ផល្លី អាយុ ២៩ឆ្នាំ ជាមេចុងភៅនៅភោជនីយដ្ឋានជប៉ុន ហ្វូមីហ្សិន (Fumizen)
លោក ផល្លី មានដើមកំណើតមកពីខេត្តកែប និងបានធំធាត់ឡើងនៅក្នុងគ្រួសារជាអ្នកនេសាទ។ នៅក្នុងវ័យកុមារភាព លោក ផល្លីបានចងចាំថា ម្ហូបដែលម្តាយរបស់លោកតែងតែចម្អិនឲ្យលោកនិងក្រុមគ្រួសារទទួលទានជារៀងរាល់ថ្ងៃគឺអាហារសមុទ្របំពង។ លោកផ្ទាល់ក៏មានចំណង់ចំណូលចិត្តលើការចម្អិនម្ហូបសម្រាប់គ្រួសាររបស់លោកតាំងតែកុមារភាពមកម្លេះ ហើយពេលនោះហើយដែលលោកបានដឹងថា លោកមានបំណងចង់ក្លាយជាមេចុងម្នាក់នៅថ្ងៃអនាគត។ ចាប់តាំងពីពេលនោះមក លោកបានព្យាយាមដុសខាត់ជំនាញរបស់លោក ដោយការចម្អិនម្ហូបឲ្យមិត្តភក្តិរបស់លោក គ្រប់ពេលដែលលោកទំនេរពីការងារ។ លោក ផល្លីបានបន្តខិតខំប្រឹងប្រែងធ្វើការងារអស់ពីកម្លាំងកាយចិត្តដើម្បីសម្រេចក្តីសុបិន្តរបស់លោក ហើយទីបំផុតក្តីសុបិន្តក៏បានក្លាយជាការពិតដោយលោកបានក្លាយជាមេចុងភៅដែលពេញដោយសមត្ថភាពម្នាក់នៅអាយុ២៧ឆ្នាំ។ កាលពី៤ឆ្នាំមុន លោកបានសម្រេចចិត្តប្តូរទៅរស់នៅខេត្តសៀមរាប ដើម្បីបន្តបង្កើនចំណេះដឹងនិងជំនាញនៃការធ្វើម្ហូបរបស់លោក ដែលក្រោយមកលោកក៏ទទួលបានការងារនៅក្នុងភោជនីយដ្ឋានជប៉ុនដ៏ល្បីមួយឈ្មោះ ហ្វូមីហ្សិន។
មេចុងភៅ ផល្លី បាននិយាយថា៖ «មូលហេតុដែលខ្ញុំសម្រេចចិត្តប្តូរមកខេត្តសៀមរាប ពីព្រោះសៀមរាបជាតំបន់ទេសចរណ៍មួយដ៏មានសក្តានុពល ជាមួយនឹងរមណីយដ្ឋាន សណ្ឋាគារ និងភោជនីយដ្ឋាននានាដ៏សំបូរបែប ដែលជាទីកន្លែងដ៏ល្អមួយសម្រាប់ខ្ញុំក្នុងការដុសខាត់ជំនាញឲ្យកាន់តែស៊ីជម្រៅថែមទៀត»។
លោក ផល្លីបានបង្ហាញពីអារម្មណ៍រំភើបថា៖ «ខ្ញុំពិតជាមានសេចក្តីរីករាយខ្លាំងណាស់ដែលទទួលបានឱកាសទៅសិក្សាពីបច្ចេកទេសនៃការធ្វើម្ហូបជប៉ុនជាមួយនឹងគូ្រជំនាញឯប្រទេសជប៉ុន។ វាជាបទពិសោធន៍ដ៏ធំធេងមួយសម្រាប់ខ្ញុំដែលបានធ្វើឲ្យខ្ញុំបានមើលឃើញពីទស្សនៈវិស័យមួយជ្រុងទៀតអំពីសិល្បះនៃការធ្វើម្ហូបរបស់ប្រទេសនិងសាសន៍ផ្សេងទៀត»។
ក្រៅពីជំនាញដ៏មានថ្វីដៃលើការធ្វើម្ហូបលោកខាងលិច លោក ផល្លី ក៏ទទួលបានជំនាញដ៏ពិសេសមួយទៀតគឺជារៀបចំនិងធ្វើម្ហូបជប៉ុនស្រស់ៗពីការសិក្សាក្នុងប្រទេសជប៉ុនផ្ទាល់។ លោកបានបន្ថែមថា៖ «ខ្ញុំយល់ថាការចម្អិនម្ហូបអ៊ឺរ៉ុបនិងម្ហូបជប៉ុនមានភាពងាយស្រួលក្នុងរៀន ប្រសិនបើអ្នកយល់ពីអត្ថន័យនិងគំនិតនៃមុខម្ហូបនីមួយៗ និងមានចំណង់ចំនូលចិត្តលើការធ្វើវា»។ អ្វីដែលធ្វើឲ្យមានភាពខុសគ្នាខ្លាំងនោះគឺ ម្ហូបជប៉ុនភាគច្រើនរួមបញ្ចូលធាតុនិងគ្រឿងផ្សំជាច្រើនមុខចូលគ្នា និងតែងផ្តោតលើអនាម័យជាសំខាន់។ ប្រាកដណាស់ ម្ហូបជប៉ុនត្រូវបានសម្គាល់ថាជាម្ហូបមួយដែលផ្តល់តុល្យភាពនៃគ្រឿងផ្សំក្នុងបរិមាណតិច ដើម្បីជួយសម្រួលដល់ការរំលាយអាហារ ជាមួយនឹងការរក្សាអនាម័យខ្ពស់។ ម្ហូបជប៉ុនផ្សំឡើងពីបាយ ទឹកជ្រលក់ សាឡាដ សាច់ និងបន្ថែមដោយបន្លែបៃតងរាល់ការទទួលទានម្តង។
ឯប្រទេសជប៉ុន លោក ផល្លីបានទទួលនូវបទពិសោធន៍ដ៏ថ្មីស្រឡាងដែលលោកមិនដែលធ្លាប់បានជួបពីមុនមក ហើយដែលបានធ្វើឲ្យលោកកាន់តែពេញចិត្តនឹងចំណង់ចំណូលចិត្តធ្វើម្ហូបរបស់លោកកាន់តែខ្លាំងថែមទៀត។ លោកបានឲ្យដឹងថា៖ «នៅពេលដែលខ្ញុំទៅទីក្រុងតូក្យូ ខ្ញុំពិតជាស្ងប់ស្ងែងចំពោះប្រជាជននិងវប្បធម៌របស់ប្រទេសជប៉ុនខ្លាំងណាស់។ ខ្ញុំបានទទួលនូវបទពិសោធន៍ល្អជាច្រើន ជាពិសេសគឺជាការរៀបចំម្ហូបជប៉ុនស្រស់តែម្តង។ ពីមួយថ្ងៃទៅមួយថ្ងៃ ចំណង់ចំណូលចិត្តនិងទេពកោសល្យនៃការធ្វើម្ហូបរបស់លោក ផល្លីកាន់តែប្រសើរឡើងតាមរយៈការរៀបចំម្ហូបជូនដល់ភ្ញៀវរបស់លោក។ «ក្តីរំភើបរបស់ខ្ញុំគឺការរៀបចំម្ហូបស្រស់ជូនដល់អតិថិជនរបស់យើងឯភោជនីយដ្ឋានហ្វូមីហ្សិន។ ខ្ញុំចង់ឲ្យពួកគេបានទទួលនូវអារម្មណ៍និងបរិយាកាសនៃប្រទេសជប៉ុនតាមរយៈការទទួលទានម្ហូបជប៉ុនក្នុងទឹកដីសៀមរាបនៃប្រទេសកម្ពុជា»។
បច្ចុប្បន្ននេះ លោក ផល្លីជាមេចុងភៅម្នាក់ក្នុងភោជនីយដ្ឋានជប៉ុនមួយឈ្មោះ ហ្វូមីហ្សិន ក្នុងសណ្ឋាគារឌឹអេវឺរៀ ដែលស្ថិតនៅចំណុចកណ្តាលនៃទីក្រុងសៀមរាប។ លោកបានប្រាប់ដោយភាពជឿជាក់ថា «ហ្វូមីហ្សិនគឺជាភោជនីយដ្ឋានដែលមានមួយគ្មានពីរ និងខុសប្លែកពីភោជនីយដ្ឋានជប៉ុនផ្សេងៗទៀត ដោយសារតែហ្វូមីហ្សិនផ្តល់ជូនតែគ្រឿងផ្សំប្រកបដោយគុណភាពខ្ពស់ទាំងបាយ សាច់ បន្លែ និងទឹកជ្រលក់ដែលនាំចូលផ្ទាល់មកពីប្រទេសជប៉ុន»។ ភោជនីយដ្ឋានហ្វូមីហ្សិនក្នុងខេត្តសៀមរាប គឺជាសាខាដំបូងគេបង្អស់ដែលត្រូវបានបើកដំណើរការក្រៅប្រទេសជប៉ុន និងកំពុងបម្រើជូនដល់ភ្ញៀវជាតិនិងអន្តរជាតិនូវភោជនីអាហារដ៏ល្អឥតខ្ចោះលើទឹកដីអង្គរ។ ភោជនីយដ្ឋានក៏បម្រើជូននូវមុខម្ហូបដ៏ពិសេសគឺ តុនកាក់ស្សឹ ដែលជាមុខម្ហូបរួមផ្សំដោយសាច់ជ្រូកបំពងស្រួយ ជ្រលក់នឹងទឹកជ្រលក់តុនកាក់ស្សឹ ទទួលទានជាមួយនឹងបាយ បន្លែសាឡាដ ស្ពៃក្តោប ដែលត្រូវបានរកឃើញនិងមានដើមកំណើតនៅក្នុងទស្សវត្សទី១៩ ហើយបានក្លាយជាម្ហូបដ៏ល្បីរបស់ប្រទេសជប៉ុនមកដល់សព្វថ្ងៃ។
អំពីហ្វូមីហ្សិន
ភោជនីយដ្ឋាន ហ្វូមីហ្សិនត្រូវបានបង្កើតឡើងអស់រយៈពេលជាង៤០ឆ្នាំមកហើយ ដែលមានទីតាំងស្ថិតនៅក្នុងសណ្ឋាគារ Hotel New Otani ដ៏ទំនើបនិងទាន់សម័យ ក្នុងតំបន់ជិយុដាក់គឹ ក្រុងតូក្យូ ប្រទេសជប៉ុន។ សណ្ឋាគារមួយនេះបានក្លាយជាសណ្ឋាការជាទីពេញចិត្តរបស់នាយករដ្ឋមន្ត្រីជប៉ុននិងតារាល្បីៗ និងបានបន្តរៀបចំប្រអប់បាយថ្ងៃ បិនតុ រហូតមកដល់សព្វថ្ងៃ។
ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
Two Way Public Relations
Floor Two, Number Five, Rise Building, Street 282, Boeng Keng Kang 1
Phnom Penh, Cambodia
www.twowaypr.com