មានមនុស្សជាច្រើនដែលចង់ស្គម តែមិនដឹងពីវិធីញុំារបបអាហារ និងការហាត់ប្រាណឲ្យបានត្រឹមត្រូវ ជាពិសេសគឺប្រូតេអ៊ីនដែលពួកគេត្រូវតែទទួលទានអោយបានគ្របគ្រាន់ ដើម្បីឲ្យការសម្រកគីឡូកាន់តែមានប្រសិទ្ធភាព។ ខាងក្រោមនេះគឺជាអាហារមានជាតិប្រូទេអ៊ីនខ្ពស់ ដែលល្អបំផុតសម្រាប់អ្នកចង់ស្គម!
១.ទឹកដោះគោជូរ
ក្រៅពីមានរសជាតិឆ្ងាញ់ ទឹកដោះគោជូរក៏ជាប្រភពសម្បូរទៅដោយ probiotics និងកាល់ស្យូម ដោយ Probiotics អាចជួយក្នុងដំណើរការរំលាយអាហារ ខណៈដែលកាល់ស្យូមមានសារៈសំខាន់សម្រាប់ការបង្កើតឆ្អឹង និងធ្មេញដែលមានសុខភាពល្អ។ ទឹកដោះគោយ៉ាអួក៏មានផ្ទុកប្រូតេអ៊ីនច្រើនជាងម្ភៃក្រាមផងដែរ ដូច្នេះវាធ្វើឱ្យការសម្រកទម្ងន់របស់យើងដំណើរការទៅបានល្អ។
២.ផ្កាខាត់ណាខៀវ
បន្លែទាំងនេះគឺចាំបាច់ក្នុងការរក្សារាងកាយរបស់យើងឱ្យមានសុខភាពល្អ និងរឹងមាំ។ ហើយការទទួលទានវាអាចជួយយើងឲ្យរួចផុតពីជំងឺ ឬលក្ខខណ្ឌមួយចំនួន។ ហើយបន្លែមួយក្នុងចំណោមបន្លែមានប្រយោជន៍ជាច្រើនគឺ ផ្កាខាត់ណាខៀវ (ប្រូខូលី) ព្រោះវាសំបូរទៅដោយសារធាតុចិញ្ចឹម និងជាថាមពលប្រូតេអ៊ីនជាច្រើនដែលរាងកាយយើងត្រូវការ។
៣.ពោតបារាំង (Asparagus)
បើនិយាយអំពីបន្លែដែលផ្ទុកទៅដោយប្រូតេអ៊ីន ពោតបារាំងគឺជាការបន្ថែមដ៏ល្អមួយទៅក្នុងបញ្ជីអាហាររបស់អ្នក ខណៈវាពោរពេញទៅដោយសារធាតុចិញ្ចឹម និងប្រូតេអ៊ីនជាច្រើនមុខ ដែលល្អសម្រាប់អ្នកចង់ស្រកគីឡូ។
៤.ស៊ុត
មិនត្រឹមតែមានជាតិកាឡូរីទាបប៉ុណ្ណោះទេ ប៉ុន្តែស៊ុតក៏សម្បូរទៅដោយប្រូតេអ៊ីនផងដែរ។ ដូច្នេះ មិនថាអ្នកយកវាទៅស្ងោរ ចំហ៊ុយ ឬ ចៀននោះទេ អ្នកនឹងអាចទទួលបានអត្ថប្រយោជន៍ដ៏មហាសាលពីវា។
៥.បង្គា
អ្វីដែលល្អបំផុតនោះគឺ ក្រៅពីជាប្រភពប្រូតេអ៊ីនដ៏សំខាន់ បង្គាមានជាតិខ្លាញ់ទាប និងកាបូអ៊ីដ្រាត ដែលធ្វើឱ្យពួកវាជាម្ហូបដែលមានសុខភាពល្អដែលអ្នកត្រូវញ៉ាំបន្ថែមទៀត៕
ប្រភព ៖ បរទេស