តែខ្មៅមិនត្រឹមតែមានក្លិនឆ្ងុយ រសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពទៀតផង។ ក្នុងនោះដែរ តែខ្មៅក៏អាចជំនួយសុខភាពស្បែកក្បាលបានផងដែរតាមរយៈការសម្អាតសក់ជាមួយវា។ នេះគឺជាមូលហេតុដែលអ្នកគួរសម្អាតសក់ជាមួយនឹងតែខ្មៅ៖
១.រក្សាពណ៍សក់
តែខ្មៅសម្បូរទៅដោយសារធាតុ Tannins ដែលជួយប្រឆាំងនឹងសមាសធាតុចូលមកបំផ្លាញកោសិកាក្នុងសរសៃសក់។ សមាសធាតុបំផ្លាញនោះអាចនាំឱ្យសរសៃសក់ឆាប់ស្កូវនិងឆាប់ខូច ដូចនេះអ្នកដែលមានពណ៌សក់ក្រម៉ៅពីធម្មជាតិដូចជាពណ៌ខ្មៅឬពណ៌ត្នោតគប្បីសម្អាតសក់ជាមួយនឹងតែខ្មៅដើម្បីរក្សាពណ៌សក់ឱ្យនៅស្អាតដូចធម្មជាតិ។
២.សក់ឆាប់ដុះ
អ្នកដែលមានបញ្ហាសក់ជ្រុះអាចសាកល្បងជម្រះសក់ជាមួយនឹងតែខ្មៅដោយសារវាមានផ្ទុកនូវ antioxidant និងជាតិកាហ្វេអុីនដែលជំនួយដល់សុខភាពស្បែកក្បាល។ យ៉ាងណាមិញ បញ្ហាសក់ជ្រុះក៏អាចបណ្តាលមកពីកង្វះជីវជាតិ ស្ត្រេស ការប្រែប្រួលអរម៉ូន និងហ្សែនជាដើម ដូចនេះ អ្នកក៏គួរសង្កេតទៅលើកត្តាទាំងអស់នោះដែរ។
៣.សក់ភ្លឺរលោង
សុខភាពស្បែកក្បាលរួមមានសក់មានទម្ងន់និងភ្លឺរលោង។ ការជម្រះសក់ជាមួយនឹងតែខ្មៅក៏អាចជួយការពារសរសៃសក់និងធ្វើឱ្យមានជាតិសំណើម ទន់រលោងបានដែរ។ យ៉ាងណាមិញ អ្នកមិនគួរអប់សក់ជាមួយនឹងតែខ្មៅយូរពេកទេ ព្រោះវាអាចនាំឱ្យបែកចុង៕
ប្រភព ៖ បរទេស