Reguilon ចុច​ឈ្មោះ​កីឡាករ ២ រូប ដែល​ពិបាក​តតាំង​បំផុត​នៅ​លីគ​កំពូល​អង់គ្លេស

កីឡាករ​អេស្ប៉ាញ Sergio Reguilon បាន​ផ្ទេរ​ចេញ​ពី​ក្លឹប Real Madrid មក​ចូលរួម​នៅ​ក្លឹប Tottenham Hotspur នា​កំឡុង​ខែ​កញ្ញា ឆ្នាំ ២០២០ ហើយ​គិត​មក​ទល់​ជាង​មួយ​ឆ្នាំ​មក​នេះ គេ​បង្ហាញ​ខ្លួន​សរុប ៤៩ ប្រកួត រក​បាន ០ គ្រាប់​និង Assist ៨ លើក។

Ice_screenshot_20211116 094753

សួរនាំ​ពី​កីឡាករ​ដែល​ពិបាក​តតាំង​​បំផុត​នៅ​លីគ​កំពូល​អង់គ្លេស សម្រាប់ Reguilon បាន​ចុច​ឈ្មោះ​កីឡាករ​ទាំង ២ រូប​ព្រម​គ្នា​នៃ​ក្លឹប Manchester City នោះ​គឺ Kyle Walker និង Riyad Mahrez។

បុរស​វ័យ ២៤ ឆ្នាំ​និយាយ​ថា៖ "នោះ​គឺ​ការ​លេង​ត​ទល់ City ហើយ​មិនមែន​កីឡាករ​តែ​មួយ​រូប​ទេ គឺ​ដល់​ទៅ ២ មាន Walker និង Mahrez ប៉ះ​ពួក​គេ​ពិបាក​ត​ទល់​ខ្លាំង​ណាស់"។

Ice_screenshot_20211116 094747

Ice_screenshot_20211116 094743

គួរ​បញ្ជាក់​ថា ខ្សែ​ការពារ​ស្លាប​ឆ្វេង​របស់ Spurs ជាប់​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥។ ក្រឡេក​ទៅ​មើល​ក្លឹប Tottenham Hotspur ​ឯ​ណោះ​វិញ ក្នុង​តារាង PL ពួក​គេ​កំពុង​ឈរ​លេខ ៩ មាន ១៦ ពិន្ទុ។ ប្រកួត​បន្ទាប់ Spurs នឹង​ត្រូវ​តតាំង Leeds United មុន​ទៅ​ប៉ះ Mura នៅ​ពាន​រង្វាន់ Europa Conference League៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក