ការទទួលទានជារៀងរាល់ថ្ងៃជាវិធីផ្តល់សារធាតុចិញ្ចឹមដល់រាងកាយ ជាមួយនឹងលក្ខខណ្ឌសម្ភារៈបរិបូរណ៍នាពេលបច្ចុប្បន្ននេះ មនុស្សកាន់តែចាប់អារម្មណ៍លើការញ៉ាំអាហារដែលមានសុខភាពល្អជាងការញ៉ាំដើម្បីចំណង់អាហារ។
ទោះបែបណាក៏ដោយ ក្រៅពីអាហារ ក៏មានប្រភេទគ្រាប់ធញ្ញជាតិផ្សេងៗ ដែលត្រូវបានគេចាត់ថា ជាប្រភេទអាហារមានផ្ទុកទៅដោយម្សៅ ជួយឱ្យមានអារម្មណ៍ឆ្អែតលឿនផងដែរ។ ទន្ទឹមនឹងនោះដែរ មិនមែនធញ្ញជាតិទាំងអស់សុទ្ធតែល្អនោះទេ។ ខាងក្រោមនេះជាធញ្ញជាតិ ៣ ប្រភេទ ដែលអាចជំនួសឪ្យមុខម្ហូបសំខាន់ ល្អសម្រាប់សុខភាព៖
ពោត៖ ពោតមានរសជាតិផ្អែម មានឥទ្ធិពលប៉ូវកំលាំងលើលំពែង និងក្រពះ ហើយក៏ជាឱសថដ៏ល្អសម្រាប់ចិញ្ចឹមថ្លើម។ លើសពីនេះ ពោតសម្បូរទៅដោយវីតាមីន E ម្សៅ ខ្លាញ់ឆ្អែត ដែលជួយពង្រីកសរសៃឈាម បង្កើនភាពរឹងរបស់ពោះវៀន ជំរុញការលុបបំបាត់កាកសំណល់ និងអាចទប់ស្កាត់អុកស៊ីតកម្មនៃអាស៊ីតខ្លាញ់មិនឆ្អែត បន្ថយដំណើរការចាស់នៃពោះវៀន។ ក្រៅពីនេះ ពោតក៏មានជាតិកាល់ស្យូម ជាតិដែក ម៉ាញ៉េស្យូម សេលេញ៉ូម និងសារធាតុរ៉ែផ្សេងទៀត។
Oats៖ Oatmeal មានរសជាតិផ្អែម មានសារធាតុចិញ្ចឹមក្រពះ ពោះវៀន នឹងអាចប្រើជាឱសថតាំងពីបុរាណកាលមកផងដែរ។ យោងតាមការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តសម័យទំនើបបង្ហាញថា oatmeal មានប្រូតេអ៊ីនច្រើនជាងធញ្ញជាតិដទៃទៀត សម្បូរទៅដោយវីតាមីន B ព្រមទាំងមានសារធាតុរ៉ែជាច្រើនប្រភេទ ធាតុដានកាល់ស្យូម និងជាតិដែក ជាដើម។
មួយវិញទៀត Oatmeal ក៏សម្បូរទៅដោយម្សៅ ដែលជាប្រភពថាមពលដ៏ល្អ។ ជាតិសរសៃរុក្ខជាតិនៅក្នុង oats ជួយរក្សាកម្រិតជាតិស្ករក្នុងឈាម ជួយសម្រួលដល់ការបន្ទោរបង់។ នេះជាធញ្ញជាតិដ៏ស័ក្តិសមសម្រាប់មនុស្សចាស់ក្នុងការទទួលទាន គួរកត់សំគាល់ថា បើយកទៅចម្អិនបបរ គួរតែចម្អិនឱ្យបានល្អតាមដែលអាចធ្វើបាន តែមិនគួរញ៉ាំច្រើនពេក។
អង្ករសំរូប៖ អង្ករសំរូបខុសពីអង្ករសនៅក្នុង "សំបក" ព្រោះកំឡុងពេលកែច្នៃ អង្ករសនឹងត្រូវកិនយ៉ាងហ្មត់ចត់ ហើយយកអង្កាម កន្ទក់ និងដំណុះចេញ។ ទន្ទឹមនឹងនេះ អង្ករសំរូបរក្សាបាននូវជាតិសរសៃកន្ទក់ ដំណុះស្រូវ និងអង់ដូស្ពែមដែលសម្បូរទៅដោយជាតិកាបូអ៊ីដ្រាត។
នេះក៏ជាអាហារដែលតំណាងឱ្យរបបអាហារដែលមានសុខភាពល្អ ជាអាហារមាសជួយសម្រកទម្ងន់ ព្រោះនៅពេលទទួលទានជាតិសរសៃច្រើន រាងកាយនឹងមានអារម្មណ៍ឆ្អែតបានយូរ នាំឱ្យកាត់បន្ថយការប្រើប្រាស់កាឡូរី៕
ប្រភព៖ បរទេស