ប្រយ័ត្នចំណាយលុយចោលឥតប្រយោជន៍ ផលិតផល ៣ ប្រភេទនេះកាន់តែប្រើ ស្បែកកាន់តែជួបបញ្ហាធ្ងន់

មិត្តៗនារីៗទាំងអស់ត្រូវចងចាំផលិតផល ៣ ប្រភេទ ខាងក្រោម កុំទិញមកប្រើឲ្យសោះ ប្រយ័ត្នអស់លុយឥតប្រយោជន៍ ៖

១. ហ្វូមលាងមុខមានសារធាតុខ្លាំងពេក

ហ្វូមលាងមុខ ថ្វីត្បិតតែមិនមែនជាផលិតផលពិសេស ប៉ុន្តែក៏ដើរតួយ៉ាងសំខាន់ក្នុងដំណើរការថែរក្សាស្បែកផងដែរ។ ប្រសិនបើអ្នកប្រើខុសប្រភេទ ស្បែករបស់អ្នកងាយប្រឈមនឹងបញ្ហាជាច្រើន។

លក្ខណៈសម្បត្តិនៃការលាងសម្អាតដែលមានសារធាតុខ្លាំងគ្មានវេជ្ជបញ្ត្ជាត្រឹមត្រូវ អាចធ្វើឲ្យស្បែកស កម្ចាត់ជាតិប្រេងធម្មជាតិនិងមានជាតិប្រេងច្រើន។ ដូច្នោះ សូមផ្តល់អាទិភាពចំពោះរូបមន្តស្រាលៗ ដែលនៅតែសម្អាតយ៉ាងមានប្រសិទ្ធភាព អាចធ្វើឲ្យស្បែកទន់ មានសំណើម និងតឹងណែនបន្ទាប់ពីប្រើរួច។

២. សេរ៉ូមមានជាតិអាល់កុល

សេរ៉ូមអាចជួយលាងសម្អាតសំណល់ដែលនៅសេសសល់ ផ្តល់សំណើម ថែមទាំងជួយឱ្យស្បែកភ្លឺថ្លា បំបាត់ស្នាម។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកជ្រើសរើសសេរ៉ូម ដែលមានជាតិអាល់កុលខ្លាំងគឺមិនគួរប្រើវាទេ ព្រោះអាចបណ្តាលឱ្យស្បែកស្ងួត និងរលាក ជាពិសេសសម្រាប់ស្បែកដែលងាយប្រតិកម្ម។

៣. ឡេការពារកំដៅថ្ងៃមិនមានស្ដង់សារសម្រាប់ស្បែក

ការប្រើឡេការពារកម្តៅថ្ងៃជាគន្លឹះក្នុងការប្រឆាំងភាពចាស់ ធ្វើឱ្យស្បែកកាន់តែស្រស់ស្អាតជារៀងរាល់ថ្ងៃ។ ប៉ុន្តែប្រសិនបើអ្នកជ្រើសរើសប្រភេទដែលមិនស្របតាមស្តង់ដារនៃការការពារស្បែក ឬមិនទប់ស្កាត់ទាំងកាំរស្មី UVA និង UVB នោះអ្នកនឹងចំណាយប្រាក់តែមិនទទួលបានប្រសិទ្ធភាព។ នៅពេលទិញឡេការពារកម្តៅថ្ងៃ អ្នកត្រូវតែជ្រើសរើសឡេការពារមួយណាដែលមានយ៉ាងហោចណាស់ SPF ៣០ និងការការពារកម្តៅថ្ងៃយ៉ាងទូលំទូលាយ។

ប្រភព៖ បរទេស