ចុម ជិះកាត់រាល់ដង អត់ដឹងថាតាខ្មៅ មានហាងកាហ្វេឡូយទេសភាពម៉ាអេមជាប់នឹងមាត់ស្ទឹងព្រែកឬស្សីបែបនេះសោះ

កាហ្វេ បានក្លាយជាភេសជ្ជៈពេញនិយមរបស់មនុស្សសម័យបច្ចុប្បន្ននេះ ជាពិសេសយុវវ័យតែម្តង ដោយក្រៅពីរសជាតិកាហ្វេ យុវជនបច្ចុប្បន្នក៏ចង់បានបរិយកាសហាងកាហ្វេដែលត្រជាក់ស្រស់ស្រាយ និងមានការតុបតែងហាងមានលក្ខណៈច្នៃប្រតិដ្ឋប្លែកគួរជាទីកម្សាន្តអារម្មណ៍ក្នុងពេលតែមួយ។

ថ្មីៗនេះផងដែរ  ហាងកាហ្វេមួយកន្លែងនៅម្តុំតាខ្មៅ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើលព្រោះតែមានបរិយាកាសស្រស់ស្អាតមានការតុបតែងប្លែកគួរឱ្យចង់ទទួលទាន និងថតរូបកម្សាន្តប្រកបដោយភាពរីករាយនោះគឺ «Vespa Cafe&Restaurant »។

120329909_1845804992227115_3582169478808381000_n

120299139_1845805012227113_999630521966479422_n

120283892_1845804882227126_8676100545873354694_n

«Vespa Cafe&Restaurant » គឺជាហាងកាហ្វេដែលមានទេសភាពម៉ាអេម ស្ថិតនៅជាប់នឹងមាត់ស្ទឹងព្រែកឬស្សី ដែលចំណាយលុយទទួលទានកាហ្វេមួយកែវត្រឹមតែ ៦០០០រៀល ប៉ុណ្ណោះអ្នកក៏អាចទទួលលេងលំហែរកាយក្បែរមាត់ទឹក និងហាងកាហ្វេដែលមានការតុបតែងបែប Classic មួយនេះដែរ ដោយមិនត្រឹមតែមានកាហ្វេ  ក៏មានភេសជ្ជៈជាច្រើនមុខ  ស្រាបៀរ  និងម្ហូបអាហារសម្រន់ផ្សេងៗ  ជាពិសេសគឺថែមទាំងអាចស្ទូចត្រីកម្សាន្តអារម្មណ៍ផងដែរ  ពិតជារីករាយមែនទែន។

120234143_1845804755560472_4331401409219313236_n

120235022_1845804702227144_3200442637204608477_n

120331750_3955858247775626_8501764227991398455_o

120302397_1845804918893789_6832324790137134705_n

គួរឱ្យដឹងផងដែរថា «Vespa Cafe&Restaurant » មានទីតាំងស្ថិតនៅភូមិព្រែកកាត់ សង្កាត់តាក្តុល ចម្ងាយប្រហែល ១០ នាទីពី រង្វង់មូលតាខ្មៅ សំរាប់ព័ត៌មានបន្ថែម និងទីតាំង អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 012/093399955 និង 092523111៕

អត្ថបទ៖ ក្នុងស្រុក

រូបភាព៖ Hea Ta/ សកល កិត្យា 

120420813_3955237201171064_7073070224321058219_o

120201539_3955550754473042_4195219395058930551_o

120243898_3955551067806344_3402071783474480377_o

120235022_1845804702227144_3200442637204608477_n

120124821_1845804862227128_3416085835418917315_n

120234620_1845804675560480_8903094959303426480_n

120246614_1845804802227134_3862979950593451868_n

អំពីអ្នកសរសេររបស់យើង៖ Mythicalbirds

1

Tel: