គន្លឹះងាយៗ ជួយអោយស្បែកប្រែពីស្ងួត ក្លាយជាមានសំណើមឡើងវិញ

ស្បែកស្ងួត ត្រូវបានគេស្គាល់ថាជា xerosis ដែលជាជំងឺទូទៅមួយ កើតឡើងពីហេតុផលផ្សេងៗគ្នា។ ប៉ុន្តែភាគច្រើន ស្បែកស្ងួតគឺបណ្តាលមកពីកត្តាបរិស្ថានដែលធ្វើឱ្យស្បែកខះជាតិទឹក។ ហើយអត្ថបទនេះរៀបរាប់ពីវិធី ៦ យ៉ាងដើម្បីកែលម្អស្បែកស្ងួតរបស់អ្នក អោយប្រែទៅជាមានសំណើមឡើងវិញ!

1

១.ប្រេងដូង

ប្រេងដូងមានលក្ខណៈសម្បត្តិក្នុងការផ្តល់សំណើម។ តាមរយៈការលុបបំបាត់ចន្លោះរវាងកោសិកាស្បែក សារធាតុ emollients ដែលមាននៅក្នុងប្រេងដូងអាចផ្តល់នូវសារធាតុរលោង។ ហេតុនេះហើយ វាជួយអោយស្បែកអាចមានសំណើម និងធ្វើឱ្យរលោងជាងមុន។

2

២.អូមេហ្គា 3 និងសារធាតុប្រឆាំងអុកស៊ីតកម្ម

អសមត្ថភាពនៃរាងកាយរបស់អ្នក ក្នុងការជួសជុលកោសិកាដែលខូចខាតបណ្តាលមកពីការប៉ះពាល់នឹងសារធាតុរំញោចខាងក្រៅ គឺជាមូលហេតុធ្វើឲ្យស្បែកស្ងួត។ ដូច្នេះអ្នកគួរតែទទួលទានអាហារដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ដើម្បីកាត់បន្ថយការខូចខាតដែលបណ្តាលមកពីការបំពុល និងជួយឱ្យរាងកាយរបស់អ្នកផលិតកោសិកាដែលមានសុខភាពល្អឡើងវិញ។ ដោយអ្នកអាចទទួលទានត្រីសាលម៉ុន និងអាហារសម្បូរអូមេហ្គា 3 ផ្សេងទៀត។

3

៣.សម្របសីតុណ្ហភាពទឹកដែលអ្នកងូត

ទោះបីជាមនុស្សភាគច្រើនចូលចិត្តងូតទឹកក្តៅក៏ដោយ ការធ្វើបែបនេះអាចប៉ះពាល់ដល់ស្បែក។ មួយវិញទៀត សាប៊ូមួយចំនួនដែលជួយផ្តល់សំណើមដល់ស្បែក ក៏អាចជះឥទ្ធិពលអាក្រក់ផងដែរ ព្រោះភាគច្រើនជាមួយនឹងសារធាតុគីមីខ្លាំង ពួកវាអាចធ្វើឱ្យស្បែកចុះខ្សោយ និងបង្កឱ្យមានប្រតិកម្មអាលែហ្សី។ ដូច្នេះអ្នកគួរតែងូតទឹករយៈពេលខ្លីក្នុងទឹកដែលមានសីតុណ្ហភាពល្មម មិនក្តៅពេក។ លើសពីនេះទៀត រកមើលសាប៊ូណាដែលមិនមានក្លិនក្រអូប និងងាយស្រួលប្រើសម្រាប់ស្បែកជាងសាប៊ូធម្មតា៕

4

ប្រភព ៖ បរទេស