ក្លឹបបិសាចក្រហម Man Utd កំពុងស្ថិតក្នុងការសម្រេចចិត្ត ក្រោយពេលដែល Barcelona ដាក់សំណើចង់បានខ្សែប្រយុទ្ធជួរមុខ នៅតម្លៃផ្ទេរចេញ ៥ លានផោន។
នោះគឺខ្សែប្រយុទ្ធ Edinson Cavani ដែលគេសេសសល់សុពលភាពកុងត្រាត្រឹមតែរយៈពេលជាង ៧ ខែពោលដល់ចុងខែមិថុនា ឆ្នាំ ២០២២ នឹងត្រូវផុត ហើយមិនរំពឹងថានឹងមានការបន្តកុងត្រាថ្មីកើតឡើងឡើយ។
សម្រាប់អ្នកមានបុណ្យ ដោយសារកំពុងប្រញាប់ត្រូវការខ្សែប្រយុទ្ធជើងថ្មីបន្ទាន់ ដូច្នេះក៏ចង់សម្រេចការផ្ទេរយក Cavani ត្រឹមខែមករាខាងមុខ ហើយក៏នឹងព្រមឲ្យ United ៥ លានផោន ប្រសិនមានការព្រមព្រៀង។ នេះបើតាមសារព័ត៌មាន The Mirror បានចុះផ្សាយ។
សម្រាប់បុរសវ័យ ៣៤ ឆ្នាំ អាចនឹងត្រូវយកមកជំនួសតំណែង Sergio Aguero នៅ Camp Nou ក្រោយស្ថានភាពជំងឺបេះដូងរបស់គេអាចនឹងត្រូវអូសបន្លាយពេលយូរទៅមុខទៀត។ បញ្ជាក់ថា ស្ថិតិនៃការបង្ហាញខ្លួនសរុប ៤៧ ប្រកួតឲ្យក្លឹបម្ចាស់ដី Old Trafford គេរកបាន ១៨ គ្រាប់និង Assist ៦ លើក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក