នៅប្រកួតរវាងក្លឹបហង្សក្រហម Liverpool និង FC Porto បានបញ្ចប់ក្រោមលទ្ធផល ២-០ ដែលកើតចេញពីគ្រាប់បាល់របស់ Thiago Alcantara និង Mohamed Salah នៅតង់ទី ២ នៅឯទឹកដី Anfield។
គេចាប់អារម្មណ៍ជាពិសេសទៅលើគ្រាប់បាល់របស់ខ្សែបម្រើ Thiago Alcantara ដែលនៅនាទី ៥២ ពេល Liverpool មានឱកាសស៊ុតបាល់ Free Kick ហើយឡងបាល់ចេញមកវិញ ពីជញ្ជាំងការពាររបស់ Porto ក៏នាំឲ្យបាល់លោតមកខាងក្រៅ រួចកីឡាករវ័យ ៣០ ឆ្នាំ ក៏រត់សំដៅមកកាប់បាល់ដែលមិនទាន់ធ្លាក់ដល់ដី សំដៅផុតដៃអ្នកចាំទីបានយ៉ាងស្អាត។
ទស្សនាវីដេអូខាងក្រោម៖
គួរបញ្ជាក់ដែរថា សម្រាប់ Liverpool ពួកគេបានឡើងស្វ័យប្រវត្តិហើយ ទៅកាន់វគ្គ ១៦ ក្រុម ដោយមិនចាំបាច់ខ្វល់ពីលទ្ធផលនៅជុំទី ៦។ រីឯស្ថិតិរបស់ Thiago ឯណេះវិញ នៅការបង្ហាញខ្លួន ៩ ប្រកួត រកបាន ១ គ្រាប់និង Assist ១ លើក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក