Campbell ប្រាប់​ឲ្យ​គ្រូ​ធំ Arsenal កុំ​ដាក់​ម្នាក់​នេះ​លេង​ជម្រើស​ដំបូង ពេល​ប៉ះ Liverpool

នៅ​វេលា​ម៉ោង ០០:៣០ នាទី​រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ២១ ​វិច្ឆិកា​ស្អែក​នេះ ក្រុម​ហង្ស​ក្រហម​ Liverpool នឹង​ត្រូវ​បើក​កីឡដ្ឋាន​ស្វាគមន៍​ក្រុម​ភ្ញៀវ​កាំភ្លើង​ធំ Arsenal នា​ជំនួប​ជុំ​ទី ១២ ក្របខ័ណ្ឌ Premier League។

NewFile 2

GjrC4bydudtp_gjrC4bydudtp_9wtejt6UEVVZ_original_1440x1042

យ៉ាង​ណា​មុន​ឈាន​ដល់​ការ​ប្រកួត តាម​ការ​យល់​ឃើញ​របស់​អតីត​ជើង​ចាស់​លោក Kevin Campbell បាន​ជឿជាក់​ថា លោក Mikel Arteta មិន​គួរ​ប្រើប្រាស់​ខ្សែ​បម្រើ​សំខាន់​ដែល​ទើប​ងើប​ពី​ការ​ព្យាបាល​របួស ឲ្យ​លេង​ជម្រើស​ដំបូង​នោះ​ទេ ព្រោះ​ដូច​ជា​ប្រថុយ​ពេក ហើយ​គួរ​ឲ្យ​អង្គុយ​បម្រុង​ចាំ​មើល​ស្ថានភាព​សិន។

នោះ​គឺ​លោក​សំដៅ​ទៅ​កីឡាករ​ស៊ី​ថ្លៃ ២០០ ០០០ ផោន/សប្តាហ៍ ខ្សែ​បម្រើ Thomas Partey។ លោក Campbell ថា៖ "កុំ​ដាក់ Partey ឲ្យ​ចូល​លេង ឬ​អ្នក​អាច​ទុក​គេ​ឲ្យ​អង្គុយ​បម្រុង​ចាំ​លេង​តង់​ទី ២ ដោយ​ខ្ញុំ​គិត​ថា​មិន​គួរ​ប្រថុយ​នឹង​ដាក់​គេ​លេង​ទេ ខ្ញុំ​ដឹង​នេះ​ប្រកួត​ដ៏​ធំ​មួយ​នេះ តែ​ក៏​នៅ​មាន​ប្រកួត​ច្រើន​ទៀត​នៅ​ពេល​ខាង​មុខ ដូច្នេះ​យើង​មិន​គួរ​ប្រថុយ​ដោយ​ដាក់​គេ​ឲ្យ​លេង​តាំង​ពី​ដើម​តង់​ឡើយ"។

GettyImages 1342836760

គួរ​រំឭក​ដែរ​ថា កីឡាករ​ហ្គាណា នៅ​រដូវ​កាល ២០២១/២២ ពួក​គេ​បង្ហាញ​ខ្លួន ៨ ប្រកួត រក​បាន ១ គ្រាប់​ឈរ​ជើង​សុទ្ធ​លើ​ទីលាន ប្រហែល ៦០៤ នាទី។ ​បច្ចុប្បន្ន​គេ​សេសសល់​សុពលភាព​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥ និង​មាន​ហាងឆេង​ថ្លៃ​ខ្លួន​ល្បាក់ ៤០ លាន​អឺរ៉ូ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក