Conte ចង់​គាស់​ទាំង​អ្នកចាំទី​ដៃ​ថ្មី ដោយ​គ្រោង​យក​ម្នាក់​នេះ មក​ជំនួស​តំណែង Lloris

អ្នកចាត់ការ​ក្លឹប Tottenahm Hotspur លោក Antonio Conte ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចាប់​អារម្មណ៍ ទាំង​ការ​ចង់​បាន​អ្នកចាំទី​ថ្មី​ផង​ដែរ ដើម្បី​មក​ជំនួស​តំណែង​ដៃ​បច្ចុប្បន្ន​គឺ Hugo Lloris។ ក៏​ដោយសារ​សុពលភាព​កុងត្រា​របស់​កីឡាករ​បារាំង​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ហើយ​ពុំ​មាន​តម្រុយ​វិជ្ជមាន​ក្នុង​ការ​បន្ត​កុងត្រា​ថ្មី​ទៀត​ឡើយ រវាង​ភាគី​ក្លឹប​និង​កីឡាករ។

Antonio Conte Has Higher Expectations In Tottenham Says Hugo Lloris

01fkk2xbyc8rbsh9572z

បើ​តាម​សារព័ត៌មាន The Telegraph ចុះ​ផ្សាយ​ថា គ្រូ​សញ្ជាតិ​អ៊ីតាលី កំពុង​ចាប់​ចិត្ត​ទៅ​លើ​អ្នកចាំទី​របស់​អង់គ្លេស គឺ Jordan Pickford ​កំពុង​លេង​ឲ្យ​ក្លឹប Everton ហើយ​ឥឡូវ​លឺ​ថា ភាគី​ Spurs បាន​ដាក់​គ្នា​ឲ្យ​ទៅ​ចរចា ដើម្បី​សិក្សា​មើល​ពី​លទ្ធភាព​ក្នុង​ការ​នាំ​យក​គេ​នា​ពេល​ខាង​មុខ។

គួរ​បញ្ជាក់​ថា Pickford ដែល​មាន​វ័យ ២៧ ឆ្នាំ គេ​បាន​ផ្ទេរ​ចេញ​ពី Sunderland មក​ក្លឹប Everton នៅ​តម្លៃ ២៥ លាន​ផោន កាល​ពី​ខែ​កក្កដា ឆ្នាំ ២០១៧ ហើយ​បង្ហាញ​ខ្លួន​សរុប ១៧២ ប្រកួត​ឲ្យ​ក្រុម​ស្ករ​គ្រាប់​ខៀវ។

202107120705 Main.cropped_1626048320

ការ​សម្លឹង​ឃើញ​សារ​នេះ មើល​ទៅ​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍ ព្រោះ Pickford ជា​អ្នកចាំទី​មាន​សមត្ថភាព​ពិត ដែល​សូម្បី​នៅ​ជម្រើស​ជាតិ​ក៏​គេ​ធ្វើ​បាន​ល្អ ដោយ​បាន​ជួយ​ឲ្យ​ក្រុម​ឡើង​ដល់​វគ្គ ៤ ក្រុម​កាល​ World Cup 2018 និង​វគ្គ​ផ្ដាច់ព្រ័ត្រ Euro 2020 ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក