ដំណើរការនៃការបណ្តុះសក់របស់អ្នកអាចជាការពិបាក ឬអាចនឹងមានការខកចិត្ត ទោះហាក់បីដូចជាអ្នកបានធ្វើអ្វីគ្រប់យ៉ាងត្រឹមត្រូវក៏ដោយ ប៉ុន្តែនៅតែមិនឃើញសក់របស់អ្នកដុះលឿនទេ។ ទោះបីជាមានផលិតផលថែរក្សាសក់ជាច្រើននៅលើទីផ្សារ ដែលត្រូវបានគេនិយាយថាបង្កើតឡើងដើម្បីបង្កើនការលូតលាស់សក់ក៏ដោយ វាពិតជាមានជំហានងាយៗមួយចំនួនដែលអ្នកអាចធ្វើបាន ដើម្បីទទួលបាសក់វែង និងប្រណិត។
1. បន្ថែមអំបិលចូលទៅក្នុងសាប៊ូកក់សក់
© Kai Wiechmann / DigitalVision / Getty Images
ការថែរក្សាស្បែកក្បាលរបស់អ្នកឱ្យមានសុខភាពល្អ គឺជាជំហានដ៏សំខាន់បំផុតមួយដែលអ្នកអាចអនុវត្ត ដើម្បីសម្រេចបាននូវគន្លឹះនៃក្តីសុបិន្តរបស់អ្នក។ លាយអំបិល Epsom ជាមួយសាប៊ូកក់សក់របស់អ្នក គឺជាវិធីងាយស្រួល និងមិនបាច់ចំណាយប្រាក់ច្រើន ដើម្បីបន្ថែមការលូតលាស់ដល់សក់របស់អ្នក និងជួយឱ្យស្បែកក្បាលរបស់អ្នកមិនមានជាតិប្រេងជាប់យូរ។ អំបិល Epsom ត្រូវបានគេប្រើយ៉ាងទូលំទូលាយក្នុងការថែទាំសក់ ហើយដោយសារវាសម្បូរទៅដោយម៉ាញ៉េស្យូម វាអាចពង្រឹងស្បែកក្បាល និងសក់របស់អ្នក។ តំបន់នៃស្បែកក្បាលរបស់អ្នក ដែលមានឫសសក់ច្រើន ធ្វើឱ្យស្បែកក្បាល អាចស្រូបយកម៉ាញ៉េស្យូមបានប្រសើរជាងមុន និងទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីវា។
2. ពាក់មួក
© Unsplash.com © Shutterstock.com
ទោះបីជាវីតាមីន D មានសារៈសំខាន់សម្រាប់សុខភាព និងសុខុមាលភាពទូទៅរបស់អ្នកក៏ដោយ ការនៅក្រោមពន្លឺព្រះអាទិត្យច្រើនពេកអាចបំផ្លាញស្បែករបស់អ្នក មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងសក់របស់អ្នកទៀតផង។ ការត្រូវកម្តៅថ្ងៃខ្លាំងពេកអាចប៉ះពាល់ដល់រចនាសម្ព័ន្ធសក់របស់អ្នក និងធ្វើឱ្យសារធាតុពណ៌ និងប្រូតេអ៊ីនរបស់វាចុះខ្សោយ។ អ្នកជំនាញផ្នែកវេជ្ជសាស្រ្ដថែមទាំងណែនាំ ឲ្យលាបឡេការពារកម្តៅថ្ងៃលើស្បែកក្បាលរបស់អ្នក ប្រសិនបើអ្នកសម្គាល់ឃើញថាសក់របស់អ្នកស្តើង។ ការកំណត់ពេលវេលារបស់អ្នកនៅក្រោមពន្លឺព្រះអាទិត្យ និងការពាក់មួកនឹងការពារទាំងស្បែក និងសក់របស់អ្នកពីកាំរស្មី UV ដែលបង្កគ្រោះថ្នាក់ និងជួយឱ្យសក់របស់អ្នកលូតលាស់លឿនជាងមុន។
3. ប្រើម៉ាស៊ីនផ្លុំសក់សម្ងួតសក់
© Shutterstock.com © Shutterstock.com
ម៉ាស៊ីនសម្ងួតសក់ជួយផ្តល់ភាពស័ក្តិសមសម្រាប់ហាងសាឡន ក្នុងពេលដ៏ខ្លី ប៉ុន្តែការប្រើវាញឹកញាប់ពេកអាចធ្វើឱ្យសរសៃសក់របស់ចុះខ្សោយ និងធ្វើឱ្យសក់ងាយនឹងខូច។ ដោយសារម៉ាស៊ីនសម្ងួតបានផ្លុំកំដៅក្តៅខ្លាំង និងផ្តោតត្រង់មកលើសក់របស់អ្នក វាធ្វើឱ្យសក់របស់អ្នកបាត់បង់សំណើមច្រើនភ្លាមៗ។ សក់ដែលខ្សោះជាតិទឹកដាច់ចេញយ៉ាងងាយ ហើយមិនអាចដុះវែងបានទេ។ ប្រសិនបើអ្នកកំពុងព្យាយាមបណ្តុះសក់របស់អ្នក សូមបញ្ឈប់ការប្រើម៉ាស៊ីនសម្ងួតសក់ ឬម៉ាស៊ីនផ្លុំសក់បើសិនមិនចង់ឱ្យសក់របស់អ្នកខូច។
4. កុំប្រើខ្នើយធ្វើពីក្រណាត់កប្បាស
© Shutterstock.com © Shutterstock.com
ការប្តូរស្រោមខ្នើយធ្វើពីកប្បាសមកប្រើខ្នើយធ្វើពីសូត្រ អាចជួយកែលម្អគុណភាពសក់ទាំងមូលរបស់អ្នក និងជួយឱ្យសក់របស់អ្នកលូតលាស់លឿនជាងមុន។ សរសៃកប្បាសបង្កើតការកកិត ដែលធ្វើឲ្យសក់របស់អ្នកទន់ខ្សោយ ហើយដកសំណើមធម្មជាតិចេញពីសក់។ ក្រណាត់សូត្រមានផ្ទៃរលោងជាងមុន និងអនុញ្ញាតឱ្យសក់របស់អ្នករអិលលើវា នៅពេលអ្នកគេង ជួយកាត់បន្ថយការដាច់ និងបែកចុង។
5. វិធីបញ្ច្រាស់សក់ចុះក្រោម
© Shutterstock.com © Shutterstock.com
វិធីសាស្ត្រនេះ បង្កើនលំហូរឈាមទៅកាន់ស្បែកក្បាល ដោយទម្លាក់សក់របស់អ្នកចុះក្រោម ដែលអាចជំរុញការលូតលាស់សក់។ ទោះបីជាមិនមានការសិក្សាណាមួយដែលបញ្ជាក់ពីប្រសិទ្ធភាពក៏ដោយ ក៏មនុស្សជាច្រើនបានប្រើវិធីសាស្ត្របញ្ច្រាសនេះ ជឿថាវាបានជួយឱ្យពួកគេដុះសក់របស់ពួកគេលឿនជាងមុន។ ការប្រើវិធីនេះ រួមជាមួយនឹងការម៉ាស្សាស្បែកក្បាលរបស់អ្នក ជាមួយនឹងប្រេងសំខាន់ៗមុន ឬអំឡុងពេលនៃការដាក់បញ្ច្រាសសក់ចុះក្រោម អាចជួយអ្នកទទួលបានសក់វែង និងមានសុខភាពល្អ។
6. សិតសក់មុនពេលចូលគេង
ទោះបីជាការចូលគេងដោយមិនទាន់សិតសក់អាចមានអារម្មណ៍ទាក់ទាញ ជាពិសេសនៅពេលដែលអ្នកអស់កម្លាំងក៏ដោយ ការចំណាយពេលពីរបីនាទីក្នុងការសិតសម្អាត វាពិតជាមានប្រយោជន៍ចំពោះសុខភាពសក់របស់អ្នក។ ការសិតសក់របស់អ្នកអនុញ្ញាតឱ្យអ្នកចែកចាយប្រេងស្បែកក្បាលរបស់អ្នក ទៅលើសក់របស់អ្នក និងរក្សាវាឱ្យមានសំណើម និងចិញ្ចឹមតាមបែបធម្មជាតិ។ ដោយសារតែសក់ស្ងួតគឺងាយរងការខូចខាត និងបង្អាក់សក់របស់អ្នកមិនឱ្យលូតលាស់បាន៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក