ក្រ​ហើយ​កូន​ឈឺ​ទៀត! Xavi នឹង​ត្រូវ​អវត្តមាន​កីឡាករ​សំខាន់​ម្នាក់ ដល់​ចប់​ឆ្នាំ ២០២១

កំពុង​តែ​ខ្វះខាត​កីឡាករ​ផង ឥឡូវ​ស្រាប់​តែ​ក្រុម​ Barcelona លឺ​ថា របួស​កីឡាករ​សំខាន់​លេង​តំណែង​បម្រើ ត្រូវ​ខកខាន​ដល់​បញ្ចប់​ឆ្នាំ ២០២១ ពោល​គឺ​ចូល​ដល់​ឆ្នាំ ២០២២ ទើប​គេ​អាច​ត្រលប់​មក​ចូលរួម​សារ​ជា​ថ្មី។

16369097394317

16351663694285

នោះ​គឺ​បុរស​វ័យ ១៨ ឆ្នាំ Pedri ដែល​គេ​មមាញឹក​ខ្លាំង​ទាំង​ការ​លេង​ឲ្យ​ក្លឹប​និង​ជម្រើស​ជាតិ​នៅ​ឆ្នាំ ២០២១។ តែ​យ៉ាង​ណា​រដូវ​កាល​ថ្មី គេ​ទើប​លេង​បាន ៤ ប្រកួត​ប៉ុណ្ណោះ ហើយ​តាម​ស្ថានភាព​របួស​ចុង​ក្រោយ គេ​ប្រហែល​ជា​ត្រូវ​អវត្តមាន​រយៈ​ពេល​ជាង ១ ខែ​ពេញ​បន្ថែម​ទៀត។

បើ​តាម​សារព័ត៌មាន Esport3 បាន​ចុះ​ផ្សាយ របួស​ភ្លៅ ដែល​កីឡាករ​អេស្ប៉ាញ​កំពុង​សម្រាក​ព្យាបាល​ពេល​នេះ ស្ថានភាព​គឺ​មិន​ទាន់​ជា​សះស្បើយ ១០០ ភាគរយ​នៅ​ឡើយ ដែល​នាំ​ឲ្យ Xavi Hernandez ជា​អ្នកចាត់ការ​ថ្មី ក៏​មិន​អាច​ប្រថុយ​ប្រើប្រាស់​គេ​បាន​ដែរ ជា​រួម​គឺ​នឹង​រង់ចាំ​ដល់​ចូល​ឆ្នាំ​ថ្មី ២០២២ នា​ខែ​មករា ទើប​អាច​ប្រើប្រាស់​គេ​បាន។

1343933085.0

គួរ​រំឭក​ថា Pedri ជា​កីឡាករ​សំខាន់​ដែល Xavi សម្លឹង​មើល​លើ​ផែនការណ៍​រយៈ​ពេល​យូរ ជា​ពិសេស​ត្រៀម​ទុក​ចង់​ប្រើប្រាស់​នៅ​តំណែង​អាទិភាព ជំនួស​ Frenkie de Jong ដែល​ក្លឹប​មាន​បំណង​លក់​ចេញ​នៅ​ពេល​ខាង​មុខ​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក