លឺ​ថា Ronaldo ចង់​ឲ្យ​អតីត​គ្រូ​ធំ Barcelona ​ម្នាក់ មក​ដឹកនាំ Man Utd បន្ត​ពី Ole

ដ្បិត​បើ​មាន​បេក្ខភាព​ឈរ​ឈ្មោះ​ជា​ច្រើន ដែល​អាច​នឹង​មក​ដឹកនាំ​បន្ត​ពី Ole Gunnar Solskjaer នៅ​ក្លឹប Man Utd ដោយ​រួម​មាន Bredan Rodgers, Erik ten Hag, Mauricio Pochettino, Zinedine Zidane និង Julen Lopetegui តែ​តាម​ដំណឹង​ចុង​ក្រោយ លឺ​ថា Cristiano Ronaldo គឺ​បាន​មើល​ឃើញ​អតីត​អ្នកចាត់ការ​នៃ​ក្លឹប Barcelona ​ឯ​ណោះ។

GettyImages 1236685136 2

ដើម​ឡើយ CR7 ចង់​បាន Zidane ឲ្យ​មក​ដឹកនាំ Man Utd ទេ ហើយ​ក៏​បាន​ជូន​ដំណឹង​ទៅ​ថ្នាក់​លើ​ពី​បំណង​របស់​ខ្លួន​ហើយ​ដែរ តែ​យ៉ាង​ណា​ដោយសារ​លឺ​ថា​បុរស​សញ្ជាតិ​បារាំង​មិន​ទាន់​ត្រៀម​លក្ខណៈ​រួចរាល់ ដូច្នោះ​ក៏​បង្វែរ​មក​មើល​គ្រូ​ជម្រើស​ជាតិ​អេស្ប៉ាញ លោក Luis Enrique វិញ។ នេះ​បើ​តាម​សារព័ត៌មាន Sky Sports News បាន​ចុះ​ផ្សាយ។

Luis_Enrique_Cristiano_Ronaldo

បុរស​សញ្ជាតិ​ព័រទុយហ្គាល់ មាន​ទំនុក​ចិត្ត​លើ​បុរស​វ័យ ៥១ ឆ្នាំ ដ្បិត​ធ្លាប់​ជា​អតីត​គ្រូ​នៅ​ក្លឹប​គូ​ប្រជែង តែ​ជឿ​ថា​ គុណភាព​របស់​ Enrique ពិត​ជា​ជា​សក្តិសម និង​អាច​មក​បង្កើត​ជោគជ័យ​នៅ​ក្លឹប Man Utd បន្ត​ពី​លោក Ole បាន។ យើង​មិន​ទាន់​ច្បាស់​ថា Enrique នឹង​សម្រេច​ចិត្ត​បែប​ណា​ទេ ស្រប​ពេល​ដែល​សុពលភាព​កុងត្រា​នៅ​ក្រុម​គោជល់​ត្រូវ​ផុត​នៅ​ថ្ងៃ​ទី ៣១ ធ្នូ ឆ្នាំ ២០២២។

0_GettyImages 1236568899

គួរ​រំឭក​ដែរ​ថា Enrique ធ្លាប់​ជា​អតីត​គ្រូ​នៅ Barcelona B និង​ឈុត​ធំ ហើយ​ធ្លាប់​ជួយ​អ្នក​មាន​បុណ្យ​លើក​ពាន La Liga ២ លើក Copa del Rey ៣ លើក និង​ Champions League ១ លើក៕ ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក