ជាធម្មតា មុខរបស់យើងគឺគេចមិនផុតពីការជួបបញ្ហាស្នាមមុនឡើយ តែខុសត្រង់ថាមុននោះកើតនៅតំបន់ណានៃបរិវេណមុខរបស់អ្នក? ព្រោះទីតាំងរបស់មុនទាំងនោះនឹងប្រាប់អ្នកថាវាកើតឡើង ឬ បណ្តាលមកពីកត្តាអ្វី?
១.កើតមុននៅត្រង់តំបន់គែមសក់របស់អ្នក
មុននៅតំបន់គែមសក់របស់អ្នក មានឈ្មោះថា "pomade Acne" ដែលកើតមកពីផលិតថែរក្សាសក់ ឬ សារធាតុដែលមាននៅក្នុងសាប៊ូកក់សក់របស់អ្នក។ ដូច្នេះ ប្រសិនបើអ្នកតែងតែឃើញខ្លួនឯងមានមុននៅតាមគែមសក់ អ្នកត្រូវតែបញ្ឈប់ការប្រើផលិតផលនោះភ្លាម ឬ សាកល្បងប្រើប្រាស់ផលិតផលផ្សេងវិញ។
២.កើតមុននៅលើថ្ពាល់របស់អ្នក
វាមិនមែនគ្រាន់តែជាបញ្ហាមុនធម្មតាទេ ព្រោះថាវាកើតឡើងដោយសារតែបាក់តេរីពីទូរស័ព្ទរបស់អ្នក(ពេលអ្នកនិយាយទូរស័ព្ទប៉ះថ្ពាល់) ឬ មកពីបាក់តេរីនៅលើខ្នើយគេង និង កម្រាលពូករបស់អ្នក។ ហើយចំណុចសំខាន់មួយទៀតនោះគឺវាបណ្តាលមកពីអ្នកឧស្សាហ៍យកដៃប៉ះមុខពេក។
៣.កើតមុននៅលើចង្ការរបស់អ្នក
ប្រសិនបើអ្នកកើតមុននៅត្រង់តំបន់ចង្ការ នោះវាគឺបណ្តាលមកពីបញ្ហាបម្រែបម្រួលអ័រម៉ូន។ ជាធម្មតាវាកើតឡើងដោយសារតែមុខរបស់អ្នកចាប់ផ្តើមផលិតប្រភព androgensTrusted លើស ដែលរំញោច ក្រពេញប្រេង និងធ្វើឲ្យស្ទះរន្ធញើស។ អ័រម៉ូនអាចកើនឡើងក្នុងអំឡុងពេលវដ្តរដូវ (មួយសប្តាហ៍មុនពេលអ្នកមករដូវ) ឬ អាចបណ្តាលមកពីរបបអាហារផងដែរ។
៤.កើតមុននៅលើថ្ងាស និងច្រមុះ
ប្រសិនបើអ្នកមានមុននៅលើការថ្ងាស និងច្រមុះ វាគឺបង្ករមកពីការបែកញើសច្រើននៅតំបន់ T-zone បញ្ហាប្រេង និងដោយសារតែភាពតានតឹង។ ការសិក្សាបានរកឃើញថា ភាពតានតឹងខ្ពស់គឺមានឥទ្ធិពលធ្វើអោយកើតមុនកាន់តែខ្លាំង៕
ប្រភព ៖ បរទេស