ក្លឹបសេះបង្កង់ Juventus មិនឃាត់ឃាំងនោះទេ ប្រសិនណាជាក្លឹប Tottenham Hotspur ចង់បានកីឡាករចេញពីក្លឹបរបស់ខ្លួនពិតមែន ហើយឥឡូវក៏បានចេញតម្លៃមកហើយ ពោលគឺចន្លោះពី ២៥ ទៅ ៣០ លានផោន។
នោះគឺយុវជនវ័យ ២៣ ឆ្នាំ កីឡាករ Weston McKennie ដែលគេកំពុងសកម្មខ្លាំងក្រោមការដឹកនាំរបស់លោក Massimiliano Allegri តែក៏ត្រូវបានអ្នកចាត់ការលោក Antonio Conte និងនាយកជាន់ខ្ពស់ Fabio Paratici នៃក្លឹប Spurs សម្លឹងមើលមិនដាក់ភ្នែកដូចគ្នា។
បើតាមសារព័ត៌មាន Calciomercato ចុះផ្សាយថា ក្លឹបសេះបង្កង់ Juventus ទាមទារតម្លៃខ្លួន McKennie ចន្លោះពី ២៥ ទៅ ៣០ លានផោន ហើយអនុញ្ញាតឲ្យកីឡាករអាមេរិកចាកចេញទៅបាន តែសុំដល់បញ្ចប់រដូវកាល មិនមែនជាការផ្ទេរចេញនៅខែមករា ពាក់កណ្តាលរដូវកាលឡើយ។ ក្រៅពី Spurs ក៏មានក្លឹបនៅអង់គ្លេសផ្សេងទៀតដែរ ដូចជា West Ham United ដែលចាប់ចិត្តមកលើ McKennie។
គួរបញ្ជាក់ថា កីឡាករលេងតំណែងការពារស្លាបរបស់អាមេរិក ត្រូវសេសសល់សុពលភាពកុងត្រាដល់ចុងខែមិថុនា ឆ្នាំ ២០២៥។ ស្ថិតិនៃការលេងរដូវកាល ២០២១/២២ គេបង្ហាញខ្លួនសរុប ១៣ ប្រកួត រកបាន ២ គ្រាប់និង Assist ០ លើក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក