(វីដេអូ) មាឌ​តូច​តែ​ពូកែ​ត្បុរ! Kante អូស​បាល់​ស៊ុត​ក្រៅ​ប្រអប់​បញ្ចូល​ទី ដល់​ថ្នាក់​គ្រូ​ធំ​ចំហ​មាត់

N'Golo Kante បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម នៅ​ការ​ប្រកួត​យក​ឈ្នះ​ទៅ​លើ Leicester City ​កាល​ពី​យប់​មិញ ដោយ​បាន​បង្កើត​គ្រាប់​បាល់​មួយ​ក្នុង​ចំណោម​បី​គ្រាប់​ដែល Chelsea បាន​យក​ឈ្នះ នៅ​ទឹកដី King Power នៅ​ជុំ​ទី ១២ នៃ​ក្របខ័ណ្ឌ Premier League។

Df

Ice_screenshot_20211121 120817

កីឡាករ​សញ្ជាតិ​បារាំង បាន​រក​គ្រាប់​បាល់​ទី​ពីរ​ឲ្យ Chelsea តាម​រយៈ​ការ​អូស​បាល់​ពី​ក្បែរ​ពាក់​កណ្តាល​តារាង ហើយ​ឆ្លង​កាត់​ខ្សែ​ការពារ​ជា​បន្តបន្ទាប់ រួច​យា​ជើង​ស៊ុត​ពី​ក្រៅ​ប្រអប់ តម្រង់​ទៅ​ជ្រុង​នៃ​ប្រអប់​ទី​យ៉ាង​ស្អាត។ មួយ​គ្រាប់​នេះ​សូម្បី​តែ​លោក Thomas Tuchel ក៏​ចំហ​មាត់​ភ្ញាក់ផ្អើល​ដែរ ព្រោះ​មិន​ងាយ​ឃើញ Kante ស៊ុត​ពី​ចម្ងាយ​បែប​ហ្នឹង​ទេ ហើយ​មួយ​ជើង​នេះ​គឺ​ល្អ​បំផុត។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

គួរ​បញ្ជាក់​ថា ខ្សែ​បម្រើ​ឆ្នើម​វ័យ ៣០ ឆ្នាំ ដែល​ជាប់​កុងត្រា​ជាមួយ​តោ​ខៀវ​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣។ នៅ​រដូវ​កាល​ថ្មី គេ​បង្ហាញ​ខ្លួន​ ១១ ប្រកួត រក​បាន ២ គ្រាប់​ហើយ​ឲ្យ​ក្លឹប៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក