ចង់ឲ្យផ្ទះមានក្លិនក្រអូប អាចសាកគន្លឹះងាយៗនេះបាន!

ការរៀបចំទុកដាក់របស់របរនៅក្នុងផ្ទះគឺជារឿងសំខាន់ តែអ្នកត្រូវដឹងថាក្លិននៅក្នុងផ្ទះគឺកាន់តែសំខាន់ ព្រោះប្រសិនបើផ្ទះមានក្លិនល្អ នោះវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ មានផាសុកភាព និងផ្តល់នូវបរិយាកាសមួយគួរជាទីពេញចិត្ត។

ខាងក្រោមនេះគឺជាគន្លឹះទាំង ៦យ៉ាងនេះ នឹងធ្វើឲ្យផ្ទះរបស់អ្នកនឹងមានក្លិនក្រអូបជារៀងរាល់ថ្ងៃ!

1

១.ប្រើ baking soda ប្រឆាំងនឹងក្លិនមិនល្អ

ការបាញ់ទឹកអប់នៅក្នុងបន្ទប់គឺមិនអាចបញ្ឈប់ក្លិនមិនល្អបាននោះទេ តែអ្វីដែលអ្នកអាចប្រើបានល្អជាងទឹកអប់នោះគឺ baking soda។ ដោយវាមិនត្រឹមតែបិទបាំងក្លិនមិនល្អទេ ប៉ុន្តែវាថែមទាំងស្រូបក្លិនទាំងនោះឱ្យបាត់ទៅវិញផងដែរ។

2

២.សម្អាតកម្រាលព្រំ វាំងនន និងសម្ភារៈទន់ៗផ្សេងទៀតឱ្យបានទៀងទាត់

កម្រាលព្រំ ខ្នើយ ពូក និងវាំងនន គឺជាសម្ភារៈដែលងាយបង្កក្លិនជាងគេ ដូច្នេះអ្នកគួរតែឧស្សាហ៍សម្អាតសម្ភារៈទាំងនេះឲ្យបានញឹកញាប់។

3

៣.បើកបង្អួចរបស់អ្នក

មធ្យោបាយងាយស្រួលបំផុតដើម្បីធ្វើឱ្យផ្ទះរបស់អ្នកមានក្លិនល្អនោះគឺការបើកបង្អួចរបស់អ្នក។ ដែលជាទូទៅខ្យល់បរិសុទ្ធពីបរិយាកាសខាងក្រៅទាំងនោះនឹងធ្វើឱ្យបន្ទប់របស់អ្នកទាំងមូលមានអារម្មណ៍ស្រស់ស្រាយភ្លាមៗ និងកម្ចាត់ចិត្តនូវក្លិនមិនល្អចេញពីផ្ទះ។

4

៤.ដុតប្រេងធម្មជាតិសំខាន់ៗ

ការប្រើប្រាស់ប្រេងធម្មជាតិនឹងផ្តល់ឱ្យផ្ទះរបស់អ្នកពោរពេញទៅដោយក្លិនក្រអូបស្រស់ស្រាយ និងរក្សាបាននូវភាពក្លិនសាមញ្ញបែបធម្មជាតិ។ ដោយប្រេងធម្មជាតិទាំងនោះរួមមានដូចជា rosemary, ក្រូចឆ្មា, ជីអង្កាម និង cinnamon។

5

៥.ប្រើទៀនក្រអូប

ប្រាកដណាស់ អ្នកអាចបញ្ឈប់ក្លិនអាក្រក់ក្នុងបន្ទប់ទទួលភ្ញៀវ ឬ ផ្ទះរបស់អ្នកដោយទៀនក្លិនក្រអូប បាន ដោយអាចប្រើប្រាស់វាប្រហែល2-3ដងក្នុងមួយសប្តាហ៍ដើម្បីឲ្យផ្ទះរបស់អ្នកចាកចេញពីក្លិនអាក្រក់ និងនាំមកនូវក្លិនក្រអូបស្រស់ស្រាយ៕

6

ប្រភព ៖ បរទេស