ប្រទេសឥណ្ឌា៖ ចំនួនគ្រោះថ្នាក់ដោយសារការញៀនហ្គេម PUBG កំពុងតែកើនឡើងជារៀងរាល់ថ្ងៃ។ ហ្គេមដ៏ពេញនិយមមួយនេះបានកំពុងតែក្លាយជារឿងមួយគួរឲ្យបារម្មណ៍ផងដែរ។ កាលពីពីរបីថ្ងៃមុនបុរសម្នាក់បានចុះចេញពីពីផ្ទះចោលប្រពន្ធដែលកំពុងមានផ្ទៃពោះ ដោយសារតែប្រពន្ធរបស់គាត់បានឆាឆៅគាត់ពេលកំពុងលេងហ្គេម Pubg។ តែឥឡូវនេះបុរសម្នាក់បានផឹកទឹកអាស៊ីតដោយច្រឡំថាជាទឹកផឹកធម្មតាក្នុងពេលកំពុងលេង PUBG ។ ស្ថានភាពកាន់តែអាក្រក់ទៅៗ ដែលមនុស្សក្នុងតំបន់ចាប់ផ្តើមទាមទារឲ្យមានការទប់ស្កាត់ចំពោះការលេងហ្គេមនេះ។
ករណីចុងក្រោយបំផុតគឺនៅក្នុងទីក្រុង Bhopal រដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា។ បុរសម្នាក់កំពុងរវល់លេងហ្គេម PUBG ហើយគាត់បានផឹកទឹកអាស៊ីត ដោយច្រឡំថាជាទឹកផឹកធម្មតា។ ក្នុងពេលជាមួយគ្នានោះគ្រួសាររបស់គាត់បាននាំគាត់ទៅមន្ទីរពេទ្យ ទាន់ពេលវេលាឲ្យរួចផុតពីគ្រោះថ្នាក់ដល់ជីវិត។
យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា បុរស់ម្នាក់នេះកំពុងរស់នៅក្នុងក្រុងបូប៉ា។ នាពេលបច្ចុប្បន្នស្ថានភាពរបស់គាត់មិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរទេ។ វិជ្ជបណ្ឌិត Manan Gogiya ជាអ្នកព្យាបាលបុរសរងគ្រោះ បាននិយាយថា បុរសនោះមានអាយុ 25ឆ្នាំ បានលេងហ្គេម PUBG នៅក្នុងផ្ទះដោយគាត់ច្រឡំទឹកអាស៊ីតថាជាទឹកផឹកធម្មតា។
ទឹកអាស៊ីតបណ្តាលឱ្យក្រពះ និងពោះវៀនមានអការក្តៅក្រហល់ក្រហាយ។ គាត់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ វេជ្ជបណ្ឌិត Manan Gogia បាននិយាយថាដោយសារតែផឹកទឹកអាស៊ីត ក្រពះរបស់គាត់មានដំបៅ ហើយពោះវៀនក៏មានបញ្ហាផងដែរ។
វេជ្ជបណ្ឌិត Manan Gogia បាននិយាយថាវាជារឿងភ្ញាក់ផ្អើលមួយដែលសូម្បីតែបន្ទាប់ពីហេតុការណ៍នេះជនរងគ្រោះមិនបានរៀងចាលនោះទេ។ គាត់បានបន្តលេង PUBG សូម្បីតែក្នុងកំឡុងពេលព្យាបាលនៅក្នុងមន្ទីពេទ្យក៏ដោយ។ គាត់មានការញៀននឹងហ្គេមនេះខ្លាំង។ ថ្វីបើមានការពន្យល់ណែនាំក៏ដោយ ក៏គាត់មិនបានបញ្ឆប់ការលេងហ្គេមនេះដែរ។
ការដាក់បម្រាមទៅលើការលេងហ្គេមនេះត្រូវបានស្នើឡើងនៅក្នុងរដ្ឋ Madhya Pradesh ។ លោក Yashpal Sisodia បានទាមទារការហាមឃាត់លើហ្គេម PUBG នៅក្នុងរដ្ឋសភានៅថ្ងៃចុងក្រោយនៃសម័យប្រជុំរបស់សភា Madhya Pradesh ។ យោងតាមការទាមទាររបស់ពួកគេ PUBG គួរតែត្រូវហាមឃាត់មិនត្រឹមតែនៅក្នុងតំបន់នោះទេ ប៉ុន្តែនៅក្នុងប្រទេសទាំងមូលផងដែរ។ ពួកគេនិយាយថាវាបណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមានច្រើនទៅលើជីវភាព និងសុខភាពរបស់យុវវ័យ។