ផ្លែឈើនេះត្រូវបានគេស្គាល់ថា មានអត្ថប្រយោជន៍ច្រើនណាស់ចំពោះសុខភាព នឹងល្អសម្រាប់ស្បែក អាចជួយឲ្យស្បែកស ភ្លឺរលោង ស្រស់ថ្លាខ្លាំង ពិសេសក្មេងជាងវ័យផងដែរ៖
១. ផ្តល់សំណើម និងធ្វើអោយស្បែកភ្លឺថ្លា
ចេកសម្បូរទៅដោយវីតាមីន E និងជាតិទឹកដែលជួយឱ្យស្បែករក្សាសំណើមបានល្អ។ ផ្លែចេកក៏សម្បូរទៅដោយវីតាមីន A ដែលមានប្រសិទ្ធភាពក្នុងការលើកកម្ពស់កោសិកាស្បែក ស្តារស្បែកដែលស្រអាប់។ សារធាតុប្រឆាំងអុកស៊ីតកម្ម មានសារៈប្រយោជន៍ខ្លាំងណាស់ក្នុងការបំបាត់ស្លាកស្នាម បំបាត់ស្នាមអុចខ្មៅ ធ្វើអោយស្បែកភ្លឺថ្លាបែបធម្មជាតិ។
២. ការពារភាពចាស់នៃស្បែក
ចេកមិនមានផ្ទុកជាតិខ្លាញ់ទេ ប៉ុន្តែសម្បូរវីតាមីនដូចជា A, C និង E ដើម្បីការពារកោសិកាពីភាពចាស់។ អាស៊ីតអាមីណូគឺជាធាតុផ្សំដ៏ល្អឥតខ្ចោះសម្រាប់ការបត់បែនស្បែកកាន់តែប្រសើរ ដូច្នេះហើយការញ៉ាំផ្លែចេកជាប្រចាំថ្ងៃនឹងការពារការកកើតស្នាមជ្រួញ។
៣. ការពារការកើតមុន
ចេកមានប៉ូតាស្យូម និងស័ង្កសី ដែលទាំងពីរនេះល្អសម្រាប់ស្បែក។ អាហារបំប៉នស័ង្កសីអាចជួយឱ្យរាងកាយប្រយុទ្ធប្រឆាំងនឹងបាក់តេរីដែលបង្កគ្រោះថ្នាក់ ការពារការកើតមុន។
៤. ធ្វើឱ្យស្បែកស្រស់ស្អាត
ចេកជាផ្លែឈើដែលសម្បូរទៅដោយវីតាមីន C មិនត្រឹមតែជួយឲ្យរាងកាយប្រឆាំងនឹងការខូចខាតកោសិកា និងជាលិកាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញការផលិតកូឡាជែន ដែលជាប្រូតេអ៊ីនរក្សាស្បែកឱ្យស្រស់ស្អាត និងក្មេងជាងវ័យ។
៥. ធ្វើឱ្យស្បែករលោង
ចេកជាផ្លែឈើដែលផ្តល់វីតាមីន B6 ដើម្បីជួយឱ្យរាងកាយផលិតកោសិកាឈាមក្រហម ធ្វើឱ្យស្បែករលោង ទន់ភ្លន់ និងកាត់បន្ថយស្ថានភាពនៃរន្ធញើសធំៗ។
៦. ទប់ស្កាត់ផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃរ៉ាឌីកាល់សេរី
ម៉ង់ហ្គាណែសក្នុងផ្លែចេកគឺល្អខ្លាំងណាស់សម្រាប់ស្បែក។ ចេក ១ផ្លែ ផ្តល់ប្រហែល ១៣% នៃតម្រូវការប្រចាំថ្ងៃសម្រាប់ម៉ង់ហ្គាណែស។ លើសពីនេះ ផ្លែចេកក៏ផលិតសារធាតុ serotonin ដែលជាអរម៉ូនប៉ះពាល់ដល់វដ្តនៃដំណេក អារម្មណ៍ ជួយឱ្យស្មារតីស្រស់ស្រាយ រំភើប កាត់បន្ថយភាពតានតឹង។
ប្រភព៖ បរទេស