សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីបើកបៀមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលចង់ដឹងភិនភាគមនុស្សដែលអ្នកគួរប្រយ័ត្នក្នុងអំឡុងពេលនេះ យាមរយៈការបើកសន្លឹកបៀដែលអ្នកចាប់អារម្មណ៍មួយ ។
របៀបចាប់ផ្តើម
1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់គិតពីអ្វីដែលអ្នកចង់ដឹង ។
2). រើសសន្លឹកបៀមួយដែលទាក់អារម្មណ៍របស់អ្នក (ហាមលួចមើលចម្លើយមុន)
3). រំកិលទៅអានចម្លើយនៃលេខដែលអ្នកបានរើស ។
សូមជូនពរអោយប្រិយមិត្តជួបតែសំណាងល្អ
សន្លឹកបៀឈុតទី1៖ មនុស្សម្នាក់នោះហាក់ដូចជាមនុស្សម្នាក់ដែលស្រលាញ់គ្រួសារគាត់ខ្លាំង ជាមនុស្សដែលមានចិត្តល្អហើយងាយរំភើបចិត្តដោយសារស្នេហា គេជាមនុស្សមានអារម្មណ៍រសើបណាស់ ហើយមូលហេតុដែលអ្នកគួរតែប្រយ័ត្នជាមួយគេគឺ ដោយសារតែគេមានទំនោរមករកអ្នកក្នុងន័យស្នេហា ប៉ុន្តែអ្នកត្រូវដឹងថាគេមានគូហើយ ឬអាចថាគេមកបើកចំហចំពោះជម្រើសស្នេហាក្នុងជីវិតដល់អ្នក ឬគេអាចនៅតែជាមនុស្សម្នាក់ដែលនៅតែស្រលាញ់សេរីភាពក្នុងជីវិត មិនទាន់ច្បាស់លាស់ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយអ្នកទេ គេមានទំនោរចូលមកធ្វើឱ្យអ្នកច្របូកច្របល់ និយាយឲ្យងាយយល់គឺប្រុងបោក ។
សន្លឹកបៀឈុតទី2៖ បុគ្គលនេះមានមន្តស្នេហ៍ មានរូបសម្បត្តិល្អ បុគ្គលិកលក្ខណៈល្អ ហើយការងារក្នុងជីវិតក៏ល្អ គេជាមនុស្សម្នាក់ដែលមនុស្សគ្រប់គ្នាចង់ចូលទៅជិតនិងចង់ស្គាល់ ហើយហេតុផលដែលអ្នកគួរប្រយ័ត្នគឺដោយសារតែគេនឹងមកជាឱកាសក្នុងរឿងស្នេហា តែគេជាមនុស្សមានជម្រើសច្រើនក្នុងរឿងស្នេហាដែរ ដូច្នេះចូរប្រយ័ត្នថាបេះដូងរបស់អ្នកនឹងញាប់ញ័រដោយសារគេ មើលទៅគេដូចជាមិនចង់ប្រាកដប្រជាអីទេ ។
សន្លឹកបៀឈុតទី3៖ មនុស្សម្នាក់នេះប្រហែលជាអ្នកចម្ងាយ ឬជាមនុស្សដែលជីវិតមានរឿងធ្វើដំណើរគ្រប់ពេល គេជាមនុស្សរើសច្រើនរឿងច្រើនចូលចិត្តធ្វើខ្លួនល្អឥតខ្ចោះ ហើយហេតុផលដែលអ្នកគួរប្រយ័ត្នចំពោះគេ គឺដោយសារតែគេអាចមានទំនោរក្នុងការពន្យារពេលអាជីវកម្ម ឬផែនការលុយកាក់ជាមួយអ្នក ប្រសិនបើគេជាមិត្តរួមការងារ អ្នកត្រូវមានផែនការបម្រុងទុកក្នុងករណីដែលវាអាចជាការផ្លាស់ប្តូរភ្លាមៗ ឬរំខានដល់ការងាររបស់អ្នក។
សន្លឹកបៀឈុតទី4៖ មនុស្សនេះមើលទៅជាមនុស្សសាមញ្ញៗ ងាយៗមិនគួរឲ្យសង្ស័យ គេមិនសូវជានិយាយច្រើនទេ ជាមនុស្សឧស្សាហ៍ព្យាយាមផ្ដោតលើពេលវេលាការងារច្រើន ថែមទាំងជាបុគ្គលដែលមានញាតិមិត្តច្រើន មានមុខមានមាត់នៅក្នុងសង្គមទៀត ហើយហេតុផលដែលអ្នកត្រូវប្រយ័ត្នចំពោះមនុស្សម្នាក់នេះ ទាក់ទងនឹងការណាត់ជួបឬគ្រោងជួបគ្នា វាអាចនឹងមានការផ្លាស់ប្តូរភ្លាមៗ ឬមើលចិត្តមិនធ្លុះ វាអាចធ្វើឲ្យអ្នកមានការខកចិត្តខ្លាំង ប៉ុន្តែបុគ្គលនេះមិនមានហានិភ័យអ្វីសម្រាប់អ្នកក្នុងរឿងផ្សេងៗទេ មានតែម្យ៉ាងគឺរឿងពេលវេលាកំណត់ហ្នឹងឯង ៕
ប្រភព៖ Bird Eye/ កែសម្រួល៖ Knongsrok