្ស​ដែល​ចេះ​រៀបចំ​ផែនការណ៍​ជីវិត​គ្រួសារ​ឲ្យ​មាន​សុភមង្គល​ខ្លាំង​ដែរ។

ជាក់ស្តែង​បើ​ក្នុង​ជីវិត​គូ នាង​ដឹង​ច្បាស់​អំពី​ការ​បង្កើត​ក្តី​ស្រលាញ់​សម្រាប់​ស្វាមី​និង​កូន ហើយ​លើ​ផ្នែក​ហិរញ្ញវត្ថុ​នាង​ពូកែ​សន្សំ​ទុក​ដាក់ និង​ចេះ​ជួយ​ប្តី​បង្កើន​សេដ្ឋកិច្ច​គ្រួសារ។ បុរស​ដែល​រៀបការ​ជាមួយ​មនុស្ស​ស្រី​ប្រភេទ​នេះ​គឺ​មាន​សំណាង​បំផុត។

២) មាត់​តូច

4

មនុស្ស​ស្រី​ដែល​មាន​មាត់​តូច​រមែង​ត្រូវ​បាន​គេ​កោតសរសើរ​នូវ​ភាព​វាងវៃ និង​ការ​ដែល​ពោរពេញ​ដោយ​ថាមពល​របស់​នាង ហើយ​នាង​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​មនុស្ស​ដែល​មាន​ភាព​រុងរឿង។ នៅ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ប្រភេទ​មនុស្ស​ស្រី​នេះ រមែង​ជួយ​ប្តី​ឲ្យ​ថ្កុំថ្កើង​លឿន​ណាស់។

១) ជើង​តូច

Unnamed

មនុស្ស​ស្រី​ដែល​មាន​ជើង​តូច តែ​វែង គឺ​ជា​មនុស្ស​ស្រី​ដែល​បុរស​ពេញចិត្ត​បំផុត ហើយ​ក្នុង​ជីវិត​របស់​នាង​គឺ​រមែង​ពោរពេញ​ដោយ​ភាព​សប្បាយ​រីករាយ លុយកាក់​ហូរ​ចូល​មិន​ខ្វះ និង​ជា​ពិសេស​លើ​របស់របរ​ប្រើប្រាស់​សំលៀកបំពាក់​អ្វី​ជា​ដើម មិន​បាន​ក្លាយ​ជា​បញ្ហា​សម្រាប់​នាង​ឡើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក