Laporta ថា​បើក​ផ្លូវ​ជានិច្ច បើ​អតីត​វីរបុរស ២ រូប​នេះ ចង់​វិល​ត្រលប់​មក​ជួយ​ក្លឹប Barcelona

អស់​ពី​ការ​វិល​ត្រលប់​ជា​ថ្មី​របស់ Dani Alves ឥឡូវ​ប្រធាន​ក្លឹប​ Barcelona លោក Joan Laporta បាន​បញ្ជាក់​ច្បាស់ៗ​ថា អនាគត​ទៅ​មុខ ប្រសិន​វីរបុរស​ ២ រូប​ផ្សេង​ទៀត មាន​ចិត្ត​ចង់​ត្រលប់​មក​ដែរ គឺ​លោក​មាន​តែ​បើក​ដៃ​ស្វាគមន៍​ជានិច្ច ពោល​គ្មាន​ការ​ឃាត់ឃាំង​អ្វី​ឡើយ។

Skysports Joan Laporta Barcelona_5469764

នោះ​គឺ​សំដៅ​ទៅ​ដល់ Lionel Messi ដែល​បច្ចុប្បន្ន​កំពុង​លេង​នៅ​ក្លឹប PSG និង​ Andres Iniesta លេង​នៅ​ក្លឹប​ជប៉ុន Vissel Kobe។ អ្នក​ទាំង​ពីរ សុទ្ធ​សឹង​ធ្លាប់​ជា​មិត្ត​រួម​ក្រុម​នឹង​គ្នា រួម​ជើង​ទាំង​នៅ​ជំនាន់ Xavi ដែល​ជា​អ្នកចាត់ការ​បច្ចុប្បន្ន ដូច្នេះ​បើ​អាច​ត្រលប់​មក​វិញ​ជា​ថ្មី នោះ​នឹង​ក្លាយ​ជា​រឿង​ដ៏​អស្ចារ្យ​បំផុត​មួយ។

ប្រាប់​កាល​ពី​ពេល​កន្លង​ទៅ ប្រធាន​ក្លឹប​លោក Laporta មាន​ប្រសាសន៍​ថា៖ "ខ្ញុំ​មិន​ឃាត់ឃាំង​អ្វី​ទេ [ជុំវិញ​ការ​ចង់​ត្រលប់​របស់ Messi ឬ Iniesta] ដោយ​កន្លង​ទៅ​បាន​កើត​ឡើង​លើ Dani Alves ហើយ ខ្ញុំ​ពិត​ជា​ចង់​អរគុណ​គេ ព្រោះ​ក្រោយ​គេ​បាន​ឃើញ​ស្ថានភាព​របស់​ក្លឹប ហើយ​គេ​ស្ម័គ្រស្មោះ​នឹង​វិល​មក​ជួយ​ពួក​យើង"។

Andres Iniesta

2058a4a5 B946 4574 Be3b F06011919462

លោក​បន្ថែម​ថា៖ "ខ្ញុំ​ក៏​អរគុណ​គេ សម្រាប់​ការ​យោគយល់​លើ​ផ្នែក​ហិរញ្ញវត្ថុ ពេល​នេះ យើង​កំពុង​ព្យាយាម​បង្វែរ​ស្ថានការណ៍​ឲ្យ​ត្រលប់​មក​រក​ភាព​ល្អ​ប្រសើរ​វិញ រី​ឯ Messi និង Iniesta គឺ​ជា​កីឡាករ​ដ៏​អស្ចារ្យ ខ្ញុំ​មិន​អាច​ថា​ទស្សន៍ទាយ​ទុក​មុន​ទេ​ពី​អនាគត តែ​ពួក​យើង​នៅ​តែ​ដក់ជាប់​ឈ្មោះ​របស់​ពួក​គេ​ក្នុង​ការ​គិត គ្រាន់​ថា​ពួក​គេ​នៅ​ជាប់​កុងត្រា​ជាមួយ​ក្លឹប​អាណាព្យាបាល​បច្ចុប្បន្ន​ ដូច្នេះ​យើង​ក៏​ត្រូវ​មាន​ការ​គោរព​ចំពោះ​រឿង​ហ្នឹង​ដែរ"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក