អត់​ទៅ Man Utd ទេ បើ Dani Olmo ជ្រើស​យក​ផ្លូវ​បែក គេ​នឹង​ទៅ​ក្លឹប​មួយ​នេះ​ច្រើន​ជាង

Dani Olmo ជា​ខ្សែ​បម្រើ​ដែល​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ នៅ​រយៈ​ពេល​ចុង​ក្រោយ មិន​ថា​តែ​ក្លឹប​នៅ​អង់គ្លេស អ៊ីតាលី និង​អេស្ប៉ាញ​ជា​ដើម។ ទៅ​មើល​គុណភាព​របស់​គេ​ នៅ​ក្លឹប​បច្ចុប្បន្ន RB Leipzig គឺ​ឃើញ​ថា​នៅ​តែ​ល្អ ហើយ​គួប​ផ្សំ​នឹង​កត្តា​អាយុ​ក្មេង​ខ្ចី​ទើប​តែ ២៣ ឆ្នាំ​ផង ដូច្នេះ​ការ​ចង់​បាន គឺ​ប្រាកដ​ជា​រមែង​កើត​មាន។

Maxresdefault

ទន្ទឹម​នឹង​ចចាមអារ៉ាម​នៃ​ការ​ដែល​អាច​ចាកចេញ​នៅ​ពេល​ខាង​មុខ បើ​តាម​សារព័ត៌មាន El Nacional ចុះ​ផ្សាយ​ថា Olmo នឹង​មិន​ជ្រើស​យក​ការ​ផ្ទេរ​ទៅ​ក្លឹប​នៅ​អង់គ្លេស រួម​ទាំង Man Utd នោះ​ទេ ផ្ទុយ​ទៅ​វិញ គេ​ស៊ូ​ត្រលប់​ទៅ​ក្លឹប​ចាស់​នៅ​អេស្ប៉ាញ គឺ Barcelona។

អតីត​យុវជន​ធ្លាប់​លេង​ឲ្យ​ក្លឹប Dinamo Zagreb គេ​ក៏​ធ្លាប់​ជា​យុវជន​ថ្នាល​នៅ​ក្លឹប Barcelona ផង​ដែរ​ នៅ​ដំណាក់កាល​នៃ​ការ​ចាប់ផ្តើម​ដំបូង។ គេ​នៅ​តែ​មាន​អារម្មណ៍​ថា Barcelona ដូច​ជា​គ្រួសារ ហើយ​គេ​តែងតែ​ចង់​វិល​ត្រលប់​ទៅ​វិញ​ជានិច្ច។

Dani Olmo

16312813944398

ដូច្នេះ​ថា​មិន​ត្រូវ​នៅ​ខែ​មករា​ខាង​មុខ Barcelona អាច​នឹង​ទទួល​បាន​កាដូ​ថ្មី ជា​ការ​ផ្ទេរ​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​ខាង​លើ​ក៏​ថា​បាន។ គួរ​បញ្ជាក់​ថា ចាប់​តាំង​ការ​ផ្ទេរ​មក​ក្លឹប RB Leipzig គេ​បង្ហាញ​ខ្លួន​សរុប ៦៧ ប្រកួត រក​បាន ១២ គ្រាប់​និង Assist ១៤ លើក​ហើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក