គ្រូ​ធំ​ក្លឹប​ក្បែរ​បាត​តារាង​មួយ និយាយ​ចំៗ​ថា​ចង់​សុំ Ronaldo ឲ្យ​មក​លេង​នៅ​ក្លឹប​របស់​ខ្លួន

តារា​ឆ្នើម Cristiano Ronaldo កំពុង​ក្លាយ​ជា​កីឡាករ​ដែល​មាន​គេ​ចាប់​អារម្មណ៍​ច្រើន​នៅ Premier League សព្វថ្ងៃ ហើយ​ទាំង​ការ​ធ្លាក់​ចុះ និង​ការ​កើន​ឡើង​នៃ​ទម្រង់​លេង សុទ្ធ​សឹង​ជា​ប្រធានបទ​ដែល​អ្នក​គាំទ្រ​លើក​មក​ជជែក​ឥត​ឈប់។

PRI_206634574

Claudio Ranieri 1024x695

យ៉ាង​ណា​កន្លង​ទៅ​នេះ មក​មើល​ការ​យល់​ឃើញ​របស់​គ្រូ​នៃ​ក្លឹប Watford លោក Claudio Ranieri ​ឯ​ណេះ ក៏​បាន​និយាយ​ចំៗ​ថា ក្រុម​របស់​ខ្លួន​ត្រូវ​ការ​កីឡាករ​ដូច​ជា Cristiano Ronaldo ហើយ​បើ​យក​គេ​បាន នោះ​លោក​នឹង​ធានា​ពេលវេលា​លេង​ទៀងទាត់​គ្រប់​ការ​ប្រកួត​សម្រាប់​កីឡាករ​ព័រទុយហ្គាល់។

លោក Claudio និយាយ៖ "បើ​អ្នក​អត់​ចង់​បាន​គេ អ៊ីចឹង​ឲ្យ Cristiano មក​ខ្ញុំ​មក ខ្ញុំ​សុំ វា​មិន​មែន​ជា​បញ្ហា​អ្វី​ទេ​សម្រាប់​ក្រុម​របស់​ខ្ញុំ ប្រសិន​គេ​ព្រម​មក ហើយ​ខ្ញុំ​នឹង​ធានា​ផ្តល់​ឲ្យ​គេ​គ្រប់​នាទី​នៃ​ការ​លេង​ទាំង​អស់​លើ​ទីលាន"។

Skysports Claudio Ranieri Watford_5535034

Ea1499c3c2a39a86b3b7c83d1b644698cf9ec31f

លោក​បន្ត៖ "Cristiano គឺ​ជា​កីឡាករ​ដ៏​ល្អ​បំផុត​មួយ​ក្នុង​លោក គេ​ល្អ​សក្តិសម​ជា​គំរូ​ដែល​ក្មេងៗ​ជំនាន់​ក្រោយ​ អនុវត្ត​តាម ហើយ​ Cristiano ក៏​គេ​ជា​ចំណាប់​អារម្មណ៍​ដ៏​អស្ចារ្យ​ក្នុង​ពិភព​បាល់ទាត់​ផង​ដែរ"។ បញ្ជាក់​ថា Watford សព្វថ្ងៃ​កំពុង​ឈរ​លេខ ១៧ នៅ​តារាង Premier League ដែល​កៀក​នឹង​តំបន់​ត្រូវ​កាត់​ឈ្មោះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក