ថាមិនត្រូវការរួបរួមជាថ្មីរវាងតារាឆ្នើម Cristiano Ronaldo និងកំពូលអ្នកចាត់ការលោក Zinedine Zidane អាចនឹងមិនកើតឡើងទៅបានឡើយ នៅក្លឹប Man Utd ប្រសិនជាការឃាត់ឃាំងពីសំណាក់ភរិយារបស់ Zidane អាចធ្វើទៅបានដោយជោគជ័យ។
អ្នកស្រី Veronique ជាភរិយារបស់គ្រូសញ្ជាតិបារាំង បានរាំងស្ទះដំណើរចង់ទៅដឹកនាំក្លឹប Man Utd ដោយលើកហេតុផល ២ គឺរួមមាន ដោយសារអ្នកស្រីមិនចង់រស់នៅក្នុងទីក្រុង Manchester ចក្រភពអង់គ្លេសអង់គ្លេស និងមួយផ្សេងទៀត អ្នកស្រីចង់ឲ្យស្វាមីខ្លួនមានពេលសម្រាកពីបាល់ទាត់យូរជាងហ្នឹង។ នេះបើតាមសារព័ត៌មាន The Times បានចុះផ្សាយ។
យ៉ាងណាយើងមិនទាន់ច្បាស់ ១០០ ភាគរយថា Zidane នឹងព្រមតាមភរិយារបស់លោកឬអត់ទេ ខណៈដែលតាមព័ត៌មានលេចលឺពេលចុងក្រោយ លឺថាបុរសវ័យ ៤៩ ឆ្នាំ បានទៅរៀនសូត្រភាសាអង់គ្លេស និងត្រៀមចង់ទៅដឹកនាំក្លឹប នៅក្រោយបញ្ចប់រដូវកាល ២០២១/២២។
គួរបញ្ជាក់ថា ត្រលប់ទៅមើលស្ថានភាពរបស់ United ឯណេះវិញ ក្រោយចាញ់ Watford ៤-១ យប់មិញ ក្លឹបក៏ទំនងដកតំណែង Ole នៅពេលដ៏ខ្លីខាងមុខនេះហើយ រីឯអ្នកជំនួសបណ្តោះអាសន្ន គឺជាខ្សែបម្រើជើងចាស់ Darren Flectcher ហើយមានជំនួយការ Michael Carrick រីឯគ្រូពេញសិទ្ធ មិនទាន់ដឹងច្បាស់ដដែល៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក