ប្រភេទភេសជ្ជៈទាំង ៤ មុខាខាងក្រោមនេះ សក្តិសម និងល្អបំផុតក្នុងការទទួលទាននៅពេលយប់ ដើម្បីជួយបន្សុទ្ធរាងកាយ ជួយឱ្យគេងលក់ស្រួល អាយុវែង ព្រោះភេសជ្ជៈទាំងនេះ សម្បូរទៅដោយសារធាតុចិញ្ចឹមទ្វេដង។
១. ទឹកឃ្មុំទឹកក្តៅឧណ្ហៗ
យោងតាមអ្នកជំនាញអាហារូបត្ថម្ភ សមាសភាពនៃទឹកឃ្មុំមានវីតាមីន B, C ជាច្រើន រួមជាមួយនឹងសារធាតុរ៉ែសំខាន់ៗដូចជា កាល់ស្យូម ស័ង្កសី ប៉ូតាស្យូម ... សារធាតុប្រឆាំងអុកស៊ីតកម្ម ប្រឆាំងនឹងការរលាក ប្រឆាំងបាក់តេរី។ ដូច្នេះហើយ ការប្រើប្រាស់ទឹកឃ្មុំនាំមកនូវផលល្អជាច្រើនដល់សុខភាព ដូចជាកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ ធ្វើឱ្យបេះដូងមានលំនឹង។
ជាមួយគ្នានេះ ទឹកឃ្មុំទឹកក្តៅឧណ្ហៗ ក៏ជួយព្យាបាលជំងឺពោះវៀនមួយចំនួនផងដែរ ហើយសំខាន់បំផុតគឺ ជួយកាត់បន្ថយអារម្មណ៍តានតឹង ថប់បារម្ភ និងគេងលក់ស្រួល។ ទទួលទានទឹកឃ្មុំទឹកក្ដៅឧណ្ហៗជារៀងរាល់យប់មុនពេលចូលគេង វានឹងជួយបន្សុទ្ធរាងកាយ ធ្វើឱ្យចិត្តស្ងប់ និងគេងលក់ស្រួល។
២. ទឹកក្រូចឆ្មា
យោងតាមអ្នកជំនាញផ្នែកអាហារូបត្ថម្ភ បានឱ្យដឹងថា ដោយសារតែក្រូចឆ្មាមានកាឡូរីតិចតួច ប៉ុន្តែមានវីតាមីន និងសារធាតុរ៉ែជាច្រើន ការផឹកទឹកក្រូចឆ្មាមុនពេលចូលគេងជួយឱ្យរាងកាយមានតុល្យភាព ពង្រឹងប្រព័ន្ធការពាររាងកាយ និងបន្ធូរអារម្មណ៍ ល្អដូចគ្នា។
ជាមួយគ្នានេះដែរ ជាមធ្យម ទឹកក្រូចឆ្មាមួយកែវមុនពេលចូលគេង មិនត្រឹមតែជួយកាត់បន្ថយខ្លាញ់ក្បាលពោះ មិនធ្វើឱ្យឡើងទម្ងន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យគេងលក់ស្រួល និងកាន់តែប្រសើរឡើងផងដែរ។
៣. តែ Chrysanthemum
ក្នុងឱសថបូព៌ា ផ្កា Chrysanthemum មានរសជាតិល្វីងបន្តិច ប៉ុន្តែវាត្រជាក់ ជួយជម្រះកម្ដៅ បន្សាបជាតិពុល និងព្យាបាលការគេងមិនលក់បានយ៉ាងប្រសើរ ដូច្នេះហើយ តែ Chrysanthemum ក្តៅមួយកែវ លាយជាមួយទឹកឃ្មុំបន្តិច នឹងមានអត្ថប្រយោជន៍ច្រើន។ វាមានឥទ្ធិពលល្អលើសរសៃប្រសាទរបស់អ្នក ជួយឱ្យអ្នកគេងលក់ស្រួល និងបានស្កប់ស្កល់។
ក្រៅពីនេះ Chrysanthemum មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនផងដែរ ដូច្នេះវាក៏មានប្រសិទ្ធិភាពក្នុងការធ្វើឱ្យស្បែកស្រស់ស្អាត ការពារហានិភ័យនៃការកើតមុន និងរលាកស្បែកផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ យោងតាមអ្នកជំនាញ មិនមែនគ្រប់គ្នាសុទ្ធតែអាចប្រើតែ Chrysanthemum នោះទេ ប្រសិនបើអ្នកមានផ្ទៃពោះ ឬរាងកាយរបស់អ្នកមានអាឡែស៊ីជាមួយតែ Chrysanthemum អ្នកមិនគួរផឹកតែនេះ ដើម្បីចៀសវាងផលប៉ះពាល់អវិជ្ជមានដល់សុខភាពនោះទេ។
៤. ទឹកដោះគោ និងផលិតផលទឹកដោះគោមានជាតិខ្លាញ់ទាប
ការតមអាហារពេលល្ងាចលែងជាវិធីសុវត្ថិភាព និងមានប្រសិទ្ធភាពក្នុងការសម្រកទម្ងន់ទៀតហើយ ផ្ទុយទៅវិញ វាគឺជារបបអាហារពេញលេញ មានតុល្យភាព និងសមហេតុផល រួមផ្សំជាមួយនឹងការធ្វើលំហាត់ប្រាណសម្រាប់ការសម្រកទម្ងន់ដ៏ល្អប្រសើរ។
ដូច្នេះ វាជាការសមហេតុផលណាស់ក្នុងការជ្រើសរើសភេសជ្ជៈដែលមានជីវជាតិ និងសុខភាពល្អ ដូចជាទឹកដោះគោសម្រាប់ការសម្រកទម្ងន់។ អ្នកអាចប្រើទឹកដោះគោដែលមានជាតិខ្លាញ់ទាប ឬទឹកដោះគោ ១ កែវ និងផលិតផលផ្សេងទៀតដូចជា ទឹកដោះគោជូរ និងផ្លែឈើគ្មានជាតិផ្អែម… នៅអាហារពេលល្ងាច ដើម្បីជម្រុញការរំលាយអាហារ បំពេញថាមពល និងសារធាតុចិញ្ចឹម និងកាត់បន្ថយចំណង់អាហារ។
ទឹកដោះគោក្តៅមួយកែវនៅពេលល្ងាច ក៏ជួយឱ្យអ្នកគេងលក់ស្រួល និងភ្ញាក់ពីដំណេកអារម្មណ៍ស្រឡះល្អ។ រាងកាយរបស់អ្នកនៅក្នុងដំណើរការនៃការសម្រកទម្ងន់នៅតែពោរពេញដោយថាមពល មិនអស់កម្លាំង និងខ្វះភាពរឹងមាំ៕
ប្រភព ៖ Phunutoday / Knongsrok