ហុងស៊ុយដ៏ល្អទាំង ៣ ដែលអាចជួយឱ្យអ្នកជោគជ័យ ទោះបីជួបស្ថានភាពលំបាកយ៉ាងណាក៏ដោយ

ជីវិត​នេះ​មិន​មាន​ការ​លំបាក​ណា ​ដែល​មិន​អាច​យក​ឈ្នះ​បាននោះឡើយ។ មនុស្ស​ម្នាក់​កាន់​តែ​មាន​ភាព​អវិជ្ជមាន នោះនឹង​កាន់​តែ​ធ្លាក់​ចូល​ក្នុង​រណ្ដៅដ៏​ជ្រៅ។ ផ្ទុយទៅវិញគ្រាន់តែអ្នកញញឹមដោយមិនខ្វល់ខ្វាយពេលប្រឈមមុខនឹងព្យុះជីវិត នោះនឹងជួយឱ្យអ្នកឆ្លងផុតរាល់បញ្ហាលំបាកៗបានដោយងាយ។

Cover Copy

១. មុននឹងធ្វើអ្វីមួយ ត្រូវហាត់បត់ភាពអត់ធ្មត់ឱ្យបានខ្ពស់

ក្នុង​ជីវិត​នេះ មនុស្ស​គ្រប់​រូប​នឹង​ត្រូវ​ឆ្លង​កាត់​រឿង​មិន​គួរ​ឱ្យ​ចង់​បាន និងមិនសមបំណងជាច្រើន។ យ៉ាងណាមិញ ប្រសិនបើអ្នកជួបរឿងខកចិត្ត មិនសមបំណង ចូរ​រក្សាភាព​ស្ងៀមស្ងាត់ ហើយ​ប្រឈម​មុខ​នឹង​វា។ ពេល​ជួប​អ្នក​មិន​ពេញ​ចិត្ត​កុំ​ប្រកែក​អី ព្រម​ទទួល​ និង​អធ្យាស្រ័យ​បន្តិច​ទើប​ល្អ។ ប្រសិនបើអ្នកចេះអត់ធ្មត់ នោះអ្នកនឹងមានមិត្តច្រើន និងសត្រូវតិច។

៥

២. សើចគ្រប់ស្ថានភាព

មាត់នឹងប៉ះពាល់ដល់សុភមង្គល និងសំណាងរបស់មនុស្ស។ សំណើចមិនមែនគ្រាន់តែជាស្នាមញញឹមធម្មតាប៉ុណ្ណោះទេ ប៉ុន្តែជាការលួងលោមផ្លូវចិត្ត និងប្រាជ្ញាក្នុងអាកប្បកិរិយារបស់មនុស្ស។

នៅ​ក្នុង​ជីវិត​មាន​រឿង​តូចតាច​ច្រើន​បែប​នេះ។ បើ​មិន​សើច​រក​ដំណោះ​ស្រាយ យំ​មិន​មាន​ប្រយោជន៍​អី? ភាពលំបាកក្នុងជីវិតនេះគឺរាប់មិនអស់ ដរាបណាអ្នករក្សាស្នាមញញឹម និងអាកប្បកិរិយាវិជ្ជមាន នោះអ្នកនឹងយកឈ្នះលើបញ្ហាទាំងពួង។

៤

៣. គ្រាន់តែជឿថា "ផ្លូវចេញ" គឺនៅចុងបញ្ចប់នៃផ្លូវ

មនុស្សគ្រប់រូបមានចំណុចរបត់រៀងៗខ្លួន។ បើ​យើង​ចង់​រក​ចំណុច​របត់ គ្មាន​នរណា​អាច​ជួយ​យើង​បាន​ទេ។ មាន​តែ​ការ​តស៊ូ​របស់​អ្នក​ផ្ទាល់​ប៉ុណ្ណោះ​ដែល​ជា​មធ្យោបាយ​លឿន​បំផុត​សម្រាប់​អ្នក​ដើម្បី​ជោគជ័យ។ ព្រះ​នឹង​មិន​យក​អ្វី​ទៅ​ឆ្ងាយ​ពី​អ្នក​ណា​ឡើយ។ ដូច្នេះសូមព្យាយាមឱ្យអស់ពីសមត្ថភាព ជឿថា អ្នកប្រាកដជាអាចដោះស្រាយបានគ្រប់រឿង៕