ទុក​យក​មក​ជំនួស Salah! នេះ Liverpool ចង់​ឲ្យ​ចំណូល​ថ្មី​ម្នាក់ ស៊ី​ថ្លៃ​ខ្ពស់​ដាច់​គេ​ប្រចាំ​លីគ PL

ក្លឹប​ហង្ស​ក្រហម Liverpool ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​រៀបចំ​សំណើ​ចង់​ថ្ពក់​យក​កីឡាករ​សំខាន់​មួយ​រូប​ពី​ក្លឹប​បារាំង Paris Saint-Germain នោះ​គឺ Kylian Mbappe ដើម្បី​ទុក​យក​មក​ជំនួស​ វត្តមាន Mohamed Salah នៅ​ពេល​ខាង​មុខ។

2306720 48033190 2560 1440

Mpembe

ជា​ការ​ពិត​កីឡាករ​អេហ្សីប​មិន​ទាន់​សម្រេច​ការ​បន្ត​កុងត្រា​ថ្មី​នៅ​ឡើយ ហើយ​មាន​ភាគរយ​ច្រើន​គេ​អាច​ជា​ចាកចេញ​នៅ​រដូវ​ក្តៅ​ខាង​មុខ។ ដូច​គ្នា​ទៅ​នឹង​ Liverpool បើ​លក់ Salah ចេញ​បាន​ នោះ​ក្លឹប​នឹង​កើប​លុយ​មិន​ក្រោម ១០០ លាន​ផោន​ឡើយ លើ​តម្លៃ​ផ្ទេរ​ចេញ។

តាម​របាយការណ៍​ Defensa Central ចុះ​ផ្សាយ​ថា Liverpool ​កំពុង​សម្លឹង​មើល​ឱកាស​ល្អ ដែល​ Mbappe កៀក​នឹង​ផុត​កុងត្រា​នៅ​ខែ​មិថុនា​ឆ្នាំ​ ២០២២ ហើយ​ចង់​ផ្តល់​ជូន​ថ្លៃ​ពលកម្ម​ក្រាស់ក្រែល ២៥ លាន​ផោន/ឆ្នាំ ឬ​ប្រហែល ៤៨០ ០០០ ផោន/សប្តាហ៍ (អាច​ជាប់​ឈ្មោះ​ជា​កីឡាករ​ស៊ី​ថ្លៃ​ដាច់​គេ​នៅ PL) សម្រាប់​កីឡាករ​បារាំង ប្រសិន​គេ​ព្រម​ផ្ទេរ​មក Anfield។

Skysports Kylian Mbappe Psg_4999704

នេះ​មាន​ន័យ​ថា បើ Liverpool យក​បាន Mbappe ទំហំ​ថ្លៃ​ពលកម្ម​ប៉ុណ្ណេះ​ពិត​ណាស់ គឺ​ដឹង​តែ​ហង្ស​នឹង​លក់​នរណា​ម្នាក់​ចេញ​ពី​ក្លឹប​ហើយ ដើម្បី​សម្រួល​តុល្យភាព​នៃ​ការ​ចំណាយ។ មួយ​ទៀត​សោត​បើ​យើង​ទៅ​មើល Salah ផ្ទាល់ គេ​ក៏​ទាមទារ​ឡើង​ថ្លៃ​ពលកម្ម​ដល់​ជិត ៥០ មុឺន​ផោន​ដែរ អ៊ីចឹង​មាន​ភាគរយ​ទាប​ណាស់​ដែល​ហង្ស​អាច​យល់​ព្រម ប្រសិន​ក្លឹប​ចង់​បាន​យុវជន​របស់ PSG ពិត​មែន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក