ពាក្យសំដីពិតជាអាចបង្ហាញពី វាសនារបស់មនុស្សស្រីម្នាក់បាន-2

ពាក្យសំដីគឺប្រៀបដូចជាកញ្ចក់មួយផ្ទាំង វាអាចយកផ្ទៃខាងក្នុងរបស់មនុស្សម្នាក់បង្ហាញចេញមកទាំងអស់គ្មានសល់។

កវីនិពន្ធ​ជនជាតិអង់គ្លេសម្នាក់បានពោលថា៖ “ ពាក្យសំដីគឺជាអាវក្រៅនៃចិត្តគំនិត។”ពាក្យសំដីរបស់មនុស្សស្រីម្នាក់  អាចមើលឃើញអំពីស្ថានភាពនៃការរស់នៅរបស់នាង ដូចជា សុជីវធម៌ សេចក្តីថ្លៃថ្នូរ និងការអប់រំនៅក្នុងគ្រួសាររបស់នាងផងដែរ។ប្រសិនបើដួងចិត្តរបស់នាងពោរពេញដោយភាពកក់ក្តៅ នោះនាងនឹងពោលពាក្យប្រកបដោយភាពកក់ក្តៅ  ផ្ទុយមកវិញប្រសិនបើដួងចិត្តនាងពោរពេញដោយភាពល្វីងជូរចត់  នោះពាក្យដែលនាងបានពោលចេញមកប្រាកដជាសុទ្ធតែពាក្យសំដីអវិជ្ជមានជាមិនខាន ។

ពាក្យមួយពោលបានល្អខ្លាំងណាស់៖ ចង់ដឹងពីចរិកមនុស្សប្រុសម្នាក់ អ្នកត្រូវធ្វើការជាមួយគេអោយបានច្រើន។ ចង់ដឹងពីចរិកមនុស្សស្រីម្នាក់វិញ អ្នកត្រូវនិយាយជានាងអោយបានច្រើន។

3

១.មនុស្សស្រីចូលចិត្តពោលពាក្យមិនល្អ មួយជីវិតនេះរស់នៅមិនសូវបានសុខស្រួលទេ

ការប្រឈមមុខនិងជីវិត  មានអ្នកខ្លះរស់នៅដោយរីករាយ  មានអ្នកខ្លះទៀតរស់នៅដោយភាពទុក្ខសោល។ ប្រសិនបើចិត្តគំនិតមិនដូចគ្នា  នោះការរស់នៅក៏មិនដូចគ្នាដែរ។ ក្នុងសង្គមបច្ចុប្បន្ន មានមនុស្សស្រីជាច្រើនត្រូវរ៉ាប់រងការងារក្នុងផ្ទះ និងក្រៅផ្ទះ ប្រឹងប្រែងធ្វើការទាំងយប់ថ្ងៃ ប៉ុន្តែជួនខ្លះក៏មិនត្រូវបានមនុស្សក្នុងគ្រួសារផ្តល់តម្លៃអោយដែរ តើហេតុអ្វីទៅ?

រឿងនេះកើតឡើងក្នុងសាច់ញាត្តិរបស់ខ្ញុំផ្ទាល់  ម្តាយមីងខ្ញុំជាមនុស្សស្រីពូកែម្នាក់ ប៉ុន្តែគាត់តែងតែបណ្តោសលិចបណ្តោសកើត និងខឹងសម្បារដល់ប្តីរបស់គាត់ ថាជាមនុស្សគ្មានប្រយោជន៍ និងអត់កំណើត។មនោសញ្ចេតនាប្តីប្រពន្ធពួកគាត់គឺធម្មតាទេ  ហើយជីវិតគ្រួសារដែលគាត់ទទួលបានគឺមិនមែនជាអ្វីដែលគាត់ចង់បាននោះឡើយ។ម្តាយមីងខ្ញុំតែងតែពោលពាក្យបណ្តោស ដោយសារតែពាក្យសំដីគាត់នេះហើយ ធ្វើអោយប្តីរបស់គាត់រស់នៅពោរពេញដោយសម្ពាធ  ធ្វើអោយបរិយាកាសគ្រួសារទាំងមូលអាប់អួរ។

មនុស្សដែលចូលចិត្តបណ្តោស  ជីវិតគឺឋិតនៅក្នុងមជ្ឈដ្ឋានអាប់អួរ។រមែងយល់ថាខ្លួនគ្មានសមត្ថភាពកែប្រែជីវិតរបស់ខ្លួន  រមែងចង់ទទួលបានការអាណិតអាស៊ូពីគេ  និងចង់បានការយល់ចិត្តពីមនុស្សកាន់តែច្រើន។មនុស្សដែលចូលចិត្តពោលពាក្យបណ្តោសច្រើន  គឺរស់នៅមិនសូវស្រួលឡើយ។ពីព្រោះ  ពាក្យសំដីបណ្តោស  វាបានជះឥទ្ធិពលចំពោះខួរក្បាលគឺជាសញ្ញាសំងាត់នៃភាពអវិជ្ជមានមួយ។មនុស្សស្រីដែលចូលចិត្តបណ្តោសច្រើន នៅក្នុងជីវិតគ្រួសារកាន់តែមិនត្រូវបានបុរសជាប្តី ចេះស្តាយស្រណោះ និង ថែរក្សាឡើយ  ពីព្រោះ  គ្មានអ្នកណាចង់រស់នៅជាមួយមនុស្សដែលចូលចិត្តបណ្តោសគេនោះទេ។

2

២.សំដីដែលចេញពីមាត់របស់នាង  គឺបង្ហាញពីស្ថានភាពនៃការរស់នៅរបស់នាង

មនុស្សម្នាក់រស់នៅក្នុងជីវិតបែបណា​ ស្តាប់តាមរយៈសំដីរបស់គេគឺដឹងហើយ។ពាក្យសំដី  នឹងបង្ហាញអំពីវប្បធម៌ និងសុជីវធម៌របស់មនុស្សម្នាក់។មនុស្សកាន់តែមានសម្បត្តិផ្ទៃក្នុងល្អ  កាន់តែចេះនិយាយសំដីដោយមានភាពត្រឹមត្រូវ។ពេលប្រាស្រ័យទាក់ទងជាមួយគេឯង តែពោលពាក្យសំដីរាបសារ  ជាហេតុធ្វើអោយជុំវិញកាន់តែមាននិស្ស័យល្អជាមួយខ្លួន  និងទាញឳកាសល្អៗជាច្រើនអោយចូលក្នុងជីវិតរបស់ខ្លួន។ចិត្តមនុស្សម្នាក់កាន់តែល្អ  ពាក្យពេជន៍ដែលនិយាយសុទ្ធតែពោរពេញដោយថាមពលវិជ្ជមាន  ហើយជម្រុញអោយខ្លួនឯងកាន់តែក្លាយទៅជាមនុស្សល្អ។

មនុស្សស្រីដែលមានវាសនាល្អ  ពាក្យដែលគេនិយាយ  សុទ្ធតែជាពាក្យទន់ភ្លន់  វិជ្ជមាន   ធ្វើអោយបរិយាកាសនៅក្នុងគ្រួសារកាន់តែល្អឡើងៗ។ម្យ៉ាងទៀត​ សំដីដែលនិយាយចេញពីមាត់របស់នាងគឺធ្វើអោយអ្នកផងជុំជិតស្រលាញ់ រាប់អាន និងធ្វើជាគំរូល្អដល់កូនចៅទៀតផង។វាសនាមនុស្សស្រីល្អម្នាក់  តាមពិតទៅអាស្រ័យលើចិត្តរបស់គេជាអ្នកកំណត់។ចិត្តគំនិតល្អ កាន់តែធ្វើអោយសម្រស់ក្មេងជាងវ័យ  និងកាន់តែជួយសម្រួលដល់ស្ថានភាពលំបាកដែលខ្លួនបានជួបប្រទះទៀតផង។ដរាបណានៅមានជីវិត ត្រូវគ្រប់គ្រងមាត់ខ្លួនអោយបានល្អ  កុំចេះតែដើរបណ្តោសគេ  ព្យាយាមរៀនរស់នៅដោយគំនិតវិជ្ជមាន។

1

៣.មនុស្សស្រីដែលមានវាសនាល្អ  ពាក្យសំដីដែលនិយាយចេញមកគឺជាពាក្យទន់ភ្លន់

មនុស្សដែលមានចិត្តគំនិតល្អ  សំដីដែលនិយាយចេញមកភាគច្រើនសុទ្ធទន់ភ្លន់។ពេលដែលចិត្តគំនិតរបស់ខ្លួនល្អហើយនោះ  នឹងធ្វើអោយផ្លូវជីវិតអាចកាន់តែដើរកាន់តែរលូន។មនុស្សនៅក្នុងលោកនេះ  គ្មាននរណាម្នាក់ចង់អោយខ្លួនឯងរែកបន្ទុកជីវិតច្រើនពេកនោះទេ  គ្រាន់តែមិនដឹងធ្វើយ៉ាងណាមានតែបង្ខំខ្លួនឯងតែប៉ុណ្ណោះ។

មនុស្សជាច្រើនរស់នៅក្នុងសម្ពាធបានរង្វេងបាត់ខ្លួនឯង  និងទិសដៅរបស់ខ្លួន  ពួកគេមិនដឹងអត្ថន័យដែលខ្លួនត្រូវតស៊ូគឺជាអ្វីនោះទេ។តាមពិត   ការប្រឹងប្រែងធ្វើអោយជីវិតរស់នៅបានល្អ  គឺជាអត្ថន័យជីវិតដែលយើងចង់បាននេះហើយ។មិនថាជារឿងស្របចិត្ត ឬបញ្ច្រាសចិត្តនោះទេ  សុទ្ធតែជាដំណើរផ្លូវឆ្លងកាត់ដ៏មានតម្លៃរបស់យើង។មនុស្សស្រីដែលមានវាសនាល្អ  គេចេះទទួលយកភាពមិនល្អនៅក្នុងជីវិត និងប្រើចិត្តទៅឈេ្វងយល់ពីការបាត់បង់ និងទទួលបាន  ព្រមទាំងអាចសរុបបទពិសោធន៍ និងធ្វើអោយជីវិតកាន់តែល្អប្រសើរ។

ជីវិត  មិនអាចចេះតែមានផ្សែងអាប់រហូតនោះទេ  ពួកយើងមិនត្រូវអោយផ្សែងអាបនោះ បិទបាំងដួងចិត្តយើងឡើយ។

មានពេលជាច្រើន  ការរៀនចេះសារ៉េផ្លូវចិត្តខ្លួន  ប្រើចិត្តវិជ្ជមានទៅទទួលយកបទពិសោធន៍ក្នុងជីវិត  គង់តែអាចឃើញផ្ទៃមេឃដ៏ស្រស់បំព្រងនោះទេ។ រក្សាផ្លូវចិត្តអោយបានល្អ ពោលពាក្យសំដីល្អៗ នោះសិរិមង្គលនឹងចូលមកដោយឯកឯងជាមិនខាន។

រៀបរាងដោយ៖ Mythical Bird/ក្នុងស្រុក