ស្នាមមុនអាចនឹកពីបាកក្នុងការកម្ចាត់ ហើយជាពិសេសវារឹតតែចេញស្នាមកាន់តែខ្លាំង។ ក្នុងនោះគេបានរកឃើញថា ទឹកកកគឺជាការព្យាបាលដ៏ល្អមួយព្រោះវាអាចជួយកម្ចាត់មុនដោយគ្មានផលប៉ះពាល់ដែលនៅសល់ពីសារធាតុគីមី។ តែទឹកកកទំនងជាមិនមានប្រិសទ្ធភាពចំពោះមុនដែលមានក្បាលខ្មៅនោះទេ។
តាមការរកឃើញ ការកាត់បន្ថយទំហំស្នាមមុនរបស់អ្នកបន្តិចម្តងៗជាមួយនឹងទឹកកកអាចធ្វើអោយវាបាត់ទាំងស្រុង។ ម្យ៉ាងទៀត នៅពេលដែលអ្នកមានមុនដែលងាយរលាក ទឹកកកក៏មានសក្តានុពលក្នុងការកាត់បន្ថយការឡើងក្រហមផងដែរ។ វាក៏អាចព្យាបាលការឈឺចាប់ដែលកើតឡើងដោយគីស និងដុំពក ដោយសារតែទឹកកកមានឥទ្ធិពលស្ពឹករយៈពេលខ្លី។
ទោះបីជាមានអត្ថប្រយោជន៍បែបនេះក៏ដោយ ក៏មិនមានការស្រាវជ្រាវណាមួយដែលបង្ហាញថា ទឹកកកតែមួយមុខគឺអាចព្យាបាលស្នាមមុនដ៏មានប្រសិទ្ធភាពនោះទេ។ ដោយក្នុងនោះអ្នកក៏ត្រូវតែមានទម្លាប់ថែរក្សាស្បែកផងដែរ រួមមានដូចជា៖
- ការសម្អាតមុខទៀងទាត់
- ប្រើផលិតផលដែលមានជាតិសំណើម
- កុំទម្លាប់យកដៃប៉ះមុខ ឬ ញិចមុនជាដើម៕
ប្រភព ៖ បរទេស