ការប្រកួតពានរង្វាន់ UEFA Champions League នៅរដូវកាល ២០២១/២២ យើងឃើញថា មានការប្រកៀកប្រកិតគ្នាខ្លាំង សម្រាប់លំដាប់ពិន្ទុក្រុមមួយចំនួន ហើយសូម្បីតែ Top Scorer បញ្ជីកីឡាកររកបានគ្រាប់បាល់ច្រើនបំផុត ក៏កំពុងមានការប្រជែងគ្នាផងដែរ។
សម្រាប់រដូវកាលនេះ មិនទាន់ទាំងចប់វគ្គចែកពូលផង កីឡាករមួយចំនួនកៀកនឹងរកបាន ១០ គ្រាប់ទៅហើយ ពោលស្ថិតិជាមធ្យម លើសពី ១ គ្រាប់/ប្រកួតថែមទៀត។ រីឯ Cristiano Ronaldo សម្រាប់ការផ្ទេរមកក្លឹបថ្មី ក៏នៅតែអាចរកបានគ្រាប់បាល់ក្នុងកម្រិតដ៏ល្អមួយដដែល ពោលគឺ ៥ ប្រកួត ៦ គ្រាប់ឲ្យ Man Utd។ យ៉ាងណា CR7 នៅចាញ់ ៣ រូបទៀត ក្នុងបញ្ជី Top Scorer គិតត្រឹមជុំទី ៥ វគ្គចែកពូល៖
៥) Mohamed Salah ក្លឹប Liverpool ៦ គ្រាប់
៤) Cristiano Ronaldo ក្លឹប Man Utd ៦ គ្រាប់
៣) Christopher Nkunkuក្លឹប RB Leipzig ៧ គ្រាប់
២) Sebastien Haller ក្លឹប Ajax ៩ គ្រាប់
១) Robert Lewandowski ក្លឹប Bayern Munich ៩ គ្រាប់
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក