Paul Scholes បានចាយពេល ៧១៨ ប្រកួតលេងឲ្យក្លឹប Man Utd រាប់ទៅប្រហែលជាង ១៩ ឆ្នាំ ដោយបានឈ្នះពានរង្វាន់លីគកំពូល ១១ លើក ពាន FA Cup ៣ លើក និងពាន UCL ២ លើក។ ចន្លោះពេលនោះ ជាការពិតលោកបានហែលកាត់ការលេងទល់ក្រុមគូប្រជែង និងកីឡាករកំពូលជាច្រើន ហើយថ្មីៗនេះ Scholes បានចុចឈ្មោះ គូប្រជែងដ៏តានតឹងបំផុតទាំង ៣ នៅ PL។
បុរសវ័យ ៤៧ ឆ្នាំ ពុំបានចុចឈ្មោះកីឡាករឆ្នើមដូចជា Frank Lampard, Steven Gerrard ឬ Thierry Henry អ្វីនោះទេ ផ្ទុយទៅវិញបែរជាចុចឈ្មោះ Robbie Savage, Patrick Vieira និង Pape Bouba Diop។
Scholes និយាយ៖ "ពេលខ្ញុំលេងបម្រើកណ្តាល ខ្ញុំគ្រាន់តែចង់មានចន្លោះ មិនចង់ឲ្យមានអ្នកជុំវិញខ្លួន ងាយស្រួលក្នុងការបញ្ជូនបាល់ តែពេលអ្នកលេងទល់ Robbie Savage គឺគេមកកៀកយើងរហូត ហើយគេរហ័សណាស់ វាធ្វើឲ្យខ្ញុំគ្មានអារម្មណ៍ថាអាចសម្រាក"។
លោកបន្ត៖ "មួយទៀតគឺ Patrick Viera ពេលលេងទល់គេ គេមាឌធំ ហើយគេឈ្លាសវៃ អាចយកបាល់ពីយើងដោយមិនដឹងខ្លួន ហើយចុងក្រោយគឺកីឡាករដែលគ្រប់គ្នាប្រហែលមិននឹកដល់ ដែលយើងធ្លាប់លេងទល់ក្លឹប Portsmouth តើអ្នកនៅចាំទេ Pape Bouba Diop? គេធំ ហើយបើយើងចង់ប្រជែងកាយសម្បទាជាមួយគេ គឺខាតពេលខ្លួនឯងហើយ"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក