កុំចោលអោយសោះ! គ្រាប់ផ្លែប័រ មានអត្ថប្រយោជន៍ ជួយពង្រឹងសុខភាព និងសម្រស់របស់អ្នក

មានផលិតផលជាច្រើនដែលមានលក្ខណៈសម្បត្តិ និងមានប្រយោជន៍ដែលយើងមិនបានដឹង ក្នុងនោះក៏មានវត្តមានគ្រាប់ផ្លែប័រផងដែរ។ ដូច្នេះថ្ងៃនេះ អេតមីននឹងចែករំលែកអំពីលក្ខណៈសម្បត្តិ និងអត្ថប្រយោជន៍របស់គ្រាប់ផ្លែបឺរ!

1

១.លក្ខណៈសម្បត្តិដែលមានប្រយោជន៍

គ្រាប់ផ្លែប័រមានលក្ខណៈសម្បត្តិសម្លាប់បាក់តេរី និងផ្សិត។ វាមានន័យថា គ្រាប់ផ្លែប័រអាចបន្សាបមីក្រូសរីរាង្គដែលបង្កដោយគ្រោះថ្នាក់ផ្សេងៗ។ លើសពីនេះទៀត គ្រាប់ផ្លែប័រមានផ្ទុកសារធាតុ saponins ដែលជំរុញការរំលាយអាហាររបស់យើង និងជួយឱ្យរាងកាយរបស់យើងកម្ចាត់កូលេស្តេរ៉ុល "អាក្រក់" ។ ក្រៅពីនេះ វាក៏មានផ្ទុកនូវជាតិកាល់ស្យូម ម៉ាញេស្យូម និងវីតាមីន C ផងដែរ។

2

២.ប្រើប្រាស់វាជាផលិតផលគ្រឿងសំអាង

មុននឹងចម្អិនគ្រាប់ផ្លែប័រ អ្នកត្រូវបកសំបកពណ៌ត្នោតចេញ ហើយទុកឱ្យគ្រាប់នោះស្ងួត។ ប្រើឧបករណ៍ដើម្បីកិនវា បន្ទាប់មកដាក់វានៅក្នុងម៉ាស៊ីនដុតនំ ប្រហែលមួយម៉ោងនៅសីតុណ្ហភាពទាប។

• អត្ថប្រយោជន៍ចំពោះសុខភាព៖

គ្រាប់ប័រមានប្រសិទ្ធភាពប្រឆាំងបាក់តេរី និងអាចដោះស្រាយបានយ៉ាងល្អជាមួយនឹងបញ្ហាឡើងមុន សក់ខ្លាញ់ និងអង្គែ។ ពួកវាក៏មានឥទ្ធិពលល្អលើពណ៌ស្បែក និងសុខភាពសក់របស់យើងផងដែរ។

3

៣.វិធីប្រើជាអាហារបំប៉ន

វាត្រូវបានណែនាំអោយទទួលទានគ្រាប់ផ្លែប័រ ប្រសិនបើអ្នកមានជំងឺធាត់ ក្រិនសរសៃឈាម ឬ ជួបប្រទះបញ្ហាជាមួយនឹងសម្ពាធឈាមរបស់អ្នក។ អ្នកក៏អាចញ៉ាំវាផងដែរ ប្រសិនបើអ្នកមានជម្ងឺរលាក (ឧទាហរណ៍ គ្រុនផ្តាសាយ) ឬ ជំងឺក្រពះជាដើម៕

4

ប្រភព៖ បរទេស