ក្លឹបបិសាចក្រហម Man Utd បានបរាជ័យស្ពឹកមុខក្រោមថ្វីជើងក្រុមក្បែរបាតតារាង Watford ដោយលទ្ធផល ១-៤ ដែលនេះជាការរបូត ៣ ពិន្ទុដ៏អាម៉ាស់បំផុត ហើយក៏អាចជាប្រកួតចុងក្រោយក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer ផងដែរ។
យ៉ាងណាក្រោយចប់ការប្រកួត អតីតជើងចាស់លោក Owen Hargreaves បាននិយាយដល់ឈ្មោះកីឡាករ United ដែលធ្វើបានល្អបំផុត ដ្បិតបើចាញ់ ៤-១ ហើយនោះគឺជាកីឡាករងើបចេញពីកៅអីបម្រុងខ្សែបម្រើ Donny van de Beek។
Owen ថា៖ "ការខិតខំរបស់ក្រុមទាំងមូល ថាមពលដែលបង្ហាញចេញមក គឺកីឡាករ United ហាក់មិនមានទាល់តែសោះ នេះមានតែកីឡាករមួយរូបទេ ដែលបានបង្ហាញវាចេញមកពិតៗ នោះគឺ Donny van de Beek ពេលគេក្រោកចេញពីកៅអីបម្រុង"។
លោកបន្ត៖ "van de Beek គេលេងបានល្អ គេពិតជាអស្ចារ្យ អ្វីដែលជាចន្លោះរបស់ United គឺប្រព័ន្ធការពារ យើងមើលទៅ Chelsea ពួកគេមានការបត់បែនល្អ ហើយបើចង់ក្លាយជាក្រុមជើងឯក ប្រព័ន្ធការពារនេះ គឺត្រូវតែរកដំណោះស្រាយ"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក