អតីតជើងចាស់លោក Rio Ferdinand បានជំរុញឲ្យក្លឹបហង្សក្រហម Liverpool គួរព្រមចំណាយលុយធំ លើការនាំយកកីឡាករគោលដៅដែលអ្នកចាត់ការលោក Ole Gunnar Solskjaer ធ្លាប់ចង់បាន កាលនៅដឹកនាំ Man Utd។
ប្រាប់ BT Sport លោក Ferdinand ថា៖ "ខ្ញុំគិតថា Haaland គេសក្តិសមជាមួយការលេងឲ្យ Liverpool ជាងក្រុមណាទាំងអស់ ប្រសិនខ្ញុំជាក្លឹប Liverpool ពេលនេះ ម្ល៉េះខ្ញុំនឹងចរចាយកគេហើយ ដោយ Haaland គេអាចលេងត្រូវជាមួយប្រព័ន្ធប្រយុទ្ធរបស់ហង្ស ហើយប្រសិនទៅក្លឹបផ្សេងខ្ញុំគិតថាគេនឹងពិបាកសម្របខ្លួន ជាក់ស្តែងដូច Jack Grealish យើងមើលពេលគេទៅលេងឲ្យ Man City ដែលធ្លាប់តែជាកីឡាករកំពូល ឥឡូវរាងពិបាកនឹងសម្របខ្លួនទៅវិញ"។
គួរបញ្ជាក់ថា នៅរដូវក្តៅ ឆ្នាំ ២០២២ ខាងមុខ អាចជាមានក្លឹបច្រើនណាស់ដែលតាមចង់បានកីឡាករន័រវែស តួយ៉ាងដូច Man Utd, Man City, Chelsea, Liverpool, Real Madrid និងសូម្បីតែ Barcelona៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក