ថ្ងៃសៅរ៍-អាទិត្យខាងមុខនេះ ជាចុងសប្តាហ៍នៃពាក់កណ្តាលខែ ពោលចំថ្ងៃទី ១៤-១៥ ឧសភា ដែលតាមហោរាសាស្រ្តគឺជាពេលវេលានាំលាភ សម្រាប់អ្នកកើតឆ្នាំ ៣ ដូចរៀបរាប់ខាងក្រោម៖
អ្នកកើតឆ្នាំកុរ - ជ្រូក
ជាថ្ងៃរីករាយ ថ្ងៃនាំលាភសំណាងធំ ចូលដល់អ្នកកើតឆ្នាំកុរ ហើយក៏ជាពេលវេលាល្អបំផុតមួយដែរ ប្រចាំខែឧសភា។ ជោគជតារាសីអ្នកកើតឆ្នាំជ្រូក នឹងមានទ្រព្យសម្បត្តិកើនឡើងខ្ពស់នៅរយៈពេលនោះ ហើយអាចទទួលបានការកោតសរសើរ និងគោរពពីអ្នកជុំវិញខ្លួន ខ្លាំងជាងពេលដទៃទៀត។
ជាពិសេសសម្រាប់ម្ចាស់ឆ្នាំកុរ មួយចំនួន ក៏អាចបានលាភធំ មានលុយទិញផ្ទះ ប្តូរឡានថ្មី ពោលគឺអាចឲ្យជីវិតរស់ស្រួលទៅកាន់ថ្មីនាពេលបន្ទាប់បាន។
អ្នកកើតឆ្នាំមមែ - ពពែ
ជាពេលវេលារុងរឿងសម្រាប់ផ្ទះអ្នកដែលមានសមាជិកកើតឆ្នាំមមែ ហើយពួកគេដូចបានពរជ័យពីជីដូនជីតាដែលលោកបានចែកឋានទៅ ជួយឲ្យជីវិតដែលជួបបញ្ហាក៏ប្រែជាជោគជ័យនៅពេលដ៏ខ្លីត្រឹមមួយពព្រិចភ្នែក។
ទាំងអាជីពការងារ ទំនាក់ទំនងស្នេហា ក៏ដើររលូនព្រមគ្នា នៅចុងសប្តាហ៍នៃពាក់កណ្តាលខែឧសភា តែត្រូវចាំ មុនធ្វើការសម្រេចចិត្តលើរឿងធំណាមួយ ត្រូវគិតឲ្យបានល្អិតល្អន់ ព្រោះវាក៏មានបង្កប់គ្រោះមួយចំនួនតូចផងដែរ ប្រសិនអ្នកដើរផ្លូវខុស។
អ្នកកើតឆ្នាំឆ្លូវ - គោ
ជាមនុស្សមានភាពឈ្លាសវៃ រហ័ស និងពោរពេញដោយបញ្ញា ហើយនៅចុងសប្តាហ៍នេះ អ្នកកើតឆ្នាំឆ្លូវ នឹងលែងខ្វល់ខ្វាយរឿងលុយ រឿងកាក់ទៀតហើយ។ បំណងប្រាថ្នាមួយចំនួនរបស់អ្នកកើតឆ្នាំឆ្លូវ ក៏នឹងក្លាយជាផលសម្រេចនៅពេលខាងមុខនេះដែរ។
និយាយពីក្នុងអាជីពការងារ ពាក់កណ្តាលខែនាំលាភ អាចនាំការឡើងឋានៈ ឡើងងារតួនាទី នាំឲ្យពួកគេអាចឡើងប្រាក់ខែបានច្រើនជាងមុន រីឯអ្នករកស៊ី ក៏ឃើញពន្លឺនៃប្រាក់ចំណេញខ្ពស់ជាង បើធៀបនឹងកាលពីដើមខែ។ ភាពសម្បូរសប្បាយនឹងបែកសាយ ហោះជុំវិញជីវិតអ្នកនៅរយៈពេលចុងក្រោយនេះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក