ក្តីសង្ឃឹម​ចុង​ក្រោយ! នេះ ១២ ក្រុម​ត្រូវ​ជម្រុះ​យក​តែ ៣ ក្រុម​គត់ ឡើង​ទៅ​ប្រកួត​ផ្លូវការ World Cup

ការ​ប្រកួត​វគ្គ​ជម្រុះ​បឋម​ប្រចាំ​តំបន់​អឺរ៉ុប FIFA World Cup 2022 យើង​បាន​រក​ឃើញ​ក្រុម​ទាំង ដែល​ឈ្នះ​ប្រចាំ​ពូល​នីមួយៗ កក់​កៅអី​ស្វ័យប្រវត្តិ​ឡើង​ទៅ​កាន់​វគ្គ​បន្ត​ហើយ ដូច្នេះ​មាន​ន័យ​ថា ក្នុង​ចំណោម ១៣ កៅអី​ដែល FIFA ផ្តល់​ឲ្យ​ក្រុម​នៅ​អឺរ៉ុប គឺ​មាន ១០ កៅអី​ហើយ​ដែល​រក​ឃើញ​ម្ចាស់។

World_Cup_trophy_draw

នៅ​ឡើយ ៣ កៅអី​ផ្សេង​ទៀត នឹង​ចម្រាញ់​យក​ចេញ​ពី​ក្រុម​ទាំង ១២ ដែល​ធ្លាក់​ទៅ​លេង​នៅ​វគ្គ Play-off។ ក្នុង​នោះ​មាន ១២ ក្រុម ដូច​ជា​ព័រទុយហ្គាល់, ស៊ុយអែត, អ៊ីតាលី, អ៊ុយក្រែន, វែល, ស្កុតឡែន, ទួរគី, រុស្សី, ប៉ូឡូញ, ម៉ាសេដូនី, អូទ្រីស និង​សាធារណរដ្ឋឆេក។

16370957238249

World Cup 2022 Play Off Everything You Need To Know

ក្រុម​ទាំង ១២ នឹង​ត្រូវ​ចាប់ឆ្នោត​ដើម្បី​យក​ក្រុម​ ៤ ត្រូវ​ប៉ះ​គ្នា ប្រចាំ Pot នីមួយៗ មាន Pot 3 ហើយ​ពួក​គេ​ត្រូវ​ទទួល​ជ័យជម្នះ​ទាំង​ពីរ​ប្រកួត ឬ​មាន​ន័យ​ថា ក្រុម​ល្អ​បំផុត​ប្រចាំ Pot នឹង​អាច​ឡើង​ទៅ​កាន់​វគ្គ​បន្ត។ ការ​ចាប់ឆ្នោត​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៦ ​វិច្ឆិកា​ខាង​មុខ ហើយ​ការ​ប្រកួត​ធ្វើ​ឡើង​នៅ​ខែ​មិនា ឆ្នាំ ២០២២៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក