ផ្លែឈើទាំង ៦ មុខ ទាំងឆ្ងាញ់ ទាំងល្អបំផុតសម្រាប់សុខភាព និងសម្រស់

យើងទាំងអស់គ្នាដឹងហើយថាផ្លែឈើផ្ទុកទៅដោយវីតាមីន និងសារធាតុរ៉ែ តែយើងតែងតែមើលរំលងអត្ថប្រយោជន៍សុខភាពដ៏មានឥទ្ធិពលនៃការរួមបញ្ចូលពួកវានៅក្នុងរបបអាហាររបស់យើង។ ដោយរាល់ការទទួលទានផ្លែឈើបន្ថែមជារៀងរាល់ថ្ងៃ អាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង 7% យោងតាមការស្រាវជ្រាវ។ លើសពីនេះទៅទៀត មានផ្លែឈើមួយចំនួនដែលអាចការពារ និងបន្ថយអាការៈនៃជម្ងឺមួយចំនួនដូចជា៖

1

១.ផ្លែឆឺរីអាចការពារការឈឺសន្លាក់

ប្រសិនបើអ្នកមានការឈឺចាប់សន្លាក់ អ្នកគួរតែបន្ថែមឆឺរី (cherries) ទៅក្នុងរបបអាហាររបស់អ្នក។ ដោយសមាសធាតុនៅក្នុងផ្លែឈើពណ៌ក្រហមដ៏ឆ្ងាញ់នេះហៅថា anthocyanins អាចកាត់បន្ថយការរលាក។ លើសពីនេះទៅទៀត ការសិក្សាមួយចំនួនបានបង្ហាញថាវាក៏ជួយអ្នកពីជំងឺរលាកសន្លាក់ផងដែរ។

2

២.ឪឡឹកអាចកាត់បន្ថយការរមួលក្រពើ

ឪឡឹកគឺជាអាហារសម្រន់ដ៏អស្ចារ្យ មានតម្លៃសមរម្យ ដែលអាចទទួលទានមុនហាត់ប្រាណ និងក្រោយពេលហាត់ប្រាណ។ ហើយបរិមាណទឹកខ្ពស់ សារធាតុប្រឆាំងអុកស៊ីតកម្ម និងអាស៊ីតអាមីណូនៅក្នុងផ្លែឪឡឹកអាចនាំឱ្យការហាត់ប្រាណកាន់តែមានប្រសិទ្ធភាព។ លើសពីនេះទៅទៀត វាមានផ្ទុកប៉ូតាស្យូម ដែលអាចកាត់បន្ថយការរមួលក្រពើថែមទៀតផង។

3

៣.ផ្លែបឺរអាចការពារស្បែក

ផ្លែបឺរអាចពន្យារដំណើរការនៃភាពចាស់បាន ដោយអ្នកស្រាវជ្រាវបានរកឃើញថាផ្លែបឺរមានផ្ទុកនូវសារធាតុដែលអាចជួយការពារស្បែករបស់អ្នកប្រឆាំងនឹងការបំផ្លាញពីពន្លឺព្រះអាទិត្យ ដែលត្រូវបានគេដឹងថាវាអាចបណ្តាលឱ្យមានស្នាមជ្រួញ និងសញ្ញានៃភាពចាស់។

4

៤.ផ្លែចេកអាចការពារជំងឺគ្រួសក្នុងតម្រងនោម

ចេកដែលមានប៉ូតាស្យូមខ្ពស់គឺល្អចំពោះសុខភាពណាស់ ជាពិសេសសម្រាប់ការពារជម្ងឺគ្រួសក្នុងតម្រងនោម។ លើសពីនេះ ពួកវាសម្បូរទៅដោយវីតាមីន B6 ដែលជួយថ្លើម និងតម្រងនោមរបស់អ្នក ដោយកម្ចាត់សារធាតុគីមីអាក្រក់ចេញពីរាងកាយ។

5

៥.ផ្លែប៊្លូបឺរីអាចធ្វើអោយសុខភាពខួរក្បាលប្រសើរឡើង

ផ្លែបឺរីមានអត្ថប្រយោជន៍សុខភាពជាច្រើន ជាពិសេសគឺចំពោះសុខភាពខួរក្បាល។ ផ្លែឈើមួយនេះ គឺជាផ្លែឈើដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានន័យថា ពួកវាមានឥទ្ធិពលប្រឆាំងនឹងការរលាក ប្រឆាំងអុកស៊ីតកម្ម និងអាចបង្កើនការចងចាំបានយ៉ាងល្អ។

6

៦.ផ្លែប៉ោមអាចជួយដល់ការទល់លាមក និងរាគ

ផ្លែប៉ោមជាផ្លែឈើមួយប្រភេទដែលល្អបំផុតក្នុងការទទួលទានពេលអ្នកចង់ព្យាបាលការទល់លាមក។ ពួកវាសម្បូរទៅដោយជាតិសរសៃ ដែលអាចជួយបំបាត់ការទល់លាមក ព្រោះជាតិសរសៃទាំងនោះគឺចាំបាច់សម្រាប់ចលនាពោះវៀនឲ្យដំណើរការទៀងទាត់។ មិនតែប៉ុណ្ណោះ ផ្លែឈើនេះក៏អាចជួយបញ្ហាសុខភាពផ្សេងៗទៀតរួមទាំងអាការៈរាគផងដែរ៕

7

ប្រភព ៖ បរទេស