តារាឆ្នើម Cristiano Ronaldo បានរកគ្រាប់បាល់ជាថ្មីម្តងទៀតហើយ ឲ្យក្លឹប Man Utd នៅប្រកួតទល់ Villarreal ដោយសារនេះ យកឈ្នះ ២-០ ដល់ទឹកដីអេស្ប៉ាញផ្ទាល់តែម្តង។ ៣ ពិន្ទុដ៏មានន័យ បានរុញឲ្យក្រុមបិសាចក្រហម កក់កៅអីឡើងទៅកាន់វគ្គបន្ទាប់ ១៦ ក្រុមជាផ្លូវការ។
រីឯមួយគ្រាប់របស់តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់ នោះក៏បានបង្កើតកំណត់ត្រាថ្មី ២ ផងដែរ ដោយទី ១) គឺវាគ្រាប់បាល់ទី ៨០០ ក្នុងអាជីពជាកីឡាកររបស់ CR7 ហើយទី ២) វាជាគ្រាប់បាល់ទី ១៤០ នៅក្របខ័ណ្ឌ UEFA Champions League។
គួរបញ្ជាក់ថា នេះឆ្លងកាត់ ១៩ ឆ្នាំមកហើយ មុនពេល Ronaldo រកបានគ្រាប់បាល់ទី ៨០០ ដោយគ្រាប់បាល់ដំបូងរបស់លោក កើតឡើងនៅប្រកួតឲ្យក្លឹប Sporting Lisbon ដំបូងគេបង្អស់។ រីឯគ្រាប់បាល់ចំនួន ១២៨ គ្រាប់ក្នុងចំណោមនោះ វាកើតឡើងពេលលោកគ្រងឈុតក្លឹប Man Utd ទាំងពីរសម័យកាល៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក