អត្ថប្រយោជន៍នៃទម្លាប់ហាត់ប្រាណពេលព្រឹកប្រចាំថ្ងៃ

ការចំណាយពេលធ្វើលំហាត់ប្រាណពេលព្រឹក ជារៀងរាល់ថ្ងៃគឺជារឿងសំខាន់មួយដែលមិនត្រូវមើលរំលងនោះឡើយ។ ដោយវាផ្តល់អត្ថប្រយោជន៍សម្រាប់ទាំងសុខភាពផ្លូវចិត្ត និងរាងកាយ រួមទាំងទម្លាប់ល្អ សន្សំពេលវេលា និងជួយអោយស្រស់ស្រាយពេញមួយថ្ងៃ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍សំខាន់ៗទាំង៤ ដែលបានមកពីការធ្វើលំហាត់ប្រាណប្រចាំថ្ងៃពេលព្រឹក៖

1

១.មិនមានការរំខានទេ

ហាត់ប្រាណពេលព្រឹកព្រលឹមម៉ោង 4 ទៅ 6 ព្រឹក ទោះបីយូរ ឬ តិចក៏ដោយ នឹងមិនមានការរំខានដូចពេលល្ងាច និងពេលយប់នោះទេ។ ហាត់ប្រាណនៅពេលព្រឹក ទោះបីអ្នកចូលចិត្ត ធ្វើនៅទីសាធារណៈ ឬ សួនច្បារក៏ដោយ មិនសូវមានមនុស្សច្រើននោះទេ ដែលអាចជួយឱ្យអ្នកផ្តោតអារម្មណ៍លើការហាត់ប្រាណបានច្រើន។ អ្នកអាចជ្រើសរើសការជិះកង់ ការដើរ ការរត់ ឬសកម្មភាពផ្សេងទៀតដែលសាកសមសម្រាប់អ្នកក្នុងការហាត់។ ម្យ៉ាងវិញទៀត ការហាត់ប្រាណនៅពេលព្រឹកនឹងមិនប៉ះពាល់ដល់ពេលវេលាធ្វើការរបស់អ្នកឡើយ។

2

២.ល្អសម្រាប់សុខភាពរាងកាយ

ការហាត់ប្រាណពេលព្រឹកពិតជាល្អសម្រាប់សុខភាពរាងកាយ។ បន្ទាប់ពីគេងរយៈពេល 6 ទៅ 8 ម៉ោង រាងកាយរបស់យើងនឹងចាប់ផ្តើមឡើងវិញ ហើយសរសៃឈាមនឹងចាប់ផ្តើមដំណើរការពេញរាងកាយ។ ចំណុចនេះក៏ជួយដល់ដំណើរការមេតាបូលីសក្នុងរាងកាយផងដែរ។ ដោយមេតាបូលីស គឺជាដំណើរការនៃការបំបែកប្រូតេអ៊ីន ខ្លាញ់ ជាតិស្ករ និងកាបូអ៊ីដ្រាត ដើម្បីបង្កើតថាមពលសម្រាប់រាងកាយ។ ដូច្នេះ ដំណើរការមេតាបូលីសកាន់តែល្អ នោះសុខភាពកាន់តែប្រសើរ។

3

៣.ជួយក្នុងការពង្រឹងស្មារតី

ការធ្វើលំហាត់ប្រាណនៅពេលព្រឹកធ្វើឱ្យយើងមានអារម្មណ៍ស្រស់ស្រាយ ព្រោះការបែកញើសនៅពេលព្រឹកព្រលឹមនឹងជួយបង្កើនអរម៉ូន Endorphins, Serotonin និង Dopamine ដែលអរម៉ូនទាំងបីនេះមានតួនាទីសំខាន់នៅក្នុងខួរក្បាល និងប្រព័ន្ធប្រសាទ។

4

៤.ល្អសម្រាប់សុខភាព

ការជ្រើសរើសទម្លាប់នៃការហាត់ប្រាណពេលព្រឹកយ៉ាងហោចណាស់ពី 30 នាទីទៅមួយម៉ោងគឺជាវិធីសាស្ត្រដែលវេជ្ជបណ្ឌិតផ្នែកសុខភាពបានណែនាំដល់អ្នកជំងឺផងដែរ។ សូមកុំព្រងើយកន្តើយនឹងការធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃនៅពេលព្រឹក។ ម្យ៉ាងទៀត អ្នកក៏អាចជ្រើសរើសប្រភេទលំហាត់ប្រាណណាមួយដែលអ្នកចូលចិត្តធ្វើផងដែរ។ មូលហេតុនេះនឹងធ្វើឱ្យអ្នកសប្បាយចិត្ត និងមានសុខភាពល្អផងប្រសើរ៕

5

ប្រភព ៖ បរទេស